ទីក្រុងគៀវ៖ ទោះបីជាមានការទទូចរបស់ថ្នាក់ដឹកនាំអ៊ុយក្រែនថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននឹងបន្តការពារទីក្រុង បាក់មុត (Bakhmut) ក្នុងតំបន់ ដូនបាស់ (Donbass) ក៏ដោយ ទ័ពអ៊ុយក្រែនកំព់ងបាក់ទ័ពកាន់តែខ្លាំង។

កងទ័ពរថក្រោះអ៊ុយក្រែនម្នាក់ បាននិយាយថា ទីក្រុង បាក់មុត នឹងធ្លាក់ចូលក្នុងកណ្តាប់ដៃទាហានរុស្ស៊ី។ គេឡោមព័ទ្ធយើងស្ទើរជិតអស់ហើយ។ អង្គភាពនីមូយៗ កំពុងដកទ័ពជាបណ្តើរៗ និងជាក្រុមតូចៗ។

បុរសរូបនេះ បានព្រមានថា ប្រសិនបើរថពាសដែកអ៊ុយក្រែនជាប់ភុងទៅក្នុងដីទន់ៗ នោះនឹងអាចក្លាយជាគោលដៅងាយស្រួលសម្រាប់កាំភ្លើងធំរុស្ស៊ី បាញ់កម្ទេចចោល។

ចំណែកទីភ្នាក់ងារព័ត៌មានអង់គ្លេសវិញ បានដកស្រង់របាយការណ៍ពីវិទ្យាស្ថានសិក្សាអំពីសង្គ្រាម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលកាលពីពេលថ្មីៗនេះ បានវាយតម្លៃថា រដ្ឋាភិបាលអ៊ុយក្រែន កំពុងដកទ័ពចេញពីទីក្រុង បាក់មុត។

កាលពីថ្ងៃចន្ទ រដ្ឋាភិបាលអ៊ុយក្រែន បានប្រកាសថា ខ្លួននឹងបន្តពង្រឹងទីតាំងឈរជើង នៅសមរភូមិ បាក់មុត ទោះបីជាមានការខាតបង់ទាហានយ៉ាងធ្ងន់ធ្ងរក៏ដោយ។

ការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelenaky) បានអះអាងថា ការសម្រេចចិត្តការពារក្រុង បាក់មុត គឺមានការគាំទ្រពីអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមប្រភពនៅទីក្រុងគៀវ បានឲ្យដឹងថា មន្ត្រីអ៊ុយក្រែន កាលពីថ្ងៃចន្ទ បានទទូចឲ្យលោកប្រធានាធិបតី បញ្ជាដកទ័ព ប៉ុន្តែលោកប្រធានាធិបតីបានបដិសេធមិនធ្វើតាមឡើយ។

មេបញ្ជាការកងវរសេនាតូចម្នាក់ បាននិយាយថា «នៅទីនេះ យើងកំពុងប្រើប្រាស់ឲ្យអស់លទ្ធភាព ដើម្បីវាយលុកច្រើនពេក ដែលតាមពិត យើងនឹងត្រូវរងចាំដល់ស្រទាប់ដីរបស់អ៊ុយក្រែនស្ងួតសិន ទើបងាយស្រួល»។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) កាលពីថ្ងៃចន្ទ បានពន្យល់ពីសារៈសំខាន់នៃការការពារទីក្រុង បាក់មុត ដោយលោកនិយាយថា ការបាត់បង់ទីក្រុងនេះ អាចបាត់បង់មែន ប៉ុន្តែមិនមានន័យថា រុស្ស៊ីផ្លាស់ប្តូរយុទ្ធសាស្ត្រសង្គ្រាមនោះទេ»។

ចំណែក លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី ត្រូវបានគេរាយការណ៍ថា លោកមានការភ័យខ្លាចចំពោះការវាយប្រហារខាងផ្លូវចិត្ត បន្ទាប់ពីលោកប្រកាសយកទីក្រុង បាក់មុត គឺជាកំផែងរឹងមាំរបស់អ៊ុយក្រែន ដែលទាហានរុស្ស៊ី មិនអាចទម្លាយបានឡើយ៕

By Ana

You missed