អតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បានរងរបួសដោយសារគ្រាប់ផ្លោងរបស់អ៊ុយក្រែន
មូស្គូ៖ សេចក្តីការណ៍បានជាច្រើននិយាយថា អតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ីម្នាក់ បានរងរបួសបន្ទាប់ពីទាហានអ៊ុយក្រែនបាញ់ផ្លោងដាក់សណ្ឋាគារមួយកន្លែង នៅក្នុងតំបន់គ្រប់គ្រងដោយរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ លោក ឌីមីទ្រី រ៉ូហ្គូហ្សីន (Dmitry Rogozin) ដែលធ្លាប់ដឹកនាំទីភ្នាក់ងារអវកាសរបស់រុស្ស៊ី បាននិយាយថា លោកត្រូវរបួសលើស្មា ដោយសារអំបែងគ្រាប់ផ្លោងរបស់អ៊ុយក្រែន។ លោកបានបាត់បង់តួនាទីជាប្រធានទីភ្នាក់ងារអវកាសរបស់រុស្ស៊ី កាលពីខែកក្កដា ឆ្នាំ២០២២ ដោយសារសម្តីនិយាយប្រឆាំងនឹងប្រទេសលោកខាងលិច។ មនុស្សម្នាក់ទៀត…