ផ្អាកមណ្ឌលសុខភាពក្រឡា ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម បណ្ដោះអាសន្ន
កំពង់ចាម៖ រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារចុះអនុវត្តសេចក្ដីសម្រេចរបស់រដ្ឋបាលស្ដីពីការផ្អាកបណ្ដោះអាសន្ន មណ្ឌលសុខភាពក្រឡា ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមដោយសារបុគ្គលិកនៃមណ្ឌលសុខភាពនេះបានប៉ះពាល់ផ្ទាល់ដោយអចេតនាជាមួយអ្នកកើតជំងឺកូវីដ-១៩។ រដ្ឋាបាលខេត្តសូមស្នើដល់ប្អូនប្រជាពលរដ្ឋឲ្យមកទទួលសេវាសុខាភិបាលនៅមណ្ឌលសុខភាពឃុំអំពិល…
