Category: បុគ្គលល្បីៗ

ពិធីប្រកាសចូលកាន់តំណែងអភិបាលរងក្រុងកំពង់ចាម

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោកប្រធានក្រុមមប្រឹក្សាក្រុង គណៈអភិបាលក្រុង កងកំលាំងប្រដាប់អាវុធទាំង លោក លោកស្រីចៅសង្កាត់ទាំងបួន និងប្រធានការិយាល័យចំណុះសាលាក្រុងកំពង់ចាម។ បន្ទាប់ពីលោក…

កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្តីពីវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដោយលោក លោកជំទាវ អភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត កងកម្លាំងទាំងបី លោកនាយករដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ Conference ជាគណៈកម្មការអន្តរក្រសួង ស្តីពីវិធានការប្រយុទ្ធប្រឆាំងនឹង…

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារលោក សុីម គង់ អភិបាលស្រុកស្រីសន្ធរ

នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីអញ្ជើញចុះពិនិត្យស្ថានភាពភូមិសាស្ត្រនៅក្នុងស្រីសន្ធរ រួចមក លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារលោក សុីម គង់ អភិបាលស្រុកស្រីសន្ធរ ដែលម្តាយបង្កើតរបស់គាត់ឈ្មោះ សូរ យាង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១…

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើននូវសោភ័ណភាពទីប្រជុំជន នៅព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០២១

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើននូវសោភ័ណភាពទីប្រជុំជន នៅព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អមដោយក្រុមការងារក្រសួង ក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទីតាំងដើម្បីតម្លើងភ្លើងស្តុបបញ្ហាចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៦ បំបែកទៅខេត្តកំពង់ធំ…

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំជ្រៃវៀន ឃុំគរ និងឃុំមៀន ស្រុកព្រៃឈរ បន្តចុះផ្សព្វផ្សាយវិធានការសុខាភិបាល និងឧបត្ថម្ភដល់អ្នកដែលជួបការលំបាកដោយសារវិបត្តិកូវីដ-១៩

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ដែលពុំទាន់មានការថមថយនៅឡើយ នឹងដើម្បីជួយរំលែកនូវទុក្ខលំបាករបស់បងប្អូនប្រជាជនដែលជួបការលំបាកដោយវិបត្តិកូវីដ-១៩ និងការនៅក្នុង ឃុំជ្រៃវៀន ឃុំគរ និងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យទី៩ ខែឧសភា ឆ្នាំ២០២១ លោក ផាន អូន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំជ្រៃវៀន ឃុំគរ…

លោក អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧០គ្រួសារ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម

នៅរសៀលថ្ងៃសៅរ៍ ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា និងក្រុមការងារសាខា អនុសាខា កាកបាទក្រហម រួមនឹងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌…

កាកបាទក្រហម​ខេត្ត​កំពង់ចាម​ ទទួលបានថវិកាពីសប្បុរសជនសរុបជាង១២ម៉ឺនដុល្លារ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

កំពង់ចាម៖ សាខា​កាកបាទក្រហម​ខេត្ត​កំពង់ចាម​ នៅព្រឹកមិញនេះ បានប្រារព្ធខួបលេីកទី១៥៨ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២១​ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា​ ប្រយុទ្ធនឹងជំងឺកូវីដ-១៩​ និងកសាងភាពធន់ របស់សង្គមជាតិ» ដោយទទួលបានថវិកាពីសប្បុរសជនសរុបជាង១២ម៉ឺនដុល្លារ។ ពិធីនេះបានប្រារព្ធឡើងក្រោមវត្តមានលោក ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមខេត្ត…

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាំយកអំណោយកាកបាទក្រហមកម្ពុជា ជូនពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់

ខេត្តកំពង់ចាម៖ ក្នុងឱកាសនាំយកអំណោយសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ​ ដែលរងគ្រោះ​ដោយខ្យល់កន្ត្រាក់ ​បណ្តាលឲ្យខូចខាត​ផ្ទះសំបែង ​ចំនួន៩០គ្រួសារ​ នៅស្រុកព្រៃឈរ​ និង​ស្រុក​កងមាស​ នៅព្រឹកមិញនេះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ បាន​ផ្តាំផ្ញេី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​…

រដ្ឋមន្ត្រីក្រសួងកសិកម្ម នាំយកអំណោយសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រគល់ជូន គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេតខេត្តកំពង់ចាម

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុរុក្ខាប្រមាញ និងនេសាទ លោក វេង សាខុន និងលោកជំទាវ ព្រមទាំងសហការី នាព្រឹកថ្ងៃទី៥  ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយដ៏ថ្លៃថ្លាសម្តេច អគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រគល់ជូន លោក…

ប្រជាពលរដ្ឋក្រីក្រ ៨២ គ្រួសារ នៅភូមិសន្ទៃ ស្រុកស្រីសន្ធរ ដែលស្ថិតនៅតំបន់បិទខ្ទប់ ទទួលអំណោយមនុស្សធម៌ ពីក្រុមការងារថ្នាក់ជាតិចុះជួយស្រុក

ថ្ងៃទី០៣ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៣.០០នាទីរសៀល លោក ហេង វណ្ណនី អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ចាម តំណាង លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ អមដំណើរដោយ លោក ស៊ីម គង់ អភិបាល…