Month: April 2023

អង្គការណាតូថា ជំនួយផ្នែកយោធាដល់អ៊ុយក្រែន ចំណាយអស់ប្រាក់១៦៥ពាន់លាន ចាប់តាំងពីដើមឆ្នាំ២០២២

ទីក្រុងគៀវ៖ អគ្គលេខាធិការអង្គការណាតូ បានប៉ាន់ប្រមាណកាលពីថ្ងៃម្សិលមិញថា តម្លៃជំនួយផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីផ្ទុះសង្គ្រាមជាមួយរុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក បានកើនឡើងដល់១៦៥ពាន់លានដុល្លារ ដែលជាទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ចំណាយក្នុងសង្គ្រាម។ សេចក្តីថ្លែងការណ៍របស់អង្គការណាតូបានរៀបរាប់ថា «អគ្គលេខាធិការបានគូសបញ្ជាក់ថា សម្ព័ន្ធមិត្តណាតូបានផ្តល់ជំនួយជាង១៥០ពាន់លានអឺរ៉ូ ឬស្មើនឹង១៦៥ពាន់លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបើកការឈ្លានពានរបស់ខ្លួន នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២»។ លោក ចេន ស្តុលថេនប៊ើក…

ចំនួនមនុស្សស្លាប់កើនឡើងជិត៣០០នាក់ នៅក្នុងជម្លោះដណ្តើមអំណាចគ្នារវាងមេទ័ពប្រទេសស៊ីដង់ ត្រឹមក្នុងរយៈពេលប្រាំថ្ងៃ

ទីក្រុងខាទូម៖ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃទីនេះថា នៅក្នុងប្រទេស ស៊ូដង់ មនុស្សជិត៣០០នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលប្រាំថ្ងៃចុងក្រោយនេះ នៅក្នុងជម្លោះប្រដាប់អាវុធរវាងកំពូលមេទ័ពពីររូប ដែលកំពុងតែដណ្តើមអំណាចគ្នា ហើយចំនួនអ្នកស្លាប់ទំនងជាកើនខ្ពស់ជាងនេះ ដោយសារតែសាកសពជាច្រើននៅរណូករណែលតាមដងផ្លូវ។ ឧត្តមសេនីយគូប្រជែងរបស់ស៊ូដង់ កាលពីថ្ងៃម្សិលមិញ បានធ្វើព្យាយាមជាថ្មីឲ្យមានបទឈប់បាញ់គ្នារយៈពេល២៤ម៉ោង ប៉ុន្តែការប្រយុទ្ធគ្នាជាបន្តបន្ទាប់នៅតែបន្ត ហើយក្រុមជំនួយផ្តល់ បានទាមទារថា ពួកគេត្រូវការការធានាដល់សន្តិសុខ ដើម្បីជួយជនស៊ីវិល ដែលជាប់គាំងដោយការប្រយុទ្ធគ្នា…

រដ្ឋាភិបាលហ្វីលីពីន មិនអនុញ្ញាតឲ្យអាមេរិក រក្សាទុកសព្វាអាវុធ សម្រាប់ការពារតៃវ៉ាន់ នៅមូលដ្ឋានទ័ពហ្វីលីពីន

ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីន បាននិយាយថា ខ្លួននឹងមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន នៅក្នុងប្រទេស ជាកន្លែងសម្រាប់ធ្វើប្រតិបត្តិការប្រឆាំងនឹងប្រទេសចិន ក្នុងករណីមានសង្រ្គាមលើកោះតៃវ៉ាន់នោះទេ។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អេនរិក ម៉ាណាឡូ (Enrique Manalo) បានផ្តល់ព័ត៌មានបែបនេះ ក្នុងព្រឹទ្ធសភាហ្វីលីពីន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ទាក់ទងនឹងកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ…

យ៉ាងហោចណាស់មនុស្ស៧៨នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅប្រទេសយេម៉ែន

ក្រុងសាណា៖ កាលពីម្សិលមិញ យ៉ាងហោចណាស់​មនុស្ស៧៨នាក់​បាន​ស្លាប់ និង​រាប់រយ​នាក់​ បានរងរបួស​ក្នុង​ហេតុការណ៍​រត់​ជាន់គ្នា ​ក្នុង​រដ្ឋធានី​យេ​ម៉ែន នៅពេលប្រជ្រៀតគ្នាចូល​ទៅ​ក្នុង​សាលា​មួយ​កន្លែង ដើម្បីទទួលលុយបរិចាគក្នុងពិធីបុណ្យរ៉ាម៉ាដាន។ ការរត់ជាន់គ្នា បានកើតឡើងកាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ស្របពេលមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាសម្រុកចូលទៅក្នុងសាលារៀនមួយកន្លែង ស្ថិតនៅក្នុងទីក្រុង សាណា ប្រទេសយេម៉ែន ដោយសង្ឃឹមថា នឹងទទួលបានអំណោយសប្បុរសធម៌ជាប្រាក់ប្រហែល១០ដុល្លារសម្រាប់មនុស្សម្នាក់ ពីឈ្មួញសប្បុរស ដើម្បីប្រារព្ធថ្ងៃចុងក្រោយនៃបុណ្យរ៉ាម៉ាដានតាមសាសនាឥស្លាម។…

ចក្រភពអង់គ្លេសផាកពិន័យ TikTok ជិត១៦លានដុល្លារ ពីបទប្រើប្រាស់ទិន្នន័យកុមារខុស

ទីក្រុងឡុងដ៍៖ ភ្នាក់ងារក្រុមឃ្លាំមើលភាពឯកជនរបស់ចក្រភពអង់គ្លេស បានសម្រេចផាកពិន័យបណ្តាញទំនាក់ទំនង TikTok របស់ចិន ជាទឹកប្រាក់រាប់លានដុល្លារ ពីបទប្រើប្រាស់ទិន្នន័យរបស់កុមារខុស និងរំលោភលើការការពារផ្សេងទៀត សម្រាប់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់វ័យក្មេង។ ការិយាល័យស្នងការព័ត៌មានរបស់អង់គ្លេស បាននិយាយកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ថា ខ្លួនបានចេញការផាកពិន័យក្រុមហ៊ុន Tik Tok ចំនួន១២.៧លានផោន ឬស្មើ១៥.៩លានដុល្លារ ចំពោះកម្មវិធីចែករំលែកឃ្លីបវីដេអូខ្លី ដែលមានប្រជាប្រិយបំផុតក្នុងចំណោមពីយុវវ័យ។…

លោក ដូណាល់ ត្រាំ ជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវតុលាការចោទប្រកាន់បទឧក្រិដ្ឋ

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបដិសេធថា លោកមិនមានកំហុសដូចការចោទប្រកាន់របស់តុលាការនៅក្នុងទីក្រុងញូវយ៉ក ពាក់ព័ន្ធនឹងការបង់ប្រាក់បំបិទមាត់តារាសម្តែង នៅមុនការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១៦។ លោក ដូណាល់ ត្រាំ ដែលជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ ក្នុងប្រវត្តិសាស្ត្រអាមេរិក បានចូលទៅក្នុងបន្ទប់សវនាការ នៅម៉ោង២ និង៣០នាទី…

ធនាគារអភិវឌ្ឃន៍អាស៊ី ព្យាករណ៍​ថា ប្រទេសនៅទ្វីបអាស៊ី​នឹង​មាន​កំណើន​សេដ្ឋកិច្ចខ្ពស់​បន្ទាប់​ពី​​ចិនបើកប្រទេសឡើងវិញ

ធនាគារអភិវឌ្ឍន៍អាស៊ី បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីនឹងកើនឡើង៤.៨ភាគរយ នៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ គឺកើនឡើងលើស៤.២ភាគរយ កាលពីឆ្នាំមុន បន្ទាប់ពីចិនចាប់ផ្តើមបើកប្រទេស និងអនុញ្ញាតឲ្យប្រជាជនចិនធ្វើដំណើរពាសពេញពិភពលោកឡើងវិញ។ ធនាគារអភិវឌ្ឍន៍អាស៊ី បាននិយាយថា តំបន់អាស៊ីនឹងទទួលកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំនេះ បន្ទាប់ពីប្រទេសចិន បានលុបចោលវិធានការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។ ធនាគារបាននិយាយនៅក្នុងទស្សនវិស័យកំណើនចុងក្រោយរបស់ខ្លួន ដែលបានចេញផ្សាយ កាលពីដើមសប្តាហ៍នេះថា កំណើនសេដ្ឋកិច្ចនៅអាស៊ី-ប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថា នឹងកើនឡើង៤.៨ភាគរយ…

ស្ត្រី​ម្នាក់​ត្រូវ​ឃុំ​ខ្លួន​ពី​បទសង្ស័យ បំផ្ទុះគ្រាប់បែក​សម្លាប់​អ្នក​សរសេរ​ប្លុក​ គាំទ្រ​វិមាន​ក្រឹមឡាំង

មូស្គូ៖ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បានចាប់ឃុំខ្លួនស្ត្រីម្នាក់ បន្ទាប់ពីបានតាមប្រមាញ់ជនសង្ស័យជារកឃាតក ទទួលខុសត្រូវក្នុងការបំផ្ទុះគ្រាប់បែកនៅហាងកាហ្វេមួយ ក្នុងទីក្រុង សេន ភីធើស្ប៊ើក ដោយសម្លាប់អ្នកសរសេរប្លុកគាំទ្រសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ស្ត្រីត្រូវចាប់ខ្លួនឈ្មោះ ដារីយ៉ា ត្រេប៉ូវ៉ា (Darya Trepova) អាយុ២៦ឆ្នាំ ត្រូវអាជ្ញាធរប្រកាសឈ្មោះក្នុងបញ្ជីត្រូវចាប់ខ្លួន របស់ក្រសួងមហាផ្ទៃ ហើយការចាប់ខ្លួននាងត្រូវបានគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីប្រកាសជាសាធារណៈភ្លាមៗ នៅមុននេះបន្តិច។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី…

You missed