បន្ទាយមានជ័យ៖ ពលករខ្មែរប្រុសស្រី បានសាងស្នេហ៍ក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យនិមិត្ត ក្នុងបន្ទប់ជាមួយគ្នា។ បុរសមានឈ្មោះ ពៅ សាវន អាយុ៣៧ឆ្នាំ (ជាកម្មករសំណង់ធ្វើការនៅប្រទេសថៃ) រស់នៅភូមិរំពាត់ជ្រូក ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ស្ត្រីឈ្មោះ វីន សុខនី អាយុ៣៣ឆ្នាំ (កម្មកររោងចក្រសាច់មាន់ប្រទេសថៃ) មានស្រុកកំណើតភូមិសាមស៊ិបប្រឈពី ឃុំ/ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

តាមសំដីបុរស់ឈ្មោះ ពៅ សាវន បានបញ្ជាក់ថា ខ្លួនពិតជាបានស្រាលញ់គ្នាជាមួយស្ត្រីឈ្មោះ វីន សុខនី នៅពេលដែលសម្រាកធ្វើចត្តាឡីស័កក្នុងមណ្ឌលវិទ្យាល័យនិមិត្ត ក្រុងប៉ោយប៉ែត នៅបន្ទប់រួមគ្នាដោយក្តីស្រលាញ់និងអាណិតស្រណោះនៅពេលកំពុងធ្វើចត្តាឡីស័កបាន៩ថ្ងៃ នៅខេត្តបន្ទាយមានជ័យ ហើយពេលនេះត្រូវបានបញ្ជូនចេញកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ មកធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបន្តទៀតដែលជាស្រុកខាងស្ត្រីជាមួយគ្នា។

ឈ្មោះ ពៅ សាវន បានបញ្ជាក់ថា គាត់ជាពោះម៉ាយកូនប្រុស២នាក់ ពេលនេះរស់ខាងប្រពន្ធដែលត្រូវបានចែកផ្លូវគ្នារយៈពេល៨ឆ្នាំ មកហើយក្រោយបែកបាក់គ្រួសារបានទៅធ្វើការងារនៅប្រទេសថៃ ជាជាងសំណង់បានជិត១០ឆ្នាំ ក្រោយអត់ការងារធ្វើបានត្រឡប់មកស្រុកកំណើតវិញតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានបញ្ជូនធ្វើដាក់នៅមណ្ឌលនិមិត្ត ធ្វើចត្តាឡីស័ក បានរស់នៅបន្ទប់ជាមួយស្ត្រីឈ្មោះ វីន សុខនី ក្រោយពេលរស់នៅជាមួយគ្នាបានលួចស្រលាញ់រហូតសារភាពស្នេហ៍ស្រលាញ់រហូតពេលយកធ្វើជាគូអនាគត។

ស្ត្រីឈ្មោះ វីន សុខនី បានបញ្ជាក់ថា គាត់នៅលីវហើយទៅធ្វើការនៅប្រទេសថៃជាកម្មកររោងចក្រសាច់មាន់រយៈពេលជាង៥ឆ្នាំ មកហើយ ហើយពេលអត់ការធ្វើបានត្រឡប់មកស្រុកកំណើតវិញតាមច្រកអូរបីជាន់ បានបញ្ជូនមកធ្វើចត្តាឡីស័កវិទ្យាល័យនិមិត្ត ក្រុងប៉ោយប៉ែត នៅបន្ទប់ជាមួយបុរសឈ្មោះ ពៅ សាវ ៕

By Ana

You missed