អំណោយរបស់សម្ដេច តេជោ ចែកជូនពលរដ្ឋរងគ្រោះខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រយៈពេល២សប្តាហ៍
អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានថវិកា អង្ករ មី ត្រីខ បានដឹកមកដល់រដ្ឋបាលរាជធានីភំ្នពេញជាបន្តបន្ទាប់ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយការបិទខ្ទប់តំបន់មួយចំនួនក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រយៈពេល២សប្តាហ៍ ព្រោះតំបន់ទាំងនេះមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ខ្លាំង…