ក្រុងស៊ីដនី៖ សហគមន៍​ក្នុង​រដ្ឋ​ចំនួន​បី​របស់​អូស្ត្រាលី នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ

បាន​បញ្ជាឲ្យជម្លៀស​មនុស្សចេញ ខណៈ​ភ្លៀង​កំពុងបន្តធ្លាក់​យ៉ាងខ្លាំង​ ធ្វើឲ្យមាន​ទឹកជំនន់​ធំ។

ផ្នែកខ្លះនៃប្រទេសអូស្ត្រាលី បានទទួលបរិមាណទឹកភ្លៀងជាមធ្យមក្នុងខែតុលា លើសរហូតដល់ទៅបួនដងក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។

យ៉ាងហោចណាស់ផ្ទះចំនួន៥០០ខ្នង ត្រូវបានជន់លិច មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតបាត់ខ្លួន ខណៈគ្រោះមហន្តរាយកំពុងកើតឡើងយ៉ាងគំហុក។

នៅក្នុងរដ្ឋវិចតូរីយ៉ា ដែលមានប្រជាជនច្រើនជាងគេទីពីររបស់អូស្ត្រាលី – បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុតក្នុងសប្តាហ៍នេះ។ សហគមន៍ជាច្រើនត្រូវបានបញ្ជាឲ្យជម្លៀសមនុស្សចេញ រួមទាំងសហឡមន៍មួយចំនួន នៅក្នុងរដ្ឋមែលប៊ន។

ទឹកជំនន់បានជន់លិចផ្លូវថ្នល់ បង្ខំឲ្យបិទសាលារៀន និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅតាមផ្ទះ និងអាជីវកម្មចំនួន៣០០០កន្លែង។

នាយករដ្ឋមន្ត្រីអុស្ត្រាលៅ បាននិយាយថា ចំនួនផ្ទះដែលត្រូវបានជន់លិច នឹងកើនឡើងនៅល្នុងទឹកជំនន់ដ៏អាក្រក់បំផុតរបស់រដ្ឋវិចតូរីយ៉ាក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។

តំបន់ជាច្រើនបានទទួលបរិមាណទឹកភ្លៀងយ៉ាងច្រើនក្នុងរយៈពេលត្រឹមតែ២៤ម៉ោង ប៉ុន្តែកំពស់ទឹកខ្ពស់បំផុត គឺនៅភាគខាងជើងឆៀងខាងកើតនៃទីក្រុងមែលប៊ន ដោយទទួលបានបរិមាណទឹកភ្លៀងកម្រិត២២០មីលីម៉ែត្រ គឺច្រើនជាងពីរដងនៃទឹកភ្លៀងជាមធ្យមក្នុងខែតុលា ឆ្នាំ២០២២នេះ។

ទន្លេជាច្រើនក៏បានជន់លិច បន្ទាប់ពីភ្លៀងធ្លាក់ដល់ទៅកម្រិត៤០០មីលីម៉ែត្ត នៅតាមតំបន់ខ្លះក្នុងរយៈពេល២៤ម៉ោង។ វាមិនច្បាស់ទេថា ផ្ទះ និងហាងអាជីវកម្មជាច្រើន ត្រូវរងផលប៉ះពាល់។

ចំណែកនៅរដ្ឋ New South Wales មនុស្សប្រហែល៦០០នាក់ ត្រូវបានជម្លៀសចេញពីទីក្រុង ជាកន្លែងដែលអចលនទ្រព្យ និងអាជីវកម្មប្រហែល ២៥០កន្លែង ត្រូវបានគេរំពឹងថា នឹងជន់លិច។

បុរសម្នាក់បានស្លាប់នៅភាគខាងលិចនៃរដ្ឋ New South Wales កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីរថយន្តរបស់គាត់បានលិចក្នុងទឹកជំនន់។ ក្រុមអ្នកជួយសង្គ្រោះ កំពុងតែស្វែងរកអ្នកបាត់ខ្លួនផ្សេងទៀត។

ភ្លៀងធ្លាក់កាន់តែច្រើន ត្រូវបានព្យាករណ៍នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ អាចធ្វើឲ្យទឹកក្នុងទន្លេមួយចំនួនហៀរចេញមកជន់លិចលំនៅឋាន។

អ្នកជំនាញនិយាយថា ទឹកជំនន់នាពេលថ្មីៗនេះនៅក្នុងប្រទេសអូស្ត្រាលី កាន់តែអាក្រក់ទៅៗដោយសារការប្រែប្រួលអាកាសធាតុ និងបាតុភូតអាកាសធាតុ ឡាលីណា (La Nina)។ នៅប្រទេសអូស្ត្រាលី បាតុភូត ឡានីណា បង្កើនបានជាភ្លៀង ព្យុះស៊ីក្លូន និងធ្វើឲ្យសីតុណ្ហភាពពេលថ្ងៃកាន់តែត្រជាក់៕

By Ana

You missed