អ្នកនាំពាក្យក្រសួងសុខាភិបាល បដិសេធនូវការលើកឡើងថា គ្រូពេទ្យម្នាក់ នៅអ្នកលឿង ស្លាប់ដោយសារជំងឺកូវីដ១៩
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមីនានេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសបដិសេធនឹងការលើកឡើងថា លោកគ្រូពេទ្យម្នាក់ នៅអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង បានស្លាប់នៅព្រឹកថ្ងៃទី១២មីនានេះ ដោយជំងឺកូវីដ១៩។ សារជាសំឡេងពីមរណភាពរបស់លោកគ្រូពេទ្យនេះ ត្រូវបានគេផ្សព្វផ្សាយតាមតេឡេក្រាម។ ប៉ុន្តែភ្លាមៗ លោកជំទាវ ឱ…
