សណ្តែកបណ្តុះវៀតណាមរាប់ពាន់តោន មានផ្ទុកសារធាតុគីមី បង្កឱ្យអ្នកបរិភោគស្លាប់
ទីក្រុងហាណូយ៖ កាលពីសប្តាហ៍មុន អាជ្ញាធរវៀតណាមបានឆ្មក់ចូលឆែកឆេរសិប្បកម្មបណ្តុះសណ្តែងដ៏ធំពីរកន្លែង នៅក្នុងប្រទេសវៀតណាម ដោយសង្ស័យថា មានប្រើប្រាស់សារធាតុអ័រម៉ូនខុសច្បាប់ ដែលត្រូវបានហាមឃាត់ក្នុងសណ្តែកបណ្ដុះ ព្រោះវាបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ។ នៅក្នុងការឆ្មក់ចូលឆែកឆេរទីតាំងបណ្តុះសណ្តែក ស្ថិតនៅក្នុងខេត្តភាគខាងជើងប្រទេសវៀតណាម ដែលមានព្រំប្រទល់ជាប់ប្រទេសចិន កាលពីថ្ងៃទី២៣ ខែឧសភា មន្ត្រីនគរបាលវៀតណាម បានរឹបអូសយកធុងសម្រាប់បណ្តុះសណ្តែកចំនួន៨៧០ធុង ក្នុងនោះមានសណ្តែកបណ្តុះសរុបជាងបីតោន។ ម្ចាស់សិប្បកម្មសណ្តែកបណ្តុះទាំងពីរកន្លែងខាងលើ បានសារភាពប្រាប់មន្ត្រីនគរបាលថា ពួកគាត់បានត្រាំសណ្តែកបណ្តុះនៅក្នុងទឹកសារធាតុគីមីម្យ៉ាង ឈ្មោះ…
