ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពង់ចាម ក្នុងការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ  នៅថ្ងៃចុងសប្តាហ៍ ទី១១ ខែមេសា ឆ្នាំ២០២១ លោកសំ ពិសិដ្ឋ ប្រធានក្រុមការងារ សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម អមដោយ អនុប្រធាន និងសមាជិក សមាជិកា  និងដោយបានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរស្រុកកំពង់សៀម បាននាំយកយកនូវទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈការពារជំងឺកូវីដ-១៩ ដែលជាមូលនិធិរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងសាខាសមាគម ទៅប្រគេនដល់ព្រះសង្ឍគង់នៅវត្តចំនួន០២ ក្នុងស្រុកបាធាយ រួមមាន វត្តធម្មលង្ការ និងវត្តទំនប់។

ចំពោះទេយ្យទានដែលបានប្រគេននាឳកាសនោះ គឺក្នុង១ វត្តៗ ទទួលបាន អង្ករ៥ ការ៉ុង ម៉ាស់៥ ប្រអប់ មី២ កេស  ទឹកអាល់កុល៥ លីត្រ ទឹកបរិសុទ្ធ៥ កេស ទឹកស៊ីអ៊ីវ១ យួរ និងទឹកត្រី១ យួរផងដែរ។

នៅក្នុងឳកាសដ៏មានអត្ថន័យនោះ ក្រុមការងារសាខាសមាគម ក៏បានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អាជ្ញាធរមូលដ្ឋាន, អនុសាខាសមាគមស្រុក ជាពិសេសព្រះវត្តមានរបស់ព្រះមុនីវិសុទ្ធិ ស ឡាំ ព្រះអនគណស្រុកបាធាយ និងជាព្រះគ្រូចៅអធិការវត្ត ធម្មលង្ការ និងព្រះគ្រូញ្ញាណវិសុទ្ធិវង្ស គិន សុផល ព្រះលេខា ព្រះអនុគណស្រុកបាធាយ និងជាព្រះគ្រូចៅវត្តទំនប់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធាន សំ ពិសិដ្ឋ បានធ្វើការផ្សព្វផ្សាយនូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ ក៏ដូចជាវិធាការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពី ការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កឲ្យបន្តរីករាលដាលក្នុងសហគមន៍យើង។ ចៅ វង្ស i.k.

 

By Ana

You missed