អភិបាលខណ្ឌច្បារអំពៅបានសម្រេចផ្អាកដំណើរការបណ្ដោះអាសន្នផ្សារច្បារអំពៅ និងផ្សារបន្លែស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ក្រោយមានការពាក់ព័ន្ធអ្នកកើតកូវីដ១៩
(ភ្នំពេញ)៖ អភិបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកដំណើរការបណ្ដោះអាសន្នផ្សារច្បារអំពៅ និងផ្សារបន្លែស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ក្រោយមានការពាក់ព័ន្ធអ្នកកើតកូវីដ១៩។ ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ការផ្អាកដំណើរការបណ្ដោះអាសន្ននេះ ធ្វើឡើងរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ…
