ជនពាលក្នុងប្រទេសកាណាដា ចាក់មនុស្សសម្លាប់១០នាក់ និងរបួស១៥នាក់ ក្នុងថ្ងៃតែមួយ នៅកន្លែងផ្សេងៗគ្នា
កាណាដា៖ នគរបាលកាណាដា បាននិយាយកាលពីថ្ងៃអាទិត្យថា អំពើចាក់សម្លាបជាបន្តបន្ទាប់នៅសហគមន៍ជនជាតិដើមភាគតិច និងនៅតាមទីប្រជុំជនមួយទៀត ក្នុងប្រទេសកាណាដា បានសម្លាប់មនុស្ស១០នាក់ និង១៥នាក់ទៀតរងរបួស ចំណែកជនសង្ស័យមិនទាន់ចាប់ខ្លួននៅឡើយទេ។ នគរបាលបាននិយាយថា ការចាក់សម្កាប់នេះ បានកើតឡើងនៅទីតាំងជាច្រើន នៅភាគឦសាននៃខេត្តសាស្កាទូន(Saskatoon) ប្រទេសកាណាដា ដោយសង្ស័យថា បង្កឡើងដោយបុរសពីរនាក់ មាននាមត្រកូលដូចគ្នា បើកបររថយន្តមួយគ្រឿង ដើម្បីធ្វើសកម្មភាពចាក់សម្លាប់មនុស្សផ្តេសផ្តាសនេះ។ នគរបាលបានប្រកាសថា…
