ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់ជ្រាវ ខេត្តសៀមរាប ពិនិត្យការងារ និងលើកទិសដៅសម្រាប់ជោគជ័យក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២
សៀមរាប៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់ជ្រាវ ខេត្តសៀមរាប និងប្រតិភូអមដំណើរជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋានបានពិនិត្យការងារ និងលើកទិសដៅសម្រាប់អនុវត្ត ឆ្ពោះទៅកាន់ភាពជោគជ័យនៃការបោះឆ្នោតក្រុមការងារឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។ លោក ក្អោប រ៉ន ប្រធានគណ:កម្មាធិការគណបក្សមូលដ្ឋានសង្កាត់ជ្រាវ បានរាយការណ៍អំពីស្ថានការណ៍ក្នុងដំណាក់កាលនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោត…
ខ្មាន់កាំភ្លើងវ័យជំទង់ បាញប្រហារលើសាលារៀន សម្លាប់កូនសិស្សអស់ជិត២០នាក់ ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក
រដ្ឋតិចសាស់៖ ខ្មាន់កាំភ្លើងម្នាក់ បានសម្លាប់ក្មេងសិស្សសាលារយ៉ាងតិច១៩នាក់ និងមនុស្សពេញវ័យពីរនាក់ កាលពីថ្ងៃអង្គារ ក្នុងសាលាបឋមសិក្សាមួយកន្លែង នៅរដ្ឋតិចសាស់ ក្នុងសហរដ្ឋអាមេរិក។ អាជ្ញាធរអាមេរិក បានចាត់អំពើអមនុស្សធម៌នេះ ជាការបាញ់ប្រហារដ៏សាហាវបំផុតមួយ នៅប្រវត្តិសាស្ត្រអាមេរិក ចាប់តាំងពីការបាញ់យ៉ាងសម្លាប់រង្គាលនៅសាលាបឋមសិក្សា កាលពី១០ឆ្នាំមុន ដែលសម្លាប់មនុស្សជិត៣០នាក់ ភាគច្រើនជាកុមារ។ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ខ្មាន់កាំភ្លើងអាយុ២០ឆ្នាំម្នាក់…
លោក ចូ បាយដិន អះអាងថា មិនផ្លាស់ប្តូរទេ ចំពោះបំណងប្រើកម្លាំងយោធា ការពារកោះតៃវ៉ាន់
តូក្យូ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បាយដិន (Joe Biden) នៅថ្ងៃអង្គារនេះ បាននិយាយអះអាងថា មិនមានការផ្លាស់ប្តូរណាមួយចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិក លើដែនដីកោះតៃវ៉ាន់ គឺមួយថ្ងៃបន្ទាប់ពីលោកបង្ហាញឆន្ទៈក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីការពារពីការវាយសង្គ្រប់យកមកគ្រប់គ្រងវិញ ពីសំណាក់រដ្ឋាភិបាលចិន។ ការកើនកម្តៅជុំវិញបញ្ហាកោះតៃវ៉ាន បានកើតឡើងនៅក្នុងកិច្ចប្រជុំ នាទីក្រុងតូក្យូ របស់មេដឹកនាំបួនប្រទេស មានសហរដ្ឋអាមេរិក ជប៉ុន…
រុស្ស៊ីបដិសេធសំណើរដោះដូរឈ្លើយសឹក អ៊ុយក្រែន រាប់ពាន់នាក់ ចាប់ខ្លួនបាននៅឯរោងចក្រស្លដែក
មូស្គូ៖ រដ្ឋាភិបាលរុស្ស៊ី របស់លោក ពូទីន កាលពីម្សិលមិញ បានបដិសេធចំពោះសំណើរដោះដូរឈ្លើយសឹក អ៊ុយក្រែនរាប់ពាន់នាក់ ដែលទាហានរុស្ស៊ីចាប់ខ្លួនបាន នាពេលថ្មីៗកន្លងមកនេះ នៅឯរោងចក្រស្លដែក អាសូវស្តាល់ (Azovstal) ក្នុងទីក្រុង ម៉ារីយូប៉ូល (Mariupol) បន្ទាប់ពីពួកគេដាក់អាវុធលើកទង់សចុះចាញ់។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ…
ផ្ទះ១៤ខ្នង នៅជាប់ផ្សារត្រែងត្រយឹង ក្នុងខេត្តកំពង់ស្ពឺ ត្រូវអគ្គិភ័យបំផ្លាញស្ទើរទាំងស្រុង
កំពង់ស្ពឺ៖ ផ្ទះចំនួន១៤ខ្នង ស្ថិតនៅតាមបណ្តោយផ្លូវចូលទៅរមណីយដ្ឋានគីរីរម្យ ជាប់ផ្សារត្រែងត្រយឹង ឃុត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវអគ្គិសភ័យឆេះស្ទើរគ្មាន កាលយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ។ មន្ត្រីនគរបាល បានសន្និដ្ឋានថា អគ្គីភ័យនេះ គឺផ្តើមឡើងពីទុស្សេខ្សែភ្លើង ហើយឆេះចេញពីផ្ទះចាក់សោរទុកចោលមួយខ្នង សង់ពីឈើប្រក់សង្ក័សី ជាកម្មសិទ្ធិរបស់បុរសម្នាក់…
ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិអង្គរជ័យលើខេត្តកំពង់ចាម បានជួបសួរសុខប្រជាពលរដ្ឋតាមខ្នងផ្ទះ
កំពង់ចាម៖ នាព្រឹកថ្ងៃទី១9 ខែឧសភា ឆ្នាំ២០២២ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិអង្គរជ័យលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ បានជួបសួរសុខប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីស្វែងយល់ទឹកចិត្តស្រលាញ់គណបក្សប្រជាជនកម្ពុជា។ ក្នុងឱកាសនេះ ក្រុមការងារបានប្រគល់ថវិកា ជាស្រទាប់ដៃ សម្រាប់ការសុំស្គាល់ឈ្មោះ និងស្ថានភាពជីវភាពគ្រួសារ សរុបអស់ទឹកប្រាក់ចំនួនមួយលានប្រាំសែនពីរម៉ឺនរៀល។…
លោកស្រីមេធាវី ហ៊ន ណារី ឧបត្ថម្ភអាវ និងមួក គណបក្សប្រជាជនកម្ពុជា ដល់ក្រុមការងារចុះជួយភូមិអង្គរជ័យលើ ខេត្តកំពង់ចាម ក្នុងឱកាសឃោសនាបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២
ភ្នំពេញ៖ លោកស្រីមេធាវី ហ៊ន ណារី សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ បានឧបត្ថម្ភអាវ និងមួក គណបក្សប្រជាជនកម្ពុជា ចំនួន៥០ ដល់ក្រុមការងារចុះជួយភូមិមួយ នៃខេត្តកំពង់ចាម ដែលសមាជិកស្ទើរតែទាំងអស់ គឺជាអ្នកសារព័ត៌មាន និងស្រលាញ់ប្រទេសជាតិ។ បន្ទាប់ពីបានជួយដល់ក្រុមការងារនេះហើយ លោកស្រីមេធាវីក៏បានជូបពរឲ្យសកម្មភាពការងារទទួលបានការគាំទ្រំ និងស្រលាញ់ពេញចិត្តក្នុងចំណោមអ្នកភូមិអង្គរជ័យលើ…
ទាហានអ៊ីស្រាអែល បាញ់សម្លាប់ស្ត្រីអ្នកកាសែតប្រចាំទូរទស្សន៍ Al Jazeera ពេលនាងកំពុងយកព័ត៌មាន
អន្តរជាតិ៖ អ្នកកាសែតជើងចាស់របស់ស្ថាប័នទូរទស្សន៍ដ៏ល្បីនៅលើពិភពលោក Al Jazeera គឺលោកស្រី ហ្សីរីន អាប៊ូ អាក់ឡេះ (Shireen Abu Akleh) ត្រូវទាហានអ៊ីស្រាអែល បាញ់សម្លាប់នៅតំបន់ West Bank ដែលស្ថិតក្រោមការត្រួតត្រារបស់រដ្ឋាភិបាល អ៊ីស្រាអែល។ លោកស្រី ហ្សីរីន អាប៊ូ…
សភាអាមេរិកអនុម័តថវិកា៤០ពាន់លានដុល្លារ ជួយអ៊ុយក្រែន សម្រាប់ច្បាំងជាមួយរុស្ស៊ី
វ៉ាស៊ីនតោន៖ តាមការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក សភាអាមេរិក នៅថ្ងៃទី១២ ខែឧសភានេះ បានអនុម័តកញ្ចប់ថវិកាជំនួយ គិតជាទឹកចំនួន៤០ពាន់លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន ដើម្បីទិញសព្វាវុធ និងយោធូបករណ៍ផ្សេង សម្រាប់ច្បាំងតទល់នឹងការឈ្លានពានពីសំណាក់កងទ័ពរុស្ស៊ី។ សមាជិកសភា បានអនុម័តក្នុងសំឡេងគ្រាំទ្រច្រើនលើសលប់ នូវកញ្ចប់ថវិកាដ៏ច្រើនសម្បើម ដោយផ្តល់ប្រាក់ចំនួន៧ពាន់លានដុល្លារបន្ថែមទៀត លើសពីសំណើរបស់ប្រធានាធិបតី លោក ចូ បាយដិន សម្រាប់ជំនួយដល់ប្រទេសអ៊ុយក្រែន។…
សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងច្រើនកុះករ ពីប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក
អាមេរិក៖ បន្ទាប់ពីមាននៃការអញ្ជើញទភដល់រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីប្រជាពលរដ្ឋខ្មែររស់ នៅសហរដ្ឋអាមេរិក។ ប្រជាពលរដ្ឋខ្មែរទាំងនេះ បានរងចាំទទួលស្វាគមន៍វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅពីមុខសណ្ឋាគារ ស្នាក់អាស្រ័យ ក្នុងទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិក។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរំភើបរីករាយចំពោះវត្តមានជនរួមជាតិកម្ពុជាដ៏ច្រើនកុះករ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមករងចាំ និងទទួលស្វាគមន៍ចំពោះវត្តមានរបស់សម្តេច…
