Category: ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាបន្តបន្ទាប់ពីសប្បុរសជន  

ដោយការជឿជាក់លើការដឹកនាំរបស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឃើញថាមានសប្បុរសជនជាបន្តបន្ទាប់បានចូលរួមបរិច្ចាគនូវសម្ភារៈ និងថវិកា ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីរួមចំណែកក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាក់ស្ដែង នៅព្រឹកថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម លោកជំទាវអភិបាលខេត្ត អញ្ជើញទទួលអំណោយជាពីសប្បុរសជន ជួយក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍…

អភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកចម្ការលើ

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ បានជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅស្រុកចម្ការលើ ចាប់ពីអាយុ១៨ ឆ្នាំឡើង ប្រមាណជាងបួនមុឺននាក់ ដោយឥតគិតថ្លៃ។ ពិធីនេះប្រារព្ធឡើងនៅបរិវេណមន្ទីរពេទ្យបង្អែកស្រុកចម្ការលើលើ ដោយមានការចូលរួមពីអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរស្រុក…

ប្រជាពលរដ្ឋនៅព្រះវិហារសុំទោសស្ថាប័នតុលាការ ដើម្បីបង្ហាញកាយវិការអន់ឱនឲ្យគ្នា និងលើកកម្ពស់យុត្តិធម៌ក្នុងសង្គម

ព្រះវិហារ៖ ប្រជាពលរដ្ឋ៤នាក់ កាលពីសប្តាហ៍មុន បានសរសេរលិខិតសុំទោសជាសាធារណៈដល់ ស្ថាប័នតុលាការខេត្តព្រះវិហារ និងព្រះរាជអាជ្ញា ពាក់ព័ន្ធនឹងបណ្តឹងខ្លួន ដែលកើតឡើងដោយសារការភាន់ច្រឡំ ហើយលើកឡើងថា ការសុំទោសនេះ គឺកាយវិការចេះអត់ឲ្យគ្នា និងកម្ពស់តម្លៃយុត្តិធម៌នៅក្នុងសង្គមជាតិ។ ប្រជាពលរដ្ឋ៤នាក់នេះ រួមឈ្មោះ ឈាន លាងធុន, សន ចន្ធូ , ញ៉ាំ…

លោក ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម រួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អៀម សារុំ

រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ លោក ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អៀម សារុំ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដែលត្រូវជាឪពុកក្មេកលោកស្រី សុីន សុីដា អនុប្រធាន ស.ស.យ.ក មន្ទីរមុខងារសាធារណៈ ខេត្តកំពង់ចាម។ ក្រុមគ្រួសារ…

តុលាការខេត្តកំពត ដាក់គុកបុរសម្នាក់ ជាបណ្តោះអាសន្ន ពីបទឆបោកប្រាក់គេអស់ជិតមួយសែនដុល្លារ​ ក្នុងគម្រោងសាងសង់ផ្ទះ នៅខេត្តកែប 

កំពត៖ ចៅក្រមស់បសួរនៃសាលាដំបូងខេត្តកំពត នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចឃុំខ្លួនបុរសម្នាក់ នៅក្នុងពន្ធនាគារខេត្ត ជាបណ្តោះអាសន្ន ពីបទឆបោកប្រាក់គេអស់ជិតមួយសែនដុល្លារ​ ក្នុងគម្រោងសាងសង់ផ្ទះ នៅក្នុងខេត្តកែប ដែលព្រះរាជអាជ្ញាបានចោទប្រកាន់ជាច្រើនខែកន្លងមកហើយ។ លោក អាំង សុភា  ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជន​ត្រូវចោទ ឈ្មោះ​ ម៉ន​ សុខមាន…

​នគរបាលព្រហ្មទណ្ឌខេត្តកំពត ចាប់ខ្លួនជនឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងគម្រោងសាងសង់ផ្ទះ នៅកែប

កំពត៖ មន្ត្រីនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីព្រលប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានចាប់ខ្លួនបុសម្នាក់​ ដែលជាប់ចោទពីបទឆបោកប្រាក់គេជិតមួយសែនដុល្លារ ក្នុងគម្រោងសាងសង់ផ្ទះ នៅក្នុងខេត្តកែប។ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពត បានឲ្យដឹងថា​ ការចាប់ខ្លួននេះ គឺធ្វើឡើងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត បន្ទាប់ពីជននេះ បានគេចវេសពីការទទួលខុសត្រូវម្តងហើយម្តងទៀតមិនអើពើរជាមួយដីកាកោះរបស់តុលាការ។ ជនត្រូវចាប់ខ្លួននេះ ឈ្មោះ​ ម៉ន​ សុខមាន អាយុ៤០ឆ្នាំ​…

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសប្រកបដោយអភិសិរីមង្គលនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល លោក អ៊ុន…

លោក អ៊ុន ចាន់ដា ថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសចម្រើនព្រះជន្មខួប៨៥ យាងចូល៨៦ព្រះវស្សា

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសចម្រើនព្រះជន្មខួប៨៥ យាងចូល៨៦ព្រះវស្សា។

លោក អ៊ុន ចាន់ដា នាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុកកងមាស

នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អមដោយក្រុមការងារសាខា, អាជ្ញាធរស្រុកកងមាស រួមនិងមន្រ្តីពាក់ព័ន្ធ អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៣៨គ្រួសារ មកពីឃុំចំនួន៣…

ចាំបាច់ត្រូវមានបន្ទប់សង្រ្គោះបន្ទាន់ចំនួនមួយ នៅកន្លែងចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងប្រធានគណ:កម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ថ្លែងថា យើងចាំបាច់ត្រូវមានបន្ទប់សង្រ្គោះបន្ទាន់ចំនួន១ និងរថយន្ត១គ្រឿង នៅតាមទីតាំងចាក់វ៉ាក់សាំងនីមួយៗ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី លោកបានផ្ដល់ជូន សម្រាប់ចាក់ដល់ប្រជាពលរដ្ឋចំនួន៤ស្រុក ក្នុងខេត្តកំពង់ចាម ដែលកំពុងមានការប្រឈមខ្ពស់ នាពេលឆាប់ៗខាងមុខនេះ។ លោក អ៊ុន ចាន់ដា បានលើកឡើងបែបនេះ នៅក្នុងការជួបប្រជុំរៀបចំផែនការចាក់វ៉ាសាំងការពារជំងឺកូវីដ-១៩…

You missed