អាជ្ញាធរខេត្តកំពង់ចាម ពង្រឹងការអនុវត្ត នៃបិទខ្ទប់ភូមិផ្ទុះករណីកូវីដ19 ក្នុងស្រុកកងមាស
នាព្រឹកថ្ងៃទី4 ខែឧសភា ឆ្នាំ២០២១នេះ លោក ហាន កុសល អភិបាលរងខេត្ត និងជាអនុប្រធានប្រចាំការគណៈកម្មាការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងបន្ថែម ដាក់ចេញនូវផែនការថ្មីៗ ដើម្បីឲ្យការគ្រប់គ្រងនៅតំបន់បិទខ្ទប់រឹតតែមានប្រសិទ្ធភាព។ សមាសភាពដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន លោក សំ…
