Category: កសិកម្ម

សណ្តែកបណ្តុះវៀតណាមរាប់ពាន់តោន មានផ្ទុកសារធាតុគីមី បង្កឱ្យអ្នកបរិភោគស្លាប់

ទីក្រុងហាណូយ៖ កាលពីសប្តាហ៍មុន អាជ្ញាធរ​វៀតណាម​បាន​ឆ្មក់ចូលឆែកឆេរសិប្បកម្មបណ្តុះសណ្តែងដ៏ធំពីរ​កន្លែង​​ នៅក្នុងប្រទេសវៀតណាម ដោយសង្ស័យថា ​មានប្រើប្រាស់សារធាតុ​អ័រម៉ូន​ខុសច្បាប់ ​ដែល​ត្រូវ​បាន​ហាមឃាត់​ក្នុងសណ្តែកបណ្ដុះ ព្រោះវាបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព​អ្នកបរិភោគ។ នៅក្នុងការឆ្មក់ចូលឆែកឆេរទីតាំងបណ្តុះសណ្តែក​ ស្ថិតនៅក្នុងខេត្តភាគខាងជើងប្រទេសវៀតណាម ដែលមានព្រំប្រទល់ជាប់ប្រទេសចិន កាលពីថ្ងៃទី២៣​ ខែឧសភា មន្ត្រីនគរបាលវៀតណាម​ បានរឹបអូសយកធុងសម្រាប់បណ្តុះសណ្តែកចំនួន៨៧០ធុង ក្នុងនោះមានសណ្តែកបណ្តុះសរុបជាងបីតោន។ ម្ចាស់សិប្បកម្មសណ្តែកបណ្តុះទាំងពីរកន្លែងខាងលើ បានសារភាពប្រាប់មន្ត្រីនគរបាលថា ពួកគាត់បានត្រាំសណ្តែកបណ្តុះនៅក្នុងទឹកសារធាតុគីមីម្យ៉ាង ឈ្មោះ…

វៀតណាមចាប់ខ្លួនបុរសពីនាក់ រត់ពន្ធសារធាតុគីមីពីថៃ​ សម្រាប់បន្ទុំផ្លែទុរេន​ និងលាបកុំឱ្យឆាប់ស្អុយរលួយ

វៀតណាម៖ អាជ្ញាធរមូលដ្ឋានរបស់វៀតណាម នៅតំបន់ខ្ពង់រាបកណ្តាល កំពុងតែស៊ើបអង្កេតករណីបុរសវៀតណាមពីរនាក់ ដែលរងការចោទប្រកាន់ពីបទរត់ពន្ធសារធាតុគីមី ប្រើសម្រាប់បន្ទុំផ្លែទុរេន និងរក្សាទុកផ្លែទុរេនឲ្យបានយូរ ដោយមានតម្លៃជាទឹកប្រាក់ជិតសរុប១០០០លានដុង ឬស្មើនឹង៣,៩លានដុល្លារ។ យោងតាមការផ្សាយរបស់សារព័ត៌មាន វៀតណាម អេក្សប្រេស (Vietnam Express) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានធ្វើសេចក្តីរាយការណ៍ថា​ កម្លាំងមន្ត្រីនគរបាលខេត្តដាក់ឡាក់ របស់វៀតណាម…

កសិផលក្នុងរដ្ឋមួយនៅសហរដ្ឋអាម៉េរិក បាត់ទីផ្សារដ៏ធំរបស់ខ្លួននៅក្នុងប្រទេសចិន ដោយសារបញ្ហាពន្ធ

ខារ៉ូឡាយណាខាងជើង៖ បន្ទាប់ពីការដំឡើងពន្ធរបស់អាម៉េរិក ប្រទេសចិនបានព្យាករណ៍ថា ខ្លួននឹងកាត់បន្ថយការនាំចេញផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក ដូចជាសាច់ជ្រូក និងសណ្តែកសៀង រួមទាំងទំនិញកសិឧស្សាហកម្មសំខាន់ៗជាច្រើនទៀត ដែលមានប្រភពពីក្នុងរដ្ឋ ខារ៉ូឡាយណាខាងជើង របស់សហរដ្ឋអាម៉េរិក។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាម៉េរិក បានឱ្យដឹងថា នាយកដ្ឋានកសិកម្ម និងសេវាកម្មអតិថិជន ប្រចាំរដ្ឋខារ៉ូឡាយណាខាងជើង បាននិយាយថា ទីផ្សារនាំចេញដ៏ធំសម្រាប់កសិករ និងអាជីវកម្មកសិឧស្សាហកម្ម នៅរដ្ឋខារ៉ូឡាយណាខាងជើង គឺនៅក្រៅសហរដ្ឋអាម៉េរិក…

កម្ពុជា​ហាមឃាត់ការនាំចូលពីថៃ នូវសត្វពាហនៈ និងផលិតផលសាច់សត្វ បន្ទាប់ផ្ទុះករណីឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើគោក្របី

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា​ បានដាក់ឱ្យអនុវត្តវិធានការហាមឃាត់ជាបណ្តោះរវាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីប្រទេសថៃ បន្ទាប់ផ្ទុះករណីឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វគោក្របី នៅក្នុងខេត្តមួយ នាភាគឦសានប្រទេសថៃ មានព្រំប្រទល់ជាប់ប្រទេសឡាវ។​ វិធានការហាមឃាត់ការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វនេះ​ ត្រូវបានធ្វើឡើងបន្ទាប់ពីបុរសជនជាតិថៃម្នាក់ នៅក្នុងខេត្ត មុខដាហាន​ បានស្លាប់ដោយសារជំងឺឈាមខ្មៅ…

លោក លឹម គានហោ ពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

កំពង់ចាម៖​ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រុមប្រឹក្សាខេត្តកំពង់ចាម   ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ក្រុមមន្រ្តីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ នៅស្រុកស្រីសន្ធរ…

ស្ត្រីចិនម្នាក់ ចៀនឆា ឆាចៀន បះបន្លែជុំវិញផ្ទះ ក៏អាចរកប្រាក់បានរាប់លានដុល្លារ ក្នុងមួយឆ្នាំ

  ចិន៖​ នាង ទៀនស៊ី សាវគឺ គឺជាអ្នកលេងយូធូប ផ្តោតសំខាន់តែលើម្ហូបអាហារនៅក្នុងខេត្តយូណាន ប្រទេសចិន ដោយថតសកម្មភាពរបស់នាង អំពីវិធីចម្អិនម្ហូបនីមួយៗ ចាប់ពីការប្រមែប្រមូលគ្រឿងផ្សំនៅតាមសួនបន្លែជុំវិញផ្ទះ រហូតម្ហូបឆ្អិនដាក់ចូលមាត់។ វីដេអូរបស់នាង គឺអំពីសកម្មភាពបះបន្លែ ជីកទំពាំង ឡើងដើមឈើ ប្រមែប្រមូលគ្រឿងផ្សំ ហាន់សាច់ បង្កាត់ភ្លើង លាងឆ្នាំង ឆាចៀន ដែលជាការងារដដែលរាល់ថ្ងៃ ធ្វើឲ្យមហាជនចាប់អារម្មណ៍តាមដានទស្សនា រហូតឆាណែលរបស់នាង មានសាប់ស្ក្រាយប៊ើ ជាង៧លាននាក់ ហើយនាងអាចរកប្រាក់ចំណូលបានជាង ៥  លានដុល្លារ ក្នុងឆ្នាំ២០២០។ នាង ទៀនស៊ី…