នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាជុំវិញការដាក់ឲ្យដំណើការសាលារៀនឡើងវិញ និងការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាកសាំងកូវីដ-១៩ ដូសទី២ ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត -ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត -កងកម្លាំងទាំងបីប្រភេទ -ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ -អាជ្ញាធរក្រុង/ស្រុក រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួន។