អាជ្ញាធរស្រុកស្ទឹងត្រង់ បំពាក់អំពូលបំភ្លឺផ្លូវនាពេលរាត្រីប្រើដោយថាមពលព្រះអាទិត្យ
នៅថ្ងៃចុងសប្តាហ៍នៃខែមេសា ឆ្នាំ២០២១ លោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានដឹកនាំមន្រ្តីរាជការក្រុមការងារ ចុះមូលដ្ឋាន ចុះដំឡើងបង្គោល និងបំពាក់អំពូលប្រើប្រាស់ដោយថាមពលពន្លឺព្រះអាទិត្យ(សូឡា )ចំនួន៤១ អំពូលសម្រាប់បំភ្លឺតាមផ្លូវសាធារណៈនៅពេលយប់ក្នុងស្រុកស្ទឹងត្រង់។ លោកអភិបាលស្រុកបានឲ្យដឹងថា ការការបំពាក់អំពូលភ្លើងបំភ្លឺផ្លូវនាពេលរាត្រីនៅក្នុងស្រុកទឹងត្រង់នាពេលនេះគឺដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល និងធ្វើឱ្យស្រុកស្ទឹងត្រង់កាន់តែមានភាពស្រស់បំព្រងព្រមទាក់ទាញដល់ភ្ញៀវទេសចរជាតិអន្តរជាតិមកលេងកម្សាន្តនៅពេលរាត្រីជាពិសេសស្រុកស្ទឹងត្រង់ក៏ទើបទទួលបាននូវចំណងដៃមហាសាលគឺស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរដែលស្ពានឆ្លងកាត់ទន្លេមេគង្គមួយនេះក៏បានបំពាក់អំពូលភ្លើងបំភ្លឺយ៉ាងភ្លឺចិញ្ចាចផងដែរនៅពេលរាត្រី ។ លោក ទុន…