មន្ទីរពេទ្យបួននៅភ្នំពេញ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩
ភ្នំពេញ៖ នៅវេលាម៉ោងជិត៨ព្រឹក ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១នេះ ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinopharm នៅមន្ទីរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមដំណើរការហើយ។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinopharm ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ផ្តល់ជូនដល់កម្ពុជា, ត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២១កន្លងទៅនេះ ចំនួន៦០ម៉ឺនដូស ក្នុងចំណោមជំនួយ១លានដូស។ …
