Category: បុគ្គលល្បីៗ

លោក មីន អួងឡាំង មេដឹកនាំយោធាភូមា ជួបជាមួយលោក វ៉្លាឌីមៀ ពូទីន ជាលើកដំបូង ចាប់តាំងពីធ្វើរដ្ឋប្រហារ

មូស្គូ៖ មេដឹកនាំយោធាភូមា លោក មីន អួងឡាំង (Min Aung Hlaing) បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាទីក្រុងភាគខាងកើតរុស្ស៊ី នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ដើម្បីរឹតចំណងទំនាក់ទំនងស៊ីជម្រៅ​រវាង​ប្រទេស​ទាំងពីរ​។ លោក មីន អួងឡាំង…

លោកស្រី លីស ត្រាស់ ក្លាយជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស បន្តវេនពីលោក បូរីស ចនសុន

ទីក្រុងឡុងដ៍៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) ត្រូវបានតែងតាំងជាមេដឹកនាំគណបក្សអភិរក្ស ដែលកំពុងកាន់អំណាចជានាយករដ្ឋមន្ត្រី នៅចក្រភពអង់គ្លេស ស្របពេលប្រទេសនេះ ប្រឈមមុខនឹងការចំណាយក្នុងជីវភាពរស់នៅប្រចាំ ឡើងកាន់តែខ្ពស់បង្កភាពចលាចលក្នុងវិស័យឧស្សាហកម្ម និងវិបត្តិសេដ្ឋកិច្ច។ បន្ទាប់​ពី​ការ​ប្រកួត​ប្រជែង​ថ្នាក់​ដឹក​នាំនៅក្នុងជួរ​គណបក្សអភិរក្ស កាលពីម្សិលមិញ សមាជិកបក្សភាគច្រើនបានបោះឆ្នោតគាំទ្រលោកស្រី យកឈ្នះគូប្រជែងរបស់ខ្លួន គឺលោក រីស្ស៊ី…

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវ​តុលាការរបបយោធា​ភូមា កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពីរឆ្នាំទៀត និងបង្ខំឲ្យធ្វើការធ្ងន់

ណៃពិដោ៖ អតីតមេដឹកនាំប្រទេសមីយ៉ាន់ម៉ា និងជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ត្រូវតុលាការរកឃើញថា មានពិរុទ្ធពីបទក្លែងបន្លំសន្លឹកបោះឆ្នោត ហើយតុលាការគ្រប់គ្រងដោយយោធា កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ និងដាក់ទណ្ឌកម្មឲ្យធ្វើការធ្ងន់។ សាលក្រមប្រកាស កាលពីថ្ងៃសុក្រនេះ គឺជាសាលក្រមចុងក្រោយបំផុត នៃការដាក់ទណ្ឌកម្មលើលោកស្រី អ៊ុងសាន ស៊ូជី អាយុ៧៧ឆ្នាំ ដោយមានន័យថា ឥឡូវនេះលោកស្រីប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ នេះជាលើកទីមួយហើយ ដែលលោកស្រី…

ប្រធានាធិបតីរុស្ស៊ី មិនឲ្យរៀបចំពិធីបុណ្យសពមេដឹកនាំសហភាពសូវៀត នៅកម្រិតថ្នាក់ជាតិឡើយ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នឹងមិនចូលរួមពិធីបុណ្យសព ដើម្បីផ្តល់កិត្តិយសដល់មេដឹកនាំសហភាពសូវៀតចុងក្រោយបង្អស់ គឺលោក មីខាអ៊ីល ហ្គោបាឆេវ (Mikhail Gorbachev) ដោយចាត់ទុកថា ជាមនុស្សធ្វើឲ្យដួលរលំចក្រភពសូវៀត។ លោក មីខាអ៊ីល ហ្គោបាឆេវ ដែលត្រូវបានគេគោរពនៅបច្ចឹមប្រទេសចំពោះការធ្វើឲ្យអឺរ៉ុបខាងកើតគេចផុតពីការគ្រប់គ្រងបែបកុម្មុយនិស្តសូវៀត…

ជីវប្រវត្តិលោក មីខាអ៊ីល ហ្គោបាឆេវ អតីតមេដឹកនាំសហភាពសូវៀត ដែលបានជួយលុបបំបាត់លទ្ធិកុម្មុយនិស្ត និងបញ្ចប់សង្គ្រាមត្រជាក់ 

ម៉ូស្គូ៖ លោក មីខាអ៊ីល ហ្គោបាឆេវ (Mikhail Gorbachev) គឺជាឥស្សរជននយោបាយដ៏មានឥទ្ធិពលបំផុតម្នាក់ នៅលើពិភពលោក ក្នុងសតវត្សទី២០ និងជាអ្នកធ្វើឲ្យដួលរលំសហភាពសូវៀត ដែលមានអាយុកាលជិត៧០ឆ្នាំ ហើយបានគ្រប់គ្រងតំបន់ដ៏ធំធេងនៅទ្វីបអាស៊ី និងអឺរ៉ុបខាងកើត។ ទោះជាយ៉ាងណាក៏ដោយ នៅពេលលោកបានកំណត់កម្មវិធីធ្វើកំណែទម្រង់របៀបដឹកនាំរុស្ស៊ី នៅឆ្នាំ១៩៨៥ ក្នុងគោលបំណងតែមួយគត់ គឺដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ និងកែសម្រួលកម្មវិធីនយោបាយរបស់សហភាពសូវៀត បែរជាត្រូវទទួលរងបរាជ័យទៅវិញ។…

មេដឹកនាំសហសូវៀតចុងក្រោយបង្អស់ បានទទួលមរណភាព ក្នុងជន្មាយុ៩១ឆ្នាំ

ម៉ូស្គូ៖ លោក មីខាអ៊ីល ហ្គោបាឆេវ (Mikhail Gorbachev) ដែលជាមេដឹកនាំផ្តាច់ការចុងក្រោយបង្អស់នៃរបបដឹកនាំសហភាពសូវៀត បានទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដោយរោគាពាធ។ មន្ទីរពេទ្យមជ្ឈឹម នៅក្នុងទីក្រុងមូស្គូ បានប្រកាស កាលពីល្ងាចម្សិលមិញថា «លោក មីខាអ៊ីល ហ្គោបាឆេវ បានទទួលមរណភាពនៅល្ងាចនេះ…

អង្គការសហប្រជាជាតិ សម្តែងការព្រួយបារម្ភចំពោះករណីធ្វើបត្យាប័នស្ថាបនិក វីគីលីក ទៅអាមេរិក

អង្គការសហប្រជាជាតិ៖ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានសម្តែងការព្រួយបារម្ភចំពោះការធ្វើបត្យាប័នលោក ជូលាន អាសាញ (Julian Assange) សហស្ថាបនិកគេហទំព័រ វីគីលីក (WikiLeaks) ទៅកាន់សហរដ្ឋអាមេរិក ថាអាចមានឥទ្ធិពលអាក្រក់ដល់សិទ្ធិសេរីភាពអ្នកសារព័ត៌មានស៊ើបអង្កេត។ ក្រុមមេធាវីការពារសិទ្ធិរបស់អ្នកសារព័ត៌មានជនជាតិអូស្ត្រាលីលោក ជូលាន អាសាញ បានប្តឹងឧទ្ធរណ៍ ដើម្បីរារាំងការធ្វើបត្យាប័នលោកពីចក្រភពអង់គ្លេស ទៅកាន់សហរដ្ឋអាមេរិក ដែលជាកន្លែងលោកត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់១៧៥ឆ្នាំ…

ការ​ចរចា​កម្រិត​ខ្ពស់ ថ្នាក់អង្គការសហប្រជាជាតិ ដើម្បីសន្តិភាព​ក្នុង​ប្រទេស​អ៊ុយក្រែន ​ផ្តល់​លទ្ធផល​តិចតួច​

អ៊ុយក្រែន៖ មេដឹកនាំទួរគី និងប្រមុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នានៅប្រទេសអ៊ុយក្រែន ជាមួយប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី​ (Volodymir Zelensky)  កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយសង្រ្គាម ដែលបានកើតឡើងជិតប្រាំមួយខែហើយ  ប៉ុន្តែ​ផ្តល់លទ្ធផល​បន្តិច​បន្តួច​បំផុត។ ប្រធានាធិបតីទួរគី លោក រ៉េសេប តាយយីប…

ប្រធានាធិបតីចិនព្រមានប្រធានាធិបតីអាមេរិក កុំឲ្យលេងជាមួយភ្លើង ប្រយ័ត្នរលាក

អន្តរជាតិ៖ នៅក្នុងការនិយាយគ្នាតាមទូរស័ព្ទរយៈពេលពីរម៉ោងរវាងមេដឹកនាំទាំងពីរ ជុំវិញភាពតានតឹងកាន់តែខ្លាំងឡើង ក្នុងគម្រោងដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ពីសឋម៊ំណាក់ប្រធានសភាអាមេរិក លោក ស៊ី ជីនភីង (Xi Jinping) ប្រាប់លោក ចូ បាយដិន (Joe Biden) ថាកុំលេងភ្លើងឲ្យសោះ។ ប្រធានាធិបតីចិន បានព្រមានសមភាគីអាមេរិកថា កុំលេងភ្លើងឲ្យសោះ ចំពោះករណីកោះតៃវ៉ាន់…

ទាហានវាយឆ្មក់​កម្ទេចចោលជំរំ​អ្អ្នកតវ៉ាស្រីលង្កា និង​ចាប់​ខ្លួន​មេដឹកនាំ​បាតុករ​ នៅ​ទីក្រុងកូឡុំបូ

កូឡុំបូ៖ ទាហានប្រទេស​ស្រីលង្កា​ នៅយប់ថ្ងៃសុក្រនេះ បាន​ដណ្តើម​យកមកវិញនូវវិមានប្រធានាធិបតី​ ក្នុង​រដ្ឋធានី​ បន្ទាប់ពីបាន​វាយសម្រុកចូលយ៉ាង​ព្រៃផ្សៃ លើជំរុំប្រមូលផ្តុំរបស់ក្រុមលើ​បាតុករ ហើយបានបំផ្លាញចោលតង់ និងចាប់ខ្លួនមេដឹកនាំបាតុករជាច្រើននាក់។ ការ​វាយ​ឆ្មក់ចូលរបស់ទាហាន បាន​កើត​ឡើង​ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​ក្រុម​បាតុករ​ បាន​ដក​ខ្លួន​ចេញ​ពី​ជំរំ​នៅ​មុខភូមិគ្រឹះរបស់​នាយក​រដ្ឋមន្ត្រី ហើយបានសន្យាដកខ្លួនចេញពីមុខវិមានប្រធានាធិបតីនៅថ្ងៃព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ។ បាតុករម្នាក់បាននិយាយថា «នៅពាក់កណ្តាលអធ្រាត្រ យើងបានឮថា មានាជាច្រើនកំពុងធ្វើដំណើរឆ្ពោះខាងមុខវិមានរដ្ឋាភិបាល…

You missed