Category: ព័ត៌មានអន្តរជាតិ

ឥណ្ឌា​វាយ​កម្ទេច​អគារ​ភ្លោះ​កម្ពស់​១០០​ម៉ែត្រ ​នៅ​ក្រុង​ញូវដេលី ដើម្បីប្រមានអ្នករកស៊ីខុសច្បាប់ និងមន្ត្រីពុករលួយ

ញូវដេលី៖ អគារភ្លោះខ្ពស់ៗ ជាសំណង់ខុសច្បាប់ ត្រូវបានអាជ្ញាធរឥណ្ឌាវាយកម្ទេចចោលរាបដល់ដី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីមានការតស៊ូតាមផ្លូវច្បាប់អស់រយៈពេលប្រាំបួនឆ្នាំ ប៉ុន្តែមិនអាចការពារសំណង់នេះបាន ព្រោះតុលាការរកឃើញថា អគារដ៏ខ្ពស់ស្កឹមស្កៃនេះមានជាប់ពាក់ព័ន្ធអំពើពុករលួយ។ ការកម្ទេចចោលអគារភ្លោះកម្ពស់១០០ម៉ែត្រ ដែលខ្ពស់ជាងគេនៅទីក្រុងញូវដេលី គឺជាឧទាហរណ៍ដ៏កម្រមួយរបស់ប្រទេសឥណ្ឌា ក្នុងចំណាត់ការកណ្តាប់ដៃដែកចំពោះអ្នកអភិវឌ្ឍន៍អចលទ្រព្យ និងមន្ត្រីពុករលួយ។ អគារ៣២ជាន់ មានអាផាតម៉ិន ជិត១.០០០បន្ទប់ ដែលជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់រយៈពេលប្រាំបួនឆ្នាំ…

តំបន់ទឹកកក ហ្គ្រីនលែន បន្តកើនកម្តៅ ចំណែកកម្រិតទឹកសមុទ្រ ក៏រីកកាន់តែដ៏ធំដែរ

អន្តរជាតិ៖ យោងតាមការសិក្សាស្រាវជ្រាវ ចេញផ្សាយកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា ការរលាយផ្ទាំងទឹកកលឿនពេក នៅតំបន់ហ្គ្រីនលែន នឹងបណ្តាលឲ្យមានការកើនឡើងនៃកម្រិតទឹកសមុទ្រ និងបង្កផលប៉ះពាល់ដ៏អាក្រក់ក្នុងសតវត្សរ៍ទី២១នេះ ដោយសារសីតុណ្ហភាពនៅតែបន្តកើនឡើងឥតឈប់ឈរ។ ការរលាយផ្ទាំងទឹកកកធំសម្បើម ដែលអ្នកវិទ្យាសាស្ត្រឲ្យឈ្មោះថា «ខ្មោចឆៅ Zombie» នៅតំបន់ហ្គ្រីនលែន នឹងធ្វើឲ្យកម្រិតទឹកសមុទ្រពិភពលោក កើនឡើងយ៉ាងហោចណាស់ជិតកន្លះម៉ែត្រ។ ទោះបីជាផ្ទាំងទឹកកកខ្មោចឆៅ Zombie…

អង្គការសហប្រជាជាតិ សម្តែងការព្រួយបារម្ភចំពោះករណីធ្វើបត្យាប័នស្ថាបនិក វីគីលីក ទៅអាមេរិក

អង្គការសហប្រជាជាតិ៖ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានសម្តែងការព្រួយបារម្ភចំពោះការធ្វើបត្យាប័នលោក ជូលាន អាសាញ (Julian Assange) សហស្ថាបនិកគេហទំព័រ វីគីលីក (WikiLeaks) ទៅកាន់សហរដ្ឋអាមេរិក ថាអាចមានឥទ្ធិពលអាក្រក់ដល់សិទ្ធិសេរីភាពអ្នកសារព័ត៌មានស៊ើបអង្កេត។ ក្រុមមេធាវីការពារសិទ្ធិរបស់អ្នកសារព័ត៌មានជនជាតិអូស្ត្រាលីលោក ជូលាន អាសាញ បានប្តឹងឧទ្ធរណ៍ ដើម្បីរារាំងការធ្វើបត្យាប័នលោកពីចក្រភពអង់គ្លេស ទៅកាន់សហរដ្ឋអាមេរិក ដែលជាកន្លែងលោកត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់១៧៥ឆ្នាំ…

អ្នកស្លាប់ក្នុងទឹកជំនន់នៅប៉ាគីស្ថាន កើនឡើងដល់ជាង១.០០០នាក់ ខណៈភ្លៀងនៅតែបន្តធ្លាក់

ប៉ាគីស្ថាន៖ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប៉ាគីស្ថាន បាននិយាយថា មនុស្ស១១៩នាក់បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ហើយប្រទេសមួយចំនួន បានសន្យាផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះដោយទឹកជំនន់។ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ខ្យល់មូសុងនៅក្នុងប្រទេសប៉ាគីស្ថាន បានកើនឡើងដល់ជាង១.០០០នាក់ ខណៈប្រទេសជាច្រើនរួមទាំងកាតា និងអ៊ីរ៉ង់ បានសន្យាផ្តល់ជំនួយសង្គ្រោះបន្ទាន់បន្ទាប់ពីទឹកជំនន់ ដែលត្រូវបានគេពិពណ៌នាថា ជា គ្រោះមហន្តរាយដល់មនុស្សយ៉ាងច្រើនក្នុងប្រវត្តិសាស្ត្រ។ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ចាប់តាំងពីខែមិថុនាឆ្នាំ២០២២នេះ បានកើនឡើងដល់១.០៣៣នាក់ដោយយ៉ាងហោសមនុស្ស១១៩នាក់ បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។…

រុស្ស៊ី​ដុត​ឧស្ម័ន​ចោល ខណៈ​​អឺរ៉ុបខ្វះថាមពលដុតកម្តៅក្នុងផ្ទះ ធ្វើឲ្យតម្លៃ​ថាមពល​ឡើងថ្លៃកប់ពពក

មូស្គូ៖ យោងតាមការវិភាគ បានឲ្យដឹងថា ខណៈថាមពលរបស់អឺរ៉ុបមានតម្លៃកើនឡើងយ៉ាងខ្លាំង ប្រទេសរុស្ស៊ីបែរជាកំពុងដុតបំផ្លាញឧស្ម័នធម្មជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមិនស្តាយស្រណោះ ដែលឧស្ម័ន​នេះ​​ គ្រោង​​នាំ​ចេញ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​។ ក្រុមជំនាញបាននិយាយថា រោងចក្រផលិតឧស្ម័នធម្មជាតិស្ថិតនៅជិតព្រំដែនជាមួយប្រទេសហ្វាំងឡង់ កំពុងដុតបំផ្លាញឧស្ម័ន ដែលមានតម្លៃគិតជាទឹកប្រាក់ប្រហែល១០លានដុល្លារ ជារៀងរាល់ថ្ងៃ ខណៈអឺរ៉ុបកំពុងតែខ្វះខាតយ៉ាងខ្លាំង។ អ្នកវិទ្យាសាស្ត្រ បានសម្តែងការព្រួយបារម្ភអំពីបរិមាណដ៏ច្រើននៃកាបូនឌីអុកស៊ីត និងអម្រែងភ្លើងកើតចេញពីចំហេះឧស្ម័ននេះ ដែលអាចធ្វើឲ្យការរលាយទឹកកកនៅតំបន់អាកទិក កាន់តែធ្ងន់ធ្ងរឡើងៗ។ តាមការវិភាគបានបង្ហាញទៀតថា…

អង្គការណាតូ ស៊ើបអង្កេតចោរលួចទិន្នន័យផលិតប្រព័ន្ធការពារមីស៊ីល រួមទាំង​ប្លង់​រួមសម្រាប់ផលិតអាវុធ​ ​ប្រើនៅ​សង្គ្រាមអ៊ុយក្រែន

អន្តរជាតិ៖ អង្គការណាតូ បានបើកការស៊ើបអង្កេតករណីក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិត លួចទិន្នន័យផលិតប្រព័ន្ធការពារមីស៊ីល រួមទាំង​ប្លង់​រួមសម្រាប់ផលិតអាវុធធុនធ្ងន់ទំនើបៗ​ ដែលបច្ចេកវិទ្យានេះកំពុងតែ​ប្រើប្រាស់នៅក្នុងសង្គ្រាម​អ៊ុយក្រែន ក្រុមហ៊ុនផលិតប្រព័ន្ធការពារមីស៊ីល បានទទួលស្គាល់ថា ទិន្នន័យរបស់ខ្លួន ត្រូវបានក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិត លួចយកចេញពីកន្លែងរក្សាទុក ប៉ុន្តែបានបដិសេធថា គ្មានឯកសារទិន្នន័យទាំងនោះមិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឡើយ។ ក្រុមហ៊ុន ប៉ានអឺរ៉ុប (Pan-European) ដែលមានទីស្នាក់ការធំនៅប្រទេសបារាំង បាននិយាយថា ព័ត៌មានរបស់ខ្លួនត្រូវបានក្រុមចោរលួចពីម៉ាស៊ីនកុំព្យូទ័រ ហើយបន្ថែមថា…

ប្រធានាធិបតី​រុស្ស៊ី​បញ្ជាឲ្យ​បង្កើនទ័ពពី១៣៧.០០០នាក់​ ដល់​១,១៥លាន​នាក់ នៅឆ្នាំ២០២៣

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានបញ្ជាឲ្យយោធារុស្ស៊ី បង្កើនចំនួនទាហានរបស់ខ្លួន ពី១៣៧,០០០ ដល់ចំនួនទាហានសរុប១,១៥លាននាក់ នៅឆ្នាំ២០២៣ ខាងមុខនេះ ស្របពេលយោធារបស់រុស្ស៊ី ចូលឈ្លានពាន អ៊ុយក្រែន។ ក្រឹត្យរបស់ពូទីន ដែលនឹងចូលធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ…

ឃ្លាំង​​គ្រាប់ទីបី របស់​រុស្ស៊ី នៅ​ជាប់​ព្រំដែន​អ៊ុយក្រែន ផ្ទុះឆេះគ្មានសល់ សង្ស័យអ៊ុយក្រែនវាយប្រហារ

មូស្គូ៖ ឃ្លាំងគ្រាប់មួយកន្លែងរបស់រុស្ស៊ី ស្ថិតនៅជាប់ព្រំដែនអ៊ុយក្រែន បានឆាបឆេះ កាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ធ្វើឲ្យអ្នករស់នៅជិតខាងភ័យរត់ចោលផ្ទះសម្បែងគ្រប់ៗគ្នា ព្រោះខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត។ មន្ត្រីរុស្ស៊ី បានិយាយថា សេវាសង្គ្រោះបន្ទាន់កំពុងស្ថិតនៅកន្លែងកើតហេតុ ហើយមូលហេតុនៃការឆះឃ្លាំងគ្រាប់កំពុងស្ថិតក្រោមការស៊ើបអង្កេត។ ចាប់តាំងពីការចាប់ផ្តើមឈ្លានពានរបស់កងទ័ពរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ទាហាមអ៊ុក្រែនបានវាយប្រហារជាច្រើនលើកលើការតាំងឃ្លាំងគ្រាប់ និងប៉ុស្តិ៍ត្រួតពិនិត្យរាមព្រំដែនរបស់ប្រទេសរុស្ស៊ី ដែលការវាយប្រហារភាគច្រើន ដោយប្រើយន្តហោះគ្មានមនុស្សបើក និងកាំភ្លើងត្បាល់…

ការ​ចរចា​កម្រិត​ខ្ពស់ ថ្នាក់អង្គការសហប្រជាជាតិ ដើម្បីសន្តិភាព​ក្នុង​ប្រទេស​អ៊ុយក្រែន ​ផ្តល់​លទ្ធផល​តិចតួច​

អ៊ុយក្រែន៖ មេដឹកនាំទួរគី និងប្រមុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នានៅប្រទេសអ៊ុយក្រែន ជាមួយប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី​ (Volodymir Zelensky)  កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយសង្រ្គាម ដែលបានកើតឡើងជិតប្រាំមួយខែហើយ  ប៉ុន្តែ​ផ្តល់លទ្ធផល​បន្តិច​បន្តួច​បំផុត។ ប្រធានាធិបតីទួរគី លោក រ៉េសេប តាយយីប…

គ្រាប់​បែក​ជា​ច្រើន​គ្រាប់ ផ្ទុះបន្តបន្ទាប់គ្នាកក្រើកភាគ​ខាង​ត្បូង​ប្រទេស​ថៃ អមដោយការដុត​បំផ្លាញ

​បាងកក៖ អាជ្ញាធរ​ថៃបាន​និយាយ​ថា ការបំផ្ទុះគ្រាប់បែក និង​ការដុតបំផ្លាញ បាន​ឆាបឆេះ​យ៉ាង​ហោច​ណាស់១៧ទីតាំង​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ពុធ ដែលជាការ​វាយ​ប្រហារព្រមគ្នាបណ្តាល​ឲ្យ​មនុស្សប្រាំពីរនាក់​រង​របួស។ យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិស និងយោធាថៃ បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែក និងការវាយប្រហារដោយដុតបំផ្លាញនេះ បានកើតឡើងបន្តបន្ទាប់គ្នា នារំលងអធ្រាត្រ យប់ថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅតាមហាងលក់ទំនិញ និងស្ថានីយ៍ប្រេងឥន្ធនៈ…

You missed