Category: កូវីដ-១៩

ឯកឧត្ដម ឃួង ស្រេង អំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តន៍បម្រាមបិទខ្ចប់ ដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩

(ភ្នំពេញ) ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋចូលរួមអនុវត្តន៍ឱ្យបាន នូវការដាក់បម្រាមបិទខ្ទប់ក្នុងរាជធានីភ្នំពេញ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បើមិនដូច្នោះទេ ការបិទខ្ទប់នឹងអាចបន្ត ពន្យារពេលយូរជាងនេះថែមទៀត។ ការអំពាវនាវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម នាំយកអំណោយសម្តេចតេជោ ហ៊ុន…

អភិបាលខណ្ឌច្បារអំពៅបានសម្រេចផ្អាកដំណើរការបណ្ដោះអាសន្នផ្សារច្បារអំពៅ និងផ្សារបន្លែស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ក្រោយមានការពាក់ព័ន្ធអ្នកកើតកូវីដ១៩

(ភ្នំពេញ)៖ អភិបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកដំណើរការបណ្ដោះអាសន្នផ្សារច្បារអំពៅ និងផ្សារបន្លែស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ក្រោយមានការពាក់ព័ន្ធអ្នកកើតកូវីដ១៩។ ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ការផ្អាកដំណើរការបណ្ដោះអាសន្ននេះ ធ្វើឡើងរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ…

ព្រះសង្ឃនៅខេត្តកែបមួយព្រះអង្គឆ្លងកូវីដ១៩ ក្រោយមានអាការៈចុងទ្រូង

(ខេត្តកែប)៖ ព្រះសង្ឃ ១ព្រះអង្គ ត្រូវបានរកឃើញឆ្លងកូវីដ១៩ នៅខេត្តកែប នៅថ្ងៃទី២៣ ខែមេសានេះ។ ព្រះអង្គ ត្រូវបានគេដាក់ឲ្យសម្រាកព្យាបាល ជាមួយនឹងបុរសស្ត្រី ២នាក់ទៀត ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកែប។ នេះបើសេចក្តីប្រកាស។ សេចក្តីប្រកាសព័ត៌មានរបស់សាលាខេត្តកែប បង្ហាញថា ព្រះសង្ឃ ដែលឆ្លងកូវីដ១៩នេះ ព្រះនាម ប៊ូ…

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កមពុងធ្វើដំណើរទៅកាន់ទីក្រុងហ្សាកាតា ដើម្បីចូលរួមប្រជុំអាស៊ានពិសេសនៅរសៀលនេះ

(ភ្នំពេញ) ៖ នៅលើផេកផ្លូវការរបស់សម្ដចេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅរៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ អោយដឹងថា ពេលនេះសម្ដេចកំពុងតែធ្វើដំណើរតាមយន្តហោះពិសេសចូលរួមកិច្ចប្រជុំអាស៊ានពិសេសនៅរសៀលនេះ សម្ដេចបានសរសេរថា«នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលជាន់ខ្ពស់តាមជើងយន្តហោះកម្ពុជាពិសេសឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស។ មេដឹកនាំអាស៊ានភាគច្រើននឹងទៅដល់ទីក្រុងហ្សាកាតានៅរសៀលនេះ»។ តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្ដេចនឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន…

ក្រសួងសុខាភិបាល សម្រេចឱ្យសេវាសុខាភិបាលឯកជន ប្រើប្រាស់ឧបករណ៍តេស្តរហ័ស សម្រាប់រកមេរោគកូវីដ១៩ 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឱ្យ សេវាសុខាភិបាល ឯកជន ស្របច្បាប់ ទាំងអស់ អាចប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩។   ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា…

៦៤គ្រឿង លក់បន្លែត្រីសាច់ ជំនួសវិញ ក្រោយបិទផ្សារនៅភ្នំពេញ ១៧កន្លែង បិទជាបណ្តោះ

(ភ្នំពេញ)៖ មកដល់ព្រឹកថ្ងៃទី២៣ ខែមេសានេះ នៅភ្នំពេញ មានផ្សារចំនួន ១៧ផ្សារហើយ ដែលបានបិទជាបណ្តោះអាសន្ន ដោយសារតែមានអាជីវករ នៅក្នុងផ្សារទាំងនោះ ឆ្លងកូវីដ១៩ច្រើន។ ដូច្នេះដើម្បីកុំឲ្យមានការឆ្លងបន្តទៀត អាជ្ញាធរសមត្ថកិច្ច បានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារទាំងនោះ។ នេះបើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។ លោក ម៉េត មាសភក្តី…

អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ករណីកម្មករ កម្មការីនី ប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ រស់នៅស្រុកពារាំង ខេត្តព្រៃវែង ជាកម្មការិនីធ្វើការនៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធ ករណីកម្មករ កម្មការីនី ប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ រស់នៅស្រុកពារាំង ខេត្តព្រៃវែង ជាកម្មការិនីធ្វើការនៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ…

រដ្ឋបាលខេត្តកំពង់ចាមប្រកាសបើកដំណើរការឡើងវិញបន្ទប់ពិគ្រោះព្យាបាលជំងឺ ស៊ន បូរិន្ទ នៅស្រុកព្រៃឈរ និងប្រកាសផ្អាកសេវាសុខាភិបាលនៅមណ្ឌលសុខភាពឃុំសំបូរ ស្រុកបាធាយ

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ លោក ហាន កុសល អភិបាលរងខេត្ត និងជាអនុប្រធានប្រចាំការគណៈកម្មាការខេត្តកំពង់ចាម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយអាជ្ញាធរស្រុក ឃុំ បានចុះទៅប្រគល់សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ស្ដីពីការអនុញ្ញាតឲ្យដំណើរការឡើងវិញបន្ទប់ពិគ្រោះព្យាបាលជំងឺ ស៊ន បូរិន…

បញ្ចេញ ឫកពា សម្បើមណាស់ ជិះឡានបណ្តើរ ថតឡាយ ផឹកស្រាបៀ បណ្តើរ ចុងក្រោយ បានថតវីដេអូរថ្មី គឺសុំទោស  

ភ្នំពេញ៖ បុរស២នាក់ដែលបេីករថយន្តឡាយវីដេអូ ផឹកស្រាបៀរ ដែលផ្ទុយនឹងមាត្រាទី១០ នៃច្បាប់ប្រឆាំងកូវីដ១៩ បានចូលខ្លួនសារភាពកំហុស ធ្វេីកិច្ចសន្យា ណែនាំអប់រំ និងត្រូវបានសមត្ថកិច្ចធ្វេីការផាកពិន័យក្នុងម្នាក់ ៥លានរៀល។ រហូតមកដល់ល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បុរសទាំង២រូបខាងលេីបានចូលខ្លួនមកទទួលកំហុស ធ្វើកិច្ចសន្យា និងថតជាវីដេអូ ដេីម្បីសុំទោសជាសាធារណៈ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបានសន្យាថា ឈប់ប្រព្រឹត្តអំពើខុសឆ្គងដែលសង្គមស្អប់ខ្ពេីមបែបនេះទៀតហើយ។…

សម្តេចក្រឡាហោម ស ខេង ក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ ដាច់ខាត ជាពិសេសត្រូវចៀសវាងការប្រើអំពើហិង្សាក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញ្ជា ឬ វិធានការនានារបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានផ្ញើសារលិខិត ជូនអាជ្ញាធរមានសមត្ថកិច្ច និងកងម្លាំងអនុវត្តច្បាប់ ក្នុងស្ថានភាពនៃការអនុវត្តវិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបានក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ សូមបន្តយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ដោយប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់…

You missed