ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ លោកស្រី ប៉ុក ចាន់ថូ ប្រធាន ស.ស.យ.ក ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងសមាជិក សមាជិកា រួមជាមួយសមាជិកសមាគមនារីស្រុក បានចុះសួរសុខទុក្ខគ្រួសារដែលជួបការខ្វះខាតចំនួន៣គ្រួសារ ក្នុងឃុំត្រពាំងព្រះ និងឃុំមៀន
១. លោកតា មាស ថៃ អាយុ ៨០ឆ្នាំលោកយាយ អាយុ ៧៨ឆ្នាំ និងចៅស្រី ២នាក់ រស់នៅលើដីគេ មុខរបររើសអេតចាយ នៅភូមិឃ្លោយទី១ ឃុំមៀន
២. លោកតា ទូច វ៉ាន់ អាយុ ៨៤ឆ្នាំ មានជំងឺ ហើយខ្វះខាត នៅភូមិអូដារ ឃុំត្រពាំងព្រះ
៣. លោក ឆុន ស អាយុ ៤២ឆ្នាំ ជួបការខ្វះខាត ធ្វើការសំណង់តែអំឡុងពេលកូវីតនេះមិនមានការងារធ្វើមានកូន២នាក់ នៅភូមិអូដារ ឃុំត្រពាំងព្រះ។
អំណោយក្នុង១គ្រួសាររួមមាន៖
– អង្ករ ២៥ គ.ក
– ទឹកត្រី ១យួរ
– ត្រីខ ១ឡូ
– ម៉ាស់ ១ប្រអប់
– សាប៊ូ ២ដុំ
– សៀវភៅ១០ក្បាល
– ខ្មៅដៃ ១០ដើម
– មី ១កេះ
– សំពត់ក្មេងរៀន២សម្រាប់
– និងថវិកា ៥០០០០រៀល
ថវិកាសរុប ៦២១,០០០រៀល
អំណោយទាំងអស់ខាងលើទទួលបានមកពី លោក អុឹង យូឡុង,លោក ចេង ម៉េងឡាឌីន,លោកស្រី ឌិន ស៊ាងឡាយ,លោកស្រី យុត សុគន្ធារី ដែលជាសប្បុរសជន និងជាអតីត:សិស្សវិទ្យាល័យ អូដារ តាមរយ:ស.ស.យ.ក ស្រុក និងសមាគនារីស្រុកព្រៃឈេផងដែរ។

លោកស្រី ខៀវ សុជាតិ សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម បានសហការជាមួយ អង្គរការអន្តរជាតិខាងការងារ ILO-BFC តាមរយៈកិច្ចប្រជុំ Zoom ស្តីពី អនុសាសន៍ជុំវិញការកាត់បន្ថយហានិភ័យ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមរោងចក្រ ដោយមានការចូលរួមធ្វើបទបង្ហាញពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតំណាង អង្គការសុខភាពពិភពលោក WHO ដើម្បីផ្តល់អនុសាសន៍ជុំវិញការកាត់បន្ថយហានិភ័យ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ ពោលគឺតាមរោងចក្រដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ តាមរយៈការតាមដានជាប្រចាំពីសំណាក់អ្នកគ្រប់គ្រងរោងចក្រដោយមានការចូលរួមពីគណៈកម្មាការសុខភាព សុវត្ថិភាពការងារ (OSH Committee )ប្រចាំរោងចក្រផ្ទាល់។

នៅក្នុងកិច្ចប្រជុំនោះក៏បានផ្តោតលើការជំរុញឲ្យមានការចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងវិធានការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដល់ តំណាងរោងចក្រ ចំនួន ២៤២ នាក់ ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់បងប្អូន កម្មករ កម្មការិនីឲ្យបានយល់ច្បាស់ ពីហានិភ័យ និងផលប៉ះពាល់នានានៃជំងឺកូវីដ ដល់សេដ្ឋកិច្ច និង សង្គមជាតិទាំងមូល។

នៅតាមរោងចក្រត្រូវតែបន្ត ណែនាំអំពីវិធានការ ៣ការពារ និង៣កុំ ដល់កម្មករនិយោជិតដែលកំពុងបំរើការងារដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ជាពិសេសការវាស់កំដៅ និងបាញ់អាល់កុលជាប្រចាំ ការរក្សាគម្លាត ព្រមទាំងចាក់ផ្សព្វផ្សាយចរាចរណែនាំ និងសារលិខិតរបស់រាជរដ្ឋាភិបាលដោយបញ្ជូនតាមសារអេឡិចត្រូនិច ការចាក់ផ្សាយតាមឃោសនស័ព្ទ ព្រមទាំងណែនាំឲ្យបងប្អូនទាំងអស់ត្រូវរក្សានូវអនាម័យឲ្យបានជាប់ជាប្រចាំ ដោយបន្តអនុវត្ត វិធានការ ៣ ការពារ ៣ កុំ ដើម្បីជៀសផុតពីការឆ្លងនូវមេរោគកូវីដ-១៩ ក្នុងរោងចក្រ និង ទប់ស្កាត់ឲ្យបាននូវការឆ្លងចូលសហគមន៍។

By Ana

You missed