Category: កូវីដ-១៩

លោក​ អ៊ុន​ ចាន់ដា​ ណែនាំ​​មន្ត្រី​ឲ្យត្រួតពិនិត្យ​ក្រុមហ៊ុន​យក​លុយ​ទឹកតែ​ និង​បង្ក​ការ​អុកឡុក​ ក្នុង​ដំណើរ​ការ​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់

កំពង់ចាម​៖ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ​ឲ្យ​ត្រួតពិនិត្យ​ឡេីង​វិញ​​​ ដើម្បី​មាន​ចំណាត់ការ​ ចំពោះ​បុគ្គល​មួយ​ចំនួន​ ដែល​បង្កើត​ក្រុមហ៊ុន​​​ ដេីម្បី​ទាមទារ​​​យក​​លុយ​​ទឹកតែ​ ហើយ​ថែមទាំង​បង្ក​ការ​អុកឡុក​​ ក្នុង​ដំណើរ​ការ​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ នៅក្នុងខេត្ត។ លោកអភិបាលខេត្ត បាន​ព្រមាន​​យ៉ាង​ដូច្នេះ​ នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២៣​ អាណត្តិ​ទី​៣​ របស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​៦​ ខែមេសា​…

ចេញអាការតាំងពីជាង ១០ថ្ងៃមុន រត់ទៅស្រោចទឹកអស់ ៣គ្រូ ទៅពេទ្យក៏មិនជា ទើបព្រឹកមិញតេស្តវិជ្ជមានកូវីដ

តាមលិខិតរបស់រដ្ឋបាលស្រុកកំពង់ត្រាច ខេត្តកំពត បានឱ្យដឹងនៅថ្ងៃទី ៥ មេសា ២០២១ នេះថា ឈ្មោះ ស៊ឹម ស៊ីមួយ ភេទស្រី អាយុ៣០ឆ្នាំ មាន ទីលំនៅភូមិ ព្រៃព្រូស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី០៣ ខែមេសា…

លោក វ៉ាន់ ណាក្រូ និងលោក មុី សុីថាន បានជាសេះស្បើយពីជំងឺកូវីដ-១៩

កំពង់ចាម៖ បើតាមប្រភពច្បាស់ការពីមន្ទីរពេទ្យខេត្តកំពង់ចាមបានឲ្យដឹងថា លោក វ៉ាន់ ណាក្រូ និងលោក មុី សុីថាន បានជាសេះស្បើយពីជំងឺកូវីដ-១៩ហើយ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះ។  ដោយបានការយកចិត្តទុកដាក់ខ្ពស់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្កំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមជាមួយកងទ័ពអាវស ដែលជាក្រុមគ្រូពេទ្យប្រកបដោយវិជ្ជាជីវៈ…

អភិបាលខេត្តកំពង់ចាមពិនិត្យវឌ្ឍនភាពនៃការចាក់វ៉ាក់សាំង កូវីដ-១៩ និងវឌ្ឍនភាពការងាររបស់ច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ អមដោយលោកលោកស្រីអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញពិនិត្យអំពីវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងបង្ការ កូវីដ-១៩ ជំហានទី២ ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅសាលាខេត្តកំពង់ចាម។  នៅបន្ទាប់មកលោកអភិបាល រួមនិងក្រុមការងារ…

អភិបាលខេត្តកំពង់ចាម អនុញ្ញាតឲ្យសិប្បកម្មឡឥដ្ឋនៅស្រុកកងមាស បើកដំណើរការឡើងវិញ តែអ្នកជាពីជំងឺកូវីដ-១៩ ត្រូវចត្តាឡីស័ក

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឲ្យម្ចាស់សិប្បកម្មឡឥដ្ឋ ឯក គឹមធូក ស្ថិតនៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស បើកដំណើរការអាជីវកម្មឡើងវិញ ក្រោយពីបិទមួយរយៈដោយសារមានបុគ្គលិកកើតជំងឺកូវីដ-១៩។ យោងតាមលិខិតចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ របស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ការសម្រេចឲ្យបើកដំណើរការសិប្បកម្មឡឥដ្ឋ ឯក…

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យ​មេីល​ស្ថានភាព​ក្នុង​ភូមិសាស្រ្ត​រាជធានីភ្នំពេញ នាយប់ថ្ងៃទី០២ បន្ទាប់ពីបំរាមគោចរចាប់ផ្ដេីមអនុវត្ត

រាត្រីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យនៅតាមទីតាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌនីមួយៗនៅទូទាំងរាជធានីភ្នំពេញ ដើម្បីធ្វើការណែនាំអោយអាជ្ញាធរនិងកងកម្លាំងទាំងអស់ អនុវត្តអោយមានប្រសិទ្ធភាពនូវ បំរាមគោចរ ដែលបាននិងកំពុងអនុវត្តនាយប់នោះ។ បំរាមគោចរ បានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដោយមាន​រយៈពេល​ពីរសប្តាហ៍ ចាប់ផ្ដើមពីម៉ោង៨:០០យប់រហូតដល់ម៉ោង៥:០០ភ្លឺ។ នាក្នុងឱកាសនៃការចុះត្រួតពិនិត្យគោលដៅនាគបាញ់ទឹកក្នុងខណ្ឌដូនពេញ នៅម៉ោងប្រមាណ ០៨:០០ នារាត្រីថ្ងៃទី០២…

ខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហានទី២ ដល់មន្ត្រីនៅក្នុងខេត្ត

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ​ បានអញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហានទី២ ជូនដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងក្រុមគោលដៅ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩…

អភិបាលខេត្តកំពង់ចាម ពិនិត្យមើលការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅក្នុងផ្សារខេត្តកំពង់ចាម​

កំពង់ចាម៖ នៅរសៀលថ្ងៃអាទិត្យទី២៨ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញពិនិត្យមើលការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំកំពង់ចាម​ និងផ្សារសាមគ្គី​ ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម​ តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពីអ្នកមានវិជ្ជមានកូវីដ-១៩ បានចូលមកទិញរបស់របរប្រើប្រាស់នៅក្នុងផ្សារ។ លោកអភិបាលខេត្ត បានក្រើនរំឭកដល់មហាជនថា «សូមពុកម៉ែ បងប្អូនយើង…

អភិបាលខេត្តកំពង់ចាម​ សម្រេច​បិទទីតាំងបួនកន្លែង បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩

កំពង់ចាម​៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១​ ​បានសម្រេចបិទជាបណ្ដោះអាសន្ននូវទីតាំង​ ចំនួនបួនកន្លែង ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមាន កូវីដ-១៩។ ទីតាំង​ទាំងបួន ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមាន កូវីដ-១៩ ក្នុងខេត្តកំពង់ចាមរួមមានគ្លីនិក ម៉ី មុនីបូរិន្ទ, គ្លីនិក យិន…

បុរសម្នាក់ជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ រត់គេចពីចត្តាឡីស័កនៅភ្នំពេញ ត្រូវអាជ្ញាធរខេត្តពោធិសាត់ឃាត់ខ្លួន

(ពោធិសាត់)៖ បុរសម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ហើយបានគេចពីការធ្វើចត្តាឡីស័កនៅភ្នំពេញ ត្រូវបានអាជ្ញាធរខេត្តពោធិសាត់ ឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ក្នុងភូមិដំណាក់អំពិលក្រោម សង្កាត់លលកស ក្រុងពោធិសាត់ ខេត្តពោធិសាត់។ ប្រតិបត្តិការខាងលើ គឺក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ បើតាមប្រភពពីមន្ត្រីយោធា នៃស្នាក់ការសន្តិសុខ…

You missed