សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងច្រើនកុះករ ពីប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក
អាមេរិក៖ បន្ទាប់ពីមាននៃការអញ្ជើញទភដល់រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីប្រជាពលរដ្ឋខ្មែររស់ នៅសហរដ្ឋអាមេរិក។ ប្រជាពលរដ្ឋខ្មែរទាំងនេះ បានរងចាំទទួលស្វាគមន៍វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅពីមុខសណ្ឋាគារ ស្នាក់អាស្រ័យ ក្នុងទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិក។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរំភើបរីករាយចំពោះវត្តមានជនរួមជាតិកម្ពុជាដ៏ច្រើនកុះករ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមករងចាំ និងទទួលស្វាគមន៍ចំពោះវត្តមានរបស់សម្តេច…
