(ភ្នំពេញ)៖ នាវេលាថ្ងៃត្រង់ទី២១ មេសានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំង ចុះពិនិត្យស្ថានភាពចរាចរណ៍ និងច្រកចេញ-ចូលរា ជធានីភ្នំពេញ ត្រង់ចំនុចគោលដៅផ្លូវជាតិលេខ០៤ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល រាជធានីភ្នំពេញ។
ការចុះពិនិត្យនេះ ក្រោយមានរបាយការណ៍ថា តំបន់នោះនៅតែមនុស្សចេញចូលច្រើន។
រដ្ឋបាលរាជធានីភំ្នពេញ បានធ្វើការណែនាំជាថ្មីម្ដងទៀត សូមបងប្អូនដែលពុំមានភារកិច្ចចាំបាច់កុំចេញក្រៅផ្ទះ ដើម្បីការពារ«ខ្លួនយើង គ្រួសារយើង និងបងប្អូនប្រជាជាតិយើង»។ ចូលរួមទាំងអស់គ្នា ទើបអាចទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ បានយ៉ាងមានប្រសិទ្ធភាព។ បើមិនដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការអនុវត្តតាម សេចក្ដីសម្រេច ស្ដីពីការពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល និងទទួលពិន័យទឹកប្រាក់ទៅតាមអន្តរការណ៍ នៃវិធានការរដ្ឋបាល៕