ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំគរ ស្រុកព្រៃឈរ ចុះផ្សព្វផ្សាយវិធានការសុខាភិបាល និងឧបត្ថម្ភដល់អ្នកដែលមានជីវភាពខ្វះខាតដោយវិបត្តិកូវីដ-១៩
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ដែលពុំទាន់មានការថមថយនៅឡើយនោះ នឹងដើម្បីជួយរំលែកនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយវិបត្តិកូវីដ-១៩ នៅក្នុងឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ផាន អូន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំគរ ស្រុកព្រៃឈរ បានចាត់ឲ្យក្រុមការងារ សហការជាមួយគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំគរ…