Category: ព័ត៌មានជាតិ

សេចក្តីសម្រេចស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល

ក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែមក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល តាមរយៈសេចក្តីសម្រេចលេខ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១! សូមជម្រាបជូនថា វិធានការនេះត្រូវបានរឹតបន្តឹងលើការហាមឃាត់ ក្នុងការចេញពីផ្ទះ ក្នុងការធ្វើដំណើរ ការជួបជុំ និងសកម្មភាពការងារ-អាជីវកម្ម! អ្នកដែលបំពាននឹងបម្រាមចេញពីផ្ទះ និងបម្រាមក្នុងការធ្វើដំណើរ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់នឹងអនុវត្តវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ ដោយអនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន!

អភិបាលរាជធានីភ្នំពេញ ប្រកាសបញ្ជាដាច់ណាត់ មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចេញពីផ្ទះ បើនរណាម្នាក់នៅតែល្មើស កម្លាំងសមត្ថកិច្ច នឹងចាប់ឃាត់គ្រប់មធ្យោបាយធ្វើដំណើរ ផាកពិន័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

(ភ្នំពេញ)៖ ថ្លែងចេញបទបញ្ជាពីរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រកាសជូនសាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះតទៅ ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យធ្វើចរាចរនៅរាជធានីភ្នំពេញជាដាច់ខាត គឺមិនឲ្យចាកចេញពីផ្ទះ ប្រសិនបើនរណាម្នាក់នៅតែល្មើស នឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៩ សសរ. ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កងកម្លាំងសមត្ថកិច្ចនឹងចាប់ឃាត់គ្រប់មធ្យោបាយធ្វើដំណើរ…

ក្រសួងសុខាភិបាល ប្រកាសអំពីករណីជនជាតិខ្មែរ២នាក់ ស្លាប់ដោយសារជំងឺកូវីដ១៩, ម្នាក់អាយុ៧០ឆ្នាំ និងស្រ្តីម្នាក់អាយុ៤៨ឆ្នាំ នេះបើយោងតាមសេចក្តីប្រកាសទើបចេញថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១

ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពី៖ ១៖មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ៤៨ឆ្នាំ រស់នៅខេត្តកំពង់ធំ ត្រូវបានយកសំណាក នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ដោយទទួលបានលទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ដោយមានស្ថានភាពហត់ដង្ហក់ខ្លាំង អ្នកជំងឺត្រូវបានបញ្ជូនមកមន្ទីរពេទ្យហ្លួងម៉ែ វេលាម៉ោង ២២៖២០នាទី នៅថ្ងៃដដែល ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានពិនិត្យឃើញថា…

អ្នកកំពុងធ្វើចត្តាឡីស័កក្នុងខេត្តកំពង់ចាម ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្ត

កំពង់ចាម៖ នៅព្រឹកថ្ងៃសៅរ៍ទី១៧ ខែមេសា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដោយ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលមណ្ឌលចត្តាឡីស័កកម្រិត២ របស់រដ្ឋបាលខេត្ត នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ កំពង់ចាម ដើម្បីសាកសួរសុខទុក្ខ ក៏ដូចជាការពិនិត្យមើលអំពីការស្នាក់នៅ…

អគ្គស្នងការនគរបាលជាតិគូសបញ្ជាក់ថា ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក នឹងត្រូវដកស័ក្តិ រួចបណ្តេញចេញពីក្នុងជួរនគរបាល

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៧ ខែមេសាឆ្នំា២០២១បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អនុប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងត្រូវដកស័ក្តិ រួចបណ្តេញចេញពីក្នុងជួរនគរបាល ហើយបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ពាក់ព័ន្ធការបង្កើតកម្មវិធីផឹកស៊ី  រាំ ច្រៀង និងប៉ាតម្ស៉ៅជាមួយអ្នកជួលបន្ទប់ របស់ខ្លួនកាលពីយប់ ថ្ងៃទី១៦…

TOP NEWS: (Update) អភិបាលរាជធានីភ្នំពេញ ប្រកាសបញ្ជាដាច់ណាត់ចាប់ពីថ្ងៃស្អែកមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចេញពីផ្ទះ បើនរណាម្នាក់នៅតែល្មើស កម្លាំងសមត្ថកិច្ច នឹងចាប់ឃាត់គ្រប់មធ្យោបាយធ្វើដំណើរ ផាកពិន័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

(ភ្នំពេញ)៖ ថ្លែងចេញបទបញ្ជាពីរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រកាសតាមបណ្តាញព័ត៌មានផ្លូវការ Fresh News ជូនសាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះតទៅ ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យធ្វើចរាចរនៅរាជធានីភ្នំពេញជាដាច់ខាត គឺមិនឲ្យចាកចេញពីផ្ទះ ប្រសិនបើនរណាម្នាក់នៅតែល្មើស នឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៩ សសរ. ចុះថ្ងៃទី១៤ ខែមេសា…

លោក ឃួង ស្រេង ចាត់វិធានការម៉ឺងម៉ាត់ចំពោះអ្នកជួបជុំផឹកស៊ីតាមផ្ទះ នៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងដាក់គោលដៅប្រចាំការនៅ គោលដៅបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញត្រូវអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាលជុំវិញការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល១៤ថ្ងៃនេះ ឲ្យទទួលបានជោគជ័យ។ លោកអភិបាលបានបញ្ជាក់ថា «ជាមួយគ្នានឹងការអនុវត្តសេចក្តីសម្រេចនេះ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចត្រូវបើកទូលាយឲ្យអាជីវករ រកស៊ីដឹកត្រី សាច់ បន្លែបង្ការទៅផ្គត់ផ្គង់តាមទីផ្សារ ដោយមិនត្រូវឃាត់ពួកគាត់សួរនាំរកឯកសារច្រើនពេកទេ…

អ្នកល្មេីសបម្រាមចំនួន ៤នាក់លួចចូលមកខេត្តព្រៃវែងថ្មីៗនេះ បានរកឃេីញវិជ្ជមានកូវីដ១៩

“ការចល័តទីនេះនាំទុក្ខដល់គេពេញមួយភូមិ ទាំងឪពុកម្តាយ និងសាច់ញាតិ” អ្នកទាំង៤ ត្រូវប្រឈមនឹងការទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃរួច។ ១៦ មេសា ២០២១ ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

លោក​បណ្ឌិត សំ ពិសិដ្ឋ ប្រធានក្រុមការងារ សាខាសមាគមសិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្តខេត្តកំពង់ចាម និងសហការីទាំងអស់ សូមគោរពជូនពរឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​

ភ្នំពេញ៖ លោក​បណ្ឌិត សំ ពិសិដ្ឋ ប្រធានក្រុមការងារ សាខាសមាគមសិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្តខេត្តកំពង់ចាម និងសហការីទាំងអស់ សូមគោរពជូនពរឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ សូមប្រកបដោយពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា សុខភាពបរិបូរណ៍ ដើម្បីឆ្ពោះទៅទទួលបានជោគជ័យដ៏ត្រចះត្រចង់ធំធេងថ្មីៗថែមទៀត។…

លោកបណ្ឌិត សំ ពិសិដ្ឋ សូមគោរពជូនពរឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី

ភ្នំពេញ៖ លោក​បណ្ឌិត សំ ពិសិដ្ឋ  ប្រធានក្រុមការងារ សាខាសមាគមសិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្តខេត្តកំពង់ចាម និងសហការីទាំងអស់ សូមគោរពជូនពរចំពោះឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ សូមប្រកបដោយពលានុភាពខ្លាំងក្លា និងទទួលបានជោគជ័យថ្មីៗថែមទៀត។…