អាជ្ញាធរខេត្តកំពង់ចាម ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅផ្សារបឹងកុក ខណៈសេវាកម្ម អាជីវកម្មពេលរាត្រី ត្រូវបិទទ្វារចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ
ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ បានចាត់តាំងក្រុមការងារមន្ទីរសុខាភិបាល ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងផ្សារបឹងកុក ក្រុងកំពង់ចាម ខណៈសេវាកម្ម អាជីវកម្មពេលរាត្រី ត្រូវបិទទ្វារចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ដោយឡែករម្មណីយដ្ឋានទេសចរណ៍ទាំងអស់ក្នុងខេត្តកំពង់ចាម ត្រូវផ្អាកសកម្មភាព ដែលជាការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រយៈពេល២សប្ដាហ៍…
លោក អ៊ុន ចាន់ដា ណែនាំមន្ត្រីឲ្យត្រួតពិនិត្យក្រុមហ៊ុនយកលុយទឹកតែ និងបង្កការអុកឡុក ក្នុងដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ឲ្យត្រួតពិនិត្យឡេីងវិញ ដើម្បីមានចំណាត់ការ ចំពោះបុគ្គលមួយចំនួន ដែលបង្កើតក្រុមហ៊ុន ដេីម្បីទាមទារយកលុយទឹកតែ ហើយថែមទាំងបង្កការអុកឡុក ក្នុងដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ នៅក្នុងខេត្ត។ លោកអភិបាលខេត្ត បានព្រមានយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលេីកទី២៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែមេសា…
ចេញអាការតាំងពីជាង ១០ថ្ងៃមុន រត់ទៅស្រោចទឹកអស់ ៣គ្រូ ទៅពេទ្យក៏មិនជា ទើបព្រឹកមិញតេស្តវិជ្ជមានកូវីដ
តាមលិខិតរបស់រដ្ឋបាលស្រុកកំពង់ត្រាច ខេត្តកំពត បានឱ្យដឹងនៅថ្ងៃទី ៥ មេសា ២០២១ នេះថា ឈ្មោះ ស៊ឹម ស៊ីមួយ ភេទស្រី អាយុ៣០ឆ្នាំ មាន ទីលំនៅភូមិ ព្រៃព្រូស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី០៣ ខែមេសា…
លោក វ៉ាន់ ណាក្រូ និងលោក មុី សុីថាន បានជាសេះស្បើយពីជំងឺកូវីដ-១៩
កំពង់ចាម៖ បើតាមប្រភពច្បាស់ការពីមន្ទីរពេទ្យខេត្តកំពង់ចាមបានឲ្យដឹងថា លោក វ៉ាន់ ណាក្រូ និងលោក មុី សុីថាន បានជាសេះស្បើយពីជំងឺកូវីដ-១៩ហើយ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះ។ ដោយបានការយកចិត្តទុកដាក់ខ្ពស់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្កំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមជាមួយកងទ័ពអាវស ដែលជាក្រុមគ្រូពេទ្យប្រកបដោយវិជ្ជាជីវៈ…
អភិបាលខេត្តកំពង់ចាមពិនិត្យវឌ្ឍនភាពនៃការចាក់វ៉ាក់សាំង កូវីដ-១៩ និងវឌ្ឍនភាពការងាររបស់ច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ អមដោយលោកលោកស្រីអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញពិនិត្យអំពីវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងបង្ការ កូវីដ-១៩ ជំហានទី២ ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅសាលាខេត្តកំពង់ចាម។ នៅបន្ទាប់មកលោកអភិបាល រួមនិងក្រុមការងារ…
អភិបាលខេត្តកំពង់ចាម អនុញ្ញាតឲ្យសិប្បកម្មឡឥដ្ឋនៅស្រុកកងមាស បើកដំណើរការឡើងវិញ តែអ្នកជាពីជំងឺកូវីដ-១៩ ត្រូវចត្តាឡីស័ក
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឲ្យម្ចាស់សិប្បកម្មឡឥដ្ឋ ឯក គឹមធូក ស្ថិតនៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស បើកដំណើរការអាជីវកម្មឡើងវិញ ក្រោយពីបិទមួយរយៈដោយសារមានបុគ្គលិកកើតជំងឺកូវីដ-១៩។ យោងតាមលិខិតចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ របស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ការសម្រេចឲ្យបើកដំណើរការសិប្បកម្មឡឥដ្ឋ ឯក…
អាជ្ញាធរស្រុកស្ទឹងត្រង់ បំពាក់អំពូលបំភ្លឺផ្លូវនាពេលរាត្រីប្រើដោយថាមពលព្រះអាទិត្យ
នៅថ្ងៃចុងសប្តាហ៍នៃខែមេសា ឆ្នាំ២០២១ លោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានដឹកនាំមន្រ្តីរាជការក្រុមការងារ ចុះមូលដ្ឋាន ចុះដំឡើងបង្គោល និងបំពាក់អំពូលប្រើប្រាស់ដោយថាមពលពន្លឺព្រះអាទិត្យ(សូឡា )ចំនួន៤១ អំពូលសម្រាប់បំភ្លឺតាមផ្លូវសាធារណៈនៅពេលយប់ក្នុងស្រុកស្ទឹងត្រង់។ លោកអភិបាលស្រុកបានឲ្យដឹងថា ការការបំពាក់អំពូលភ្លើងបំភ្លឺផ្លូវនាពេលរាត្រីនៅក្នុងស្រុកទឹងត្រង់នាពេលនេះគឺដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល និងធ្វើឱ្យស្រុកស្ទឹងត្រង់កាន់តែមានភាពស្រស់បំព្រងព្រមទាក់ទាញដល់ភ្ញៀវទេសចរជាតិអន្តរជាតិមកលេងកម្សាន្តនៅពេលរាត្រីជាពិសេសស្រុកស្ទឹងត្រង់ក៏ទើបទទួលបាននូវចំណងដៃមហាសាលគឺស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរដែលស្ពានឆ្លងកាត់ទន្លេមេគង្គមួយនេះក៏បានបំពាក់អំពូលភ្លើងបំភ្លឺយ៉ាងភ្លឺចិញ្ចាចផងដែរនៅពេលរាត្រី ។ លោក ទុន…
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យមេីលស្ថានភាពក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នាយប់ថ្ងៃទី០២ បន្ទាប់ពីបំរាមគោចរចាប់ផ្ដេីមអនុវត្ត
រាត្រីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យនៅតាមទីតាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌនីមួយៗនៅទូទាំងរាជធានីភ្នំពេញ ដើម្បីធ្វើការណែនាំអោយអាជ្ញាធរនិងកងកម្លាំងទាំងអស់ អនុវត្តអោយមានប្រសិទ្ធភាពនូវ បំរាមគោចរ ដែលបាននិងកំពុងអនុវត្តនាយប់នោះ។ បំរាមគោចរ បានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដោយមានរយៈពេលពីរសប្តាហ៍ ចាប់ផ្ដើមពីម៉ោង៨:០០យប់រហូតដល់ម៉ោង៥:០០ភ្លឺ។ នាក្នុងឱកាសនៃការចុះត្រួតពិនិត្យគោលដៅនាគបាញ់ទឹកក្នុងខណ្ឌដូនពេញ នៅម៉ោងប្រមាណ ០៨:០០ នារាត្រីថ្ងៃទី០២…
ខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហានទី២ ដល់មន្ត្រីនៅក្នុងខេត្ត
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហានទី២ ជូនដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងក្រុមគោលដៅ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩…
អភិបាលខេត្តកំពង់ចាម បើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជំហានទី២ ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ដោយឥតគិតថ្លៃ
នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះ លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជំហានទី២ ជូនដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងក្រុមគោលដៅដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម។ កម្មវិធីបើកក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម…