Category: ព័ត៌មានជាតិ

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំក្រុមការងារ បន្តចុះពិនិត្យស្ថានភាពបិទខ្ទប់លំនៅដ្ឋាន ដែលមានការពាក់ព័ន្ធនឹងករីណីវិជ្ជមានកូវីដ-១៩

បន្ទាប់ពីចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក និងការប្រគល់រថយន្តបែនដឹកសំរាម ជូនដល់រដ្ឋបាលស្រុកព្រៃឈរ រួចមក លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំក្រុមការងារ បន្តចុះពិនិត្យស្ថានភាពបិទខ្ទប់លំនៅដ្ឋាន ដែលមានការពាក់ព័ន្ធនឹងករីណីវិជ្ជមានកូវីដ-១៩ និងការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ស្ថិតនៅក្នុងឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់…

ក្រុមការងារសហភាពសហព័ន្ធយវជនកម្ពុជា ស្រុកស្រីសន្ធរ ដឹកនាំដោយលោក តិកសេង សុន្ថន ចូលរួមចែកម៉ាសចំនួន២ម៉ឺនម៉ាស់

កំពង់ចាម, ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៨.០០នាទីព្រឹក ក្រុមការងារសហភាពសហព័ន្ធយវជនកម្ពុជា ស្រុកស្រីសន្ធរ ដឹកនាំដោយលោក តិកសេង សុន្ថន ចូលរួមចែកម៉ាសចំនួន២ម៉ឺនម៉ាស់ ជាមួយនឹងរដ្ឋបាលស្រុកស្រីសន្ធរ ដឹកនាំដោយលោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ រួមជាមួយអភិបាលរងស្រុក មន្ត្រីរាជការ  កងកម្លាំងប្រដាប់អាវុធក្រុមការងារយុវជន…

លោក សំ ពិសិដ្ឋ ផ្ញើសារលិខិតគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ចម្រើនជន្មាយុ គម្រប់៨៧ឆ្នាំ ឈានចូល៨៨ឆ្នាំ

កំពង់ចាម៖ លោក សំ ពិសិដ្ឋ ប្រធានក្រុមការងារ សាខាសមាគសិស្ស និស្សិត បញ្ញាវ័ន្តក្មេងវត្ត ខេត្តកំពង់ចាម និងសហការី ផ្ញើសារលិខិតគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា នាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ គម្រប់៨៧ឆ្នាំ ឈានចូល៨៨ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។…

លោក​ អ៊ុន ចាន់ដា​ ផ្ញើសារលិខិតជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន នាឱកាសពិធីចម្រើនជន្មាយុគម្រប់៨៧ឆ្នាំ ឈានចូល៨៨ឆ្នាំ

កំពង់ចាម៖ លោក​ អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ផ្ញើសារលិខិតគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា នាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ គម្រប់៨៧ឆ្នាំ ឈានចូល៨៨ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។…

រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទរោងចក្រ ជូ ហួយ ហ៊្វូតវែ និងអាគារA នៃរោងចក្រខា លីនតុន (ខាមបូឌា) ១៤ថ្ងៃ

នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លោក កៅ សុខអាន អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះក្នុងការបិទខ្ទប់នូវអាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមនឹងមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន…

អាជ្ញាធរខេត្តកំពង់ចាម ចុះពង្រីកមណ្ឌលចត្តាឡីស័ក នៅស្រុកកំពង់សៀម

នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចាត់ លោក កែវ នាឫទ្ធិអភិបាលរងខេត្ត ដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកកំពង់សៀម ស្ថិតនៅបរិវេណវត្តសុវណ្ណគិរីរតនៈភ្នំប្រុស និងការត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក ស្ថិតនៅបរិវេណវិទ្យាល័យសម្តេចសង្ឃ ជួន ណាត…

អភិបាលខេត្តកំពង់ចាម ជម្រុញឱ្យអាជ្ញាធរក្រុង-ស្រុក ពង្រីកមណ្ឌលចត្តាឡីស័ក

អាជ្ញាធរក្រុង-ស្រុក ត្រូវពង្រីកមណ្ឌលចត្តាឡីស័កនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានសមស្របទៅនឹងកំណើនកើនឡើងនៃអ្មកឆ្លង និងអ្នកពាក់ព័ន្ធជាមួយនឹងវីរុសបម្លែងថ្មី កូវីដ-១៩ ដែលកំពុងមានការផ្ទុះឡើងគួរឲ្យបារម្ភបំផុត។ ប្រសាសន៍ដ៏មានអត្ថន័យជាសកលនេះត្រូវបាន លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ លើកឡើងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត នារសៀលថ្ងៃទី ១៩ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក លោកជំទាវ អភិបាលរងខេត្ត -លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត-លោកនាយក…

លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយ ករណីទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយ ករណីទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹកដែលជាសម្បត្តិរបស់រដ្ឋមួយកន្លែង ស្ថិតនៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលជនខិលខូចបានលួច ទន្រ្ទាន ឈូសឆាយ ដើម្បីយកមកធ្វើជាកម្មសិទ្ធិឯកជន។ នៅក្នុងឳកាសនោះ លោក…

លោក ហាន កុសល អភិបាលរងខេត្ត នាំយកសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការបើកឲ្យដំណើរឡើងវិញនូវភូមិ

នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចាត់លោកហាន កុសល អភិបាលរងខេត្ត នាំយកសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការបើកឲ្យដំណើរឡើងវិញនូវភូមិ ឃុំក្នុងស្រុកកងមាស ដែលត្រូវបានបិទខ្ទប់អស់រយៈពេល ១៤ថ្ងៃ និងប្រជុំផ្លាស់ប្តូរបទពិសោធន៍រវាងលោក លោកស្រីមេឃុំក្នុងស្រុកកងមាស។ លោក ហាន…

ពិធីប្រកាសចូលកាន់តំណែងអភិបាលរងក្រុងកំពង់ចាម

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោកប្រធានក្រុមមប្រឹក្សាក្រុង គណៈអភិបាលក្រុង កងកំលាំងប្រដាប់អាវុធទាំង លោក លោកស្រីចៅសង្កាត់ទាំងបួន និងប្រធានការិយាល័យចំណុះសាលាក្រុងកំពង់ចាម។ បន្ទាប់ពីលោក…