ក្នុង កិច្ចប្រជុំ ស្ដីអំពី លទ្ធផល សកម្មភាព ការងារ ទូទៅ និង ការប្រមូល ចំណូល មិនមែន សារពើពន្ធ របស់ មន្ទីរ បរិស្ថាន ខេត្ត នៅ ព្រឹក ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ នេះ អភិបាលខេត្ត កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ ដា បាន ណែនាំ ឲ្យ មន្ត្រី ជំនាញ ពាក់ព័ន្ធ ចូលរួម សហការ គ្នាព ង្រឹ ង ការប្រមូល ចំណូល លើ វិស័យ បរិស្ថាន ឲ្យ ស្របទៅតាម គោលការណ៍ ណែនាំ របស់ ក្រសួង ដើម្បី បាន ថវិកា អភិវឌ្ឍ ក្នុង ខេត្ត ។
តាម ប្រធាន មន្ទីរ បរិស្ថាន ខេត្តកំពង់ចាម លោក នួន គង់ សល់ បាន ឲ្យ ដឹងថា ក្នុងការ ប្រមូល ចំណូល មិនមែន សារពើពន្ធ ជូន
ថ្នាក់ជាតិ ក៏ដូចជា រដ្ឋបាលខេត្ត តាមរយៈ សេវាសាធារណៈ និង វិភាគទាន ទាយ ជ្ជ ទាន បរិស្ថាន លើ អាជីវកម្ម សិប្បកម្ម សហគ្រាស ដែល ស្ថិតក្នុង ដែន សមត្ថកិច្ច ថ្នាក់ រាជធានី – ខេត្ត ដែល មន្ទីរ បរិស្ថាន ត្រូវ ទទួលខុសត្រូវ ប៉ុន្តែ ការអនុវត្ត តួនាទី ភារកិច្ច ទាំងនេះ មន្ទីរ បាន ជួប បញ្ហា ប្រឈម មួយចំនួន ដូចជា ៖ ការចូលរួម ពី
ស្ថាប័ន ពាក់ព័ន្ធ ក្រុមហ៊ុន អាជីវកម្ម និង សាធារណៈជន ជា ម្ចាស់ អាជីវកម្ម មួយចំនួនធំ មិន សហការ និង ព្យាយាម គេចវេស ពី ការបង់ សេវាសាធារណៈ និង ទាយ ជ្ជ ទាន បរិស្ថាន លើ អាជីវកម្ម របស់ខ្លួន ជាដើម ។
ទាក់ទិន ទៅនឹង បញ្ហា ខាងលើនេះ អភិបាលខេត្ត កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ ដា វិស័យ បរិស្ថាន បាន ចូលរួម យ៉ាងសកម្ម លើ វិស័យ មុខងារ អនុវត្ត ក្នុង មូលដ្ឋាន ស្រុក ក្រុង បាន យ៉ាងច្រើន ។ ប៉ុន្តែ មាន ចំនុច ខ្វះខាត មួយចំនួន ដែល ត្រូវ ស្នើសុំ ឱ្យមាន ការចូលរួម សហការ បន្ថែម ពី សំណាក់ អភិបាល និង ក្រុមប្រឹក្សា ក្រុង ស្រុក ដើម្បី ឲ្យ ស្របទៅតាម គោលការណ៍ កំណែទម្រង់ វិមជ្ឈការ និង សហវិមជ្ឈការ និង ការធ្វើប្រតិភូកម្ម មុខងារ របស់ ក្រសួង មកឱ្យ រដ្ឋបាល ក្រុង ស្រុក ដើម្បី អនុវត្ត ។
ប៉ុន្តែ ការងារ លើ វិស័យ បរិស្ថាន កន្លងមកនេះ បាន ជួបប្រទះ នូវ បញ្ហា មួយចំនួន របស់ រដ្ឋបាល ក្រុង ស្រុក ខ្លះ មិនបាន អនុវត្ត ឱ្យបាន ពេញលេញ ទៅតាម សេចក្តីប្រកាស រួម របស់ ក្រសួងបរិស្ថាន និង ក្រសួង សេដ្ឋកិច្ច ហិរញ្ញវត្ថុ ដូច្នេះ ធ្វើ ឲ្យ ប៉ះពាល់ ក្នុងការ បាត់បង់ ចំណូល សម្រាប់ធ្វើ ការអភិវឌ្ឍ ន៍ ក្នុង ខេត្ត ។
ដូច្នេះ សូម ឲ្យ អាជ្ញាធរ ក្រុង ស្រុក និង មន្ត្រី ពាក់ព័ន្ធ ចូលរួម សហការ ជាមួយ មន្ត្រី បរិស្ថាន អនុវត្ត ឲ្យ ស្របទៅតាម គោលការណ៍ ណែនាំ របស់ ក្រសួង ក្នុងការ ប្រមូល ចំណូល មិនមែន សារពើពន្ធ នេះ ប្រកបដោយ គុណភាព ដើម្បី យកមក ធ្វើការ អភិវឌ្ឍន៍ នៅក្នុង ខេត្ត ។
រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក ចាយ សា មិ ត បាន មានប្រសាសន៍ ផងដែរ ថា សម្រាប់ ខេត្តកំពង់ចាម ការប្រមូល ចំណូល គឺ ផ្ដោតទៅលើ កិច្ច គាំពារ បរិស្ថាន និង ចំណូល ទា ជ្ជ ទាន មាន កម្រិត ។ ដូច្នេះ ទាមទារ ឱ្យ មន្ត្រី ពាក់ព័ន្ធ ទាំងអស់ ខិតខំ បន្ថែមទៀត លើ ការ សហការគ្នា ឲ្យ បានល្អ ដើម្បី អនុវត្ត ការងារ ឲ្យ មាន ប្រសិទ្ធភាព ៕