Category: ព័ត៌មានជាតិ

មូលនិធិរបស់ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម អ៊ុន ចាន់ដា រួមនឹងសាខាសមាគម ស.ស.ន.ប.វ. ខេត្តកំពង់ចាម ប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន០២ ក្នុងស្រុកបាធាយ

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពង់ចាម ក្នុងការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ  នៅថ្ងៃចុងសប្តាហ៍ ទី១១ ខែមេសា ឆ្នាំ២០២១ លោកសំ ពិសិដ្ឋ ប្រធានក្រុមការងារ សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម អមដោយ អនុប្រធាន និងសមាជិក សមាជិកា …

Breaking news៖ អាជ្ញាធររាជធានីភ្នំពេញ ហាមមិនឱ្យលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនចូលទទួលទានក្នុងភោជនីយដ្ឋាន

ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានសម្រេចផ្អាកមិនឱ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនចូលទទួលទានក្នុងភោជនីយដ្ឋាន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ ក្នុងសេចក្តីណែនាំបានឱ្យដឹងថា ដោយស្ថិតក្នុងបរិការណ៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ដោយអនុលោមតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវសេចក្តីសម្រេច…

រដ្ឋបាលរាជធានីភំ្នពេញ បាននាំយកអំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

នារសៀលថ្ងៃសៅរ៍ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា…

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាត់ក្រុមការងារនាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋជាប់ពាក់ព័ន្ធដោយប្រយោល ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះបានចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀង…

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមគោរពថ្លែងអំណរគុណសម្តេចតេជោចំពោះការប្រឹងប្រែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ក៏ដូចជាអតីតយុទ្ធជន ក្នុងខេត្តកំពង់ចាម

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជា បានគោរពថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅចំពោះការប្រឹងប្រែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ក៏ដូចជាអតីតយុទ្ធជន ក្នុងខេត្តកំពង់ចាម។ លោក អ៊ុន ចាន់ដា លើកឡើងថា «ពលរដ្ឋកម្ពុជា និងអតីតយុទ្ធជនយើងមានសំណាងណាស់ ដែលមានសម្តេចតេជោ ហ៊ុន…

លោក បណ្ឌិត សំ ពិសិដ្ឋ បានដឹកនាំសហការី អញ្ជើញចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ការរាលដាលនៃជម្ងឺកូវីដ-១៩

ព្រឹកថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ លោក បណ្ឌិត  សំ ពិសិដ្ឋ ប្រធានក្រុមការងារសាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម បានដឹកនាំសហការី អញ្ជើញចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ការរាលដាលនៃជម្ងឺកូវីដ-១៩ និងបញ្ជ្រាបគោលការណ៍របស់សមាគម នៅតាមវត្តអារាមចំនួន២ គឺ វត្តខែលជ័យសិរីសោភ័ណមុនីរតនៈ ឃុំអូរស្វាយ…

គ្រួសារដែលធ្វើ​ចត្តាឡីស័កនៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ ៣០ម៉ឺនរៀល ក្នុង ១គ្រួសារ និងជួយបង់ទឹកភ្លើងក្នុងកម្រិតសមរម្យមួយរយៈពេល ២ខែ

គ្រួសារដែលធ្វើ​ចត្តាឡីស័កនៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ ៣០ម៉ឺនរៀល ក្នុង ១គ្រួសារ និងជួយបង់ទឹកភ្លើងក្នុងកម្រិតសមរម្យមួយរយៈពេល ២ខែ។ នេះគឺជាវិធានការអន្តរគមន៍ របស់ សម្តេចតេជោ ហ៊ុន សែន។

អភិបាលរាជធានីភ្នំពេញ ប្រកាសសម្រេចបិទខ្ទប់ភូមិសាស្រ្តមួយចំនួននៅរាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ច្រើនបំផុត

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រកាសសម្រេចបិទខ្ទប់ភូមិសាស្រ្តមួយចំនួននៅរាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។ ទីតាំងក្នុងទឹកដីរាជធានីភ្នំពេញ ដែលត្រូវបិទខ្ទប់មានដូចជា សង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ, ភមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១, ភូមិចម្ការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១…

Breaking news គិតត្រឹមយប់ថ្ងៃទី៩នេះរកឃើញ៦៣១នាក់ទៀត!

Breaking news គិតត្រឹមយប់ថ្ងៃទី៩នេះរកឃើញ៦៣១នាក់ទៀត! អាជ្ញាធររាជធានីសម្រេចបិទខ្ទប់ (Lockdown) តំបន់ដូចខាងក្រោម៖ 1. ខណ្ឌមានជ័យ៖ បិទសង្កាត់ស្ទឹងមានជ័យ១ និង២ 2. ខណ្ឌសែនសុខ៖ បិទភូមិទ្រុងមាន់ 3. ខណ្ឌពោធិ៍សែនជ័យ៖ បិទ ០៦ ភូមិ ឯកឧត្ដម ឃួង…

ស្ត្រីជនជាតិខ្មែរអាយុ ៥៥ឆ្នាំម្នាក់ ស្លាប់នាថ្ងៃទី០៩ មេសា ២០២១ វេលាម៉ោង ១៤៖៥៦នាទីសៀល

ស្ត្រីជនជាតិខ្មែរអាយុ ៥៥ឆ្នាំម្នាក់ ស្លាប់នាថ្ងៃទី០៩ មេសា ២០២១ វេលាម៉ោង ១៤៖៥៦នាទីសៀល។ រស់នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីខាងលើស្លាប់ដោយខ្សោយសួតធ្ងន់ធ្ងរ រលាកសួតសងខាង ដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែម។

You missed