Month: June 2022

កងទ័ពរុស្សីជិតបានចូលកាន់កាប់ទាំងស្រុង នូវតំបន់ដូនបាស់ របស់អ៊ុយក្រែន ខណៈការប្រយុទ្ធគ្នានៅតែបន្ត

កងទ័ពរុស្សីជិតបានចូលកាន់កាប់ទាំងស្រុង នូវតំបន់ដូនបាស់ របស់អ៊ុយក្រែន ខណៈការប្រយុទ្ធគ្នានៅតែបន្ត អ៊ុយក្រែន៖ កងទ័ពរុស្ស៊ី នៅថ្ងៃនេះ បានខិតចូលកាន់តែជិតដល់គោលដៅរបស់ខ្លួន ក្នុងការចាប់យកទាំងស្រុងនូវតំបន់ឧស្សាហកម្មរ៉ែធ្យូងថ្ម និងរោងចក្រ ស្ថិតនៅភាគខាងកើតរបស់អ៊ុយក្រែន ខណៈវិមានក្រឹមឡាំង បានអះអាងថា កងទ័ពខ្លួនបានកាន់កាប់ជាង៩៧ភាគរយរួចទៅហើយ នៃខេត្តមួយនេះ ក្នុងចំណោមខេត្តទាំងពីរ ដែលបង្កើតជាតំបន់ ដូនបាស់ (Donbas)។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី…

ចិន​ព្រមាន​អូស្ត្រាលី​ឲ្យ​បញ្ឈប់ទង្វើ​បង្កហេតុ ករណីយន្តហោះចម្បាំងរំលោភចូលដែនអាកាសចិន

ប៉េកាំង៖ រដ្ឋាភិបាលចិន កាលពីថ្ងៃអង្គារ បានព្រមានអូស្ត្រាលីឲ្យបញ្ឈប់សកម្មភាពបង្កហេតុ ហើយរឹតបន្តឹងចំពោះសកម្មភាពរបស់កងទ័ពជើងទឹក និងកងទ័ពជើងអាកាសរបស់ខ្លួន ឬត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរពីប្រទេសចិន។ លោក ថាន កឺហ្វី (Tan Kefei) អ្នកនាំពាក្យក្រសួងការពារជាតិចិន បានកត់សម្គាល់នេះ បន្ទាប់ពីយន្តហោះចម្បាំង របស់អូស្ត្រាលី បានហោះចូលដែនអាកាសចិន ម្តងហើយម្តងទៀត នៅក្នុងប្រជុំកោះ ស៊ីហ្សា…

អគ្គិភ័យឆេះទូកុងតឺន័រនៅបង់ក្លាដែស រលត់ស្ទើរទាំងស្រុង បន្ទាប់ពីផ្ទុះឆាបឆេះយ៉ាងសន្ធោរសន្ធៅអស់បីថ្ងៃ និងសម្លាប់មនុស្ស៥១នាក់ ខាតបង់ជាទឹកប្រាក់រាប់លានដុល្លារ 

បង់ក្លាដែស៖ ក្រុមពន្លត់អគ្គិភ័យប្រទេសបង់ក្លាដែស បានបាញ់ទឹកពន្លត់ភ្លើងស្ទើរទាំងស្រុង នៅថ្ងៃនេះ បន្ទាប់ពីផ្ទុះឆាបឆេះយ៉ាងសន្ធោរសន្ធៅអស់រយៈពេលបីថ្ងៃ រហូតសម្លាប់មនុស្សយ៉ាងហោចណាស់៥១១នាក់ និងខាតបង់ជាទឹកប្រាក់រាប់លានដុល្លារ ដែលគេសង្ស័យថា បង្កឡើងដោយការធ្វើប្រហែសរបស់ប្រធានគ្រប់គ្រងកន្លែងស្តុកនេះ។ ភ្លើងឆេះឃ្លាំងស្តុកទូកុងតឺន័របង់ក្លាដែស បានរលត់បន្ទាប់ពីឆេះអស់បីថ្ងៃ សម្លាប់មនុស្សជិត៥០នាក់ ហើយអាជ្ញាធរមិនទាន់កំណត់ពីមូលហេតុនៃគ្រោះមហន្តរាយនេះឲ្យបានច្បាស់លាស់ទេ គ្រាន់តែសង្ស័យថា កុងតឺន័រផ្ទុកសារធាតុអ៊ីដ្រូសែន peroxide គឺជាប្រភពនៃអគ្គិភ័យនេះ។  ចំណែកកុងតឺន័រតម្រៀបគ្នារាប់ពាន់ទូ ដែលភាគច្រើនផ្ទុកសម្លៀកបំពាកើសម្រាប់នាំចេញទៅអឺរ៉ុប និងមានតម្លៃរាប់លានដុល្លារ…

ឥណ្ឌា​បាញ់​សាកល្បង​កាំជ្រួចផ្លោងអាចផ្ទុក​ក្បាលនុយក្លេអ៊ែរ ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួនកុំឲ្យប្រទេសដទៃមើលងាយ

ញូស៍ដេលី៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ ឥណ្ឌា​បាន​សាកល្បង​ដោយ​ជោគជ័យ​នូវ​មីស៊ីល​ផ្លោង​ប្រភេទថ្មី ​មាន​សមត្ថភាពអាចផ្ទុក​ក្បាលគ្រាប់នុយក្លេអ៊ែរ​បាន ដែលធ្វើឲ្យប្រទេសនេះពង្រីកសាច់ដុំរបស់ខ្លួន ដើម្បីកុំឲ្យប្រទេសដទៃមើលងាយ។ ក្រោយពីការបាញ់សាកល្បងដោយជោគជ័យរួចហើយ ក្រសួងការពារជាតិរបស់ឥណ្ឌា បានហៅការសាកល្បងនេះថា ជាទម្លាប់ក្នុងការអភិវឌ្ឍន៍អាវុធទំនើបៗ។  ពិធីបាញ់សាកល្បងនេះ ត្រូវបានកងទ័ពឥណ្ឌារៀបចំធ្វើឡើងនៅលើដីកោះមួយ ស្ថិតនៅក្នុងរដ្ឋ ដូឌីសា (Odisha) ដែលជាការសាកល្បងកាំជ្រួច ផលិតក្នុងស្រុក ប៉ុន្តែ​មាន​សមត្ថភាព​វាយ​ប្រហារ​គោល​ដៅក្នុងចម្ងាយ​រាប់​ពាន់​គីឡូម៉ែត្រ។…

រុស្ស៊ី​ផ្អាក​ការផ្គត់ផ្គង់​ឧស្ម័ន​ដល់ប្រទេស​ហូឡង់ ដោយសារមិនព្រមទូទាត់ថ្លៃជាប្រាក់រូពី

ម៉ូស្កូ៖ ក្រុមហ៊ុនធំរបស់រុស្ស៊ី ដែលទទួលសិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិដល់ប្រទេសនៅក្នុងទ្វីបអឺរ៉ុប នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានសម្រេចបិទបំពងបង្ហូរ​ដល់ប្រទេស​ហូឡង់ ដោយសារប្រទេសនេះមិនព្រមទូទាត់ថ្លៃឧស្ម័ន ជាប្រាក់រូពីរបស់រុស្ស៊ី។ ​ក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័ន ឈ្មោះ ហ្គាសប្រូម (Gazprom) របស់​រុស្ស៊ី បានចេញសេចក្តីប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុនចែកចាយថាមពលរបស់ប្រទេសហូឡង់ ឈ្មោះ ហ្គាសតេរ៉ា (GasTerra) បានមិនព្រមទូទាត់ប្រាក់តាមតម្រូវការរបស់រុស្ស៊ី។…

You missed