Category: កូវីដ-១៩

រដ្ឋមន្ត្រីក្រសួងកសិកម្ម នាំយកអំណោយសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រគល់ជូន គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេតខេត្តកំពង់ចាម

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុរុក្ខាប្រមាញ និងនេសាទ លោក វេង សាខុន និងលោកជំទាវ ព្រមទាំងសហការី នាព្រឹកថ្ងៃទី៥  ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយដ៏ថ្លៃថ្លាសម្តេច អគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រគល់ជូន លោក…

ប្រជាពលរដ្ឋក្រីក្រ ៨២ គ្រួសារ នៅភូមិសន្ទៃ ស្រុកស្រីសន្ធរ ដែលស្ថិតនៅតំបន់បិទខ្ទប់ ទទួលអំណោយមនុស្សធម៌ ពីក្រុមការងារថ្នាក់ជាតិចុះជួយស្រុក

ថ្ងៃទី០៣ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៣.០០នាទីរសៀល លោក ហេង វណ្ណនី អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ចាម តំណាង លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ អមដំណើរដោយ លោក ស៊ីម គង់ អភិបាល…

អាជ្ញាធរខេត្តកំពង់ចាម ពង្រឹងការអនុវត្ត នៃបិទខ្ទប់ភូមិផ្ទុះករណីកូវីដ19 ក្នុងស្រុកកងមាស

នាព្រឹកថ្ងៃទី4 ខែឧសភា ឆ្នាំ២០២១នេះ លោក ហាន កុសល អភិបាលរងខេត្ត និងជាអនុប្រធានប្រចាំការគណៈកម្មាការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងបន្ថែម ដាក់ចេញនូវផែនការថ្មីៗ ដើម្បីឲ្យការគ្រប់គ្រងនៅតំបន់បិទខ្ទប់រឹតតែមានប្រសិទ្ធភាព។ សមាសភាពដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន លោក សំ…

លោក បាន ស្រេង ប្រធាន ស.ស.យ.ក ស្រុកស្ទឹងត្រង់បានដឹកនាំសមាជិក ស.ស.យ.ក ស្រុកចំនួន១១នាក់ មកចូលរួមជាមួយលោក សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា

នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ លោក បាន ស្រេង ប្រធាន ស.ស.យ.ក ស្រុកស្ទឹងត្រង់បានដឹកនាំសមាជិក ស.ស.យ.ក ស្រុកចំនួន១១នាក់ មកចូលរួមជាមួយលោក សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា និងជាប្រធានសមាគមន៍និស្សិតមុស្លិមកម្ពុជា លោកជំទាវ កុល ធារិន…

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាមបានបើកកិច្ចប្រជុំតាមប្រព័ន្ធ Online ស្ដីពីការស្នើសុំកែសម្រួលសមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម

រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាមបានបើកកិច្ចប្រជុំតាមប្រព័ន្ធ Online ស្ដីពីការស្នើសុំកែសម្រួលសមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម និងពង្រឹងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម។ នៅក្នុងរបៀបវារៈទី១ ស្ដីពីការស្នើសុំកែសម្រួលសមាសភាពគណៈកម្មាធិការ ស.ស.យ.ក ក្រុង-ស្រុក…

លោក សុក ជា ទីប្រឹក្សា សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ សុខ គា នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានចូលរួមឧបត្ថម្ភនូវត្រីខ ចំនួន៥០យួរ ជូនដល់សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម

លោក សុក ជា ទីប្រឹក្សា សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ សុខ គា នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានចូលរួមឧបត្ថម្ភនូវត្រីខ ចំនួន៥០យួរ ជូនដល់សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម តាមរយៈលោក…

លោក ហាន កុសល អភិបាលរងខេត្ត ក្នុងនាម លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្តស្តីពីការគ្រប់គ្រងភូមិសាស្ត្របិទខ្ទប់នៅស្រុកកងមាស

លោក ហាន កុសល អភិបាលរងខេត្ត ក្នុងនាម លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្តស្តីពីការគ្រប់គ្រងភូមិសាស្ត្របិទខ្ទប់នៅស្រុកកងមាស ក្នុងគោលបំណងតាមដាន ត្រួតពិនិត្យ និងពង្រឹងការអនុវត្តការងារ ដើម្បីធានាថាគ្មានការឆ្លងរាលដាល ជំងឺកូវីដ-១៩ នៅស្រុកកងមាស និងមានភាពធូរស្រាលឡើងវិញក្រោយពីរកឃើញអ្នកឆ្លងចំនួន ៣៧៨នាក់។ កិច្ចប្រជុំផ្តោតជាសំខាន់លើ ៤ចំណុចគឺ៖…

សកម្មភាព ស.ស.យ.ក ខេត្តកំពង់ចាម ចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងការឆ្លងរីករាលជំងឺកូវី-១៩

ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ លោកស្រី ប៉ុក ចាន់ថូ ប្រធាន ស.ស.យ.ក ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងសមាជិក សមាជិកា រួមជាមួយសមាជិកសមាគមនារីស្រុក បានចុះសួរសុខទុក្ខគ្រួសារដែលជួបការខ្វះខាតចំនួន៣គ្រួសារ ក្នុងឃុំត្រពាំងព្រះ និងឃុំមៀន ១. លោកតា មាស ថៃ…

មន្ទីរពេទ្យ “មេគង្គកំពង់ចាម” នឹងដាក់ឱ្យដំណើរការ ពិនិត្យ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅដើមខែឧសភា ឆ្នាំ២០២១

មន្ទីរពេទ្យ “មេគង្គកំពង់ចាម” នឹងដាក់ឱ្យដំណើរការ សម្រាប់ពិនិត្យ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅដើមខែឧសភា ឆ្នាំ២០២១ នេះបើតាមប្រសាសន៍របស់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ក្នុងដំណើរអញ្ចើញចុះពិនិត្យ អំពីវឌ្ឍនភាព នៃការជួសជុលនិងកែលម្អ អតីតសណ្ឋាគារមេគង្គ ឲ្យប្រែក្លាយទៅជាមន្ទីរពេទ្យ សម្រាប់ពិនិត្យ…

ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំ ស្តីពីការធ្វើដំណើររបស់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីការធ្វើដំណើររបស់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ សេចក្តីណែនាំនេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងព័ត៌មានបានសង្កេតឃើញថា មានអ្នកសារព័ត៌មានមួយចំនួនតូចនៅមិនទាន់យល់ច្បាស់ និងអនុវត្តបានត្រឹមត្រូវ តាមវិធានការដែលបានកំណត់នៅក្នុងតំបន់ទាំងបីខាងលើ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍នៅឡើយ។ ឆ្លើយតបនឹងករណីនេះ ក្រសួងព័ត៌មានបានធ្វើការណែនាំដូចខាងក្រោម៖ ១៖…

You missed