ទីក្រុងឡុងដ៍៖ ពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី អង់គ្លេស នៅថ្ងៃចន្ទនេះ ត្រូវបានកំណត់ថា ជាការជួបជុំដ៏ធំបំផុតមួយរបស់រាជវង្សានុវង្ស និងអ្នកនយោបាយនៅជុំវិញពិភពលោក ដែលធ្លាប់រៀបចំនៅក្នុងចក្រភពអង់គ្លេស អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។

លិខិតយាង និងអញ្ជើញ ត្រូវបានបញ្ជូនចេញទៅរួចរាល់ហើយ កាលពីចុងសប្តាហ៍មុន ដោយរំពឹងថា នឹងមានប្រមុខរដ្ឋ និងឥស្សរជនបរទេសចំនួន៥០០នាក់ចូលរួម។

មេដឹកនាំភាគច្រើន ត្រូវបានយាង និងអញ្ជើញ ឲ្យមកដល់តាមជើងហោះហើរធម្មតា ហើយត្រូវយាង និងជិះរថយន្តក្រុងរួមគ្នាពីកន្លែងមួយ ស្ថិតនៅភាគខាងលិចទីក្រុងឡុងដ៍ ដើម្បីចូលរួមពិធីបុណ្យព្រះសពនេះ គ្រោងធ្វើឡើងនៅឯប្រាសាទ វ៉េសមីនស្ទើ (Westminster) ដែលអាចទទួលមនុស្សបានប្រហែល២,២០០នាក់។

ខាងក្រោមនេះ គឺអ្នកចូលរួម និងអ្នកមិន​ចូល​រួម ៖

ព្រះមហាក្សត្រ វីល្លឹម អាឡិចសាន់ឌឺ ( Willem-Alexander) និងម្ចាស់ក្សត្រី ម៉ាក្សីម៉ា Maxima) នៃប្រទេសហូឡង់ នឹងស្ថិតក្នុងចំណោមរាជវង្សានុវង្ស នៅអឺរ៉ុបទាំអស់ ដែលគ្រោងយាងចូលរួមក្នុងពិធីបុណ្យព្រះសពនេះ។

សមាជិករាជវង្សានុវង្សមកពីទូទាំងទ្វីបអឺរ៉ុប ដែលភាគច្រើនជាសាច់ញាតិរបស់ព្រះមហាក្សត្រិយានី អេលីហ្សាបេតទី២ (Elizabeth II) រំពឹងថា យាងចូលរួមដែរ។

ព្រះមហាក្សត្រ ហ្វីល្លីប (Philippe) និងម្ចាស់ក្សត្រី ម៉ាធីលដេ (Mathilde) របស់ប្រទេសបែលហ្ស៊ិក បានបញ្ជាក់ថា ព្រះអង្គនឹងយាងចូលរួម។

ព្រះមហាក្សត្រ ហ្វីល្លីប (Felipe) និងម្ចាស់ក្សត្រី ឡេទីហ្សា (Letizia) នៃប្រទេសអេស្ប៉ាញ ក៏បានទទួលយកការយាងចួលរួមដែរ ដូចជារាជវង្ស ន័រវេស ស៊ុយអែត និងដេនម៉ាក ផងដែរ។

ប្រធានាធិបតីអាមេរិក លោក ចូរ បាយដិន (Joe Biden) ដែល​គេ​ឃើញ​ចុះ​ហត្ថលេខា​លើ​សៀវភៅ​រំលែក​ទុក្ខ​ដល់​ម្ចាស់​ក្សត្រី នឹង​អញ្ជើញចូល​រួមជាមួយជំទាវ​ទីមួយ។

មន្ត្រីសេតវិមាន បានបញ្ជាក់ថា លោកប្រធានាធិបតី  និងជំទាវទីមួយ តែមិនធ្វើដំណើរតាមឡានក្រុងទេ។

គេមិនទាន់ដឹងថា តើប្រធានាធិបតីអាមេរិក នឹងអញ្ជើញលោក ដូណាល់ ត្រាំ (Donald Trump) ឲ្យចូលរួមជាមួយគណៈប្រតិភូអាមេរិក ឬយ៉ាងណា ប៉ុន្តែការកំណត់ចំនួនគណៈប្រតិភូមានន័យថា អតីតប្រធានាធិបតីនឹងមិនអាចចូលរួមបានឡើយ។

មានការរំពឹងទុកថា អតីតប្រធានាធិបតីអាមេរិក និងស្ត្រីទីមួយ ជាពិសេសលោក អូបាម៉ា អាចទទួលបានការអញ្ជើញជាឯកជន។

លោក ជីមមី ខាទ័រ (Jimmy Carter) អតីតប្រធានាធិបតីអាមេរិក ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៨១ មិនបានទទួលការអញ្ជើញទេ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដា ម៉ូឌី (Narendra Modi) មិនបានបញ្ជាក់ពីថា តើលោកនឹងចូលរួមនោះទេ។

មេដឹកនាំមកពីប្រទេសអតីតក្រោមអាណានិគមអង់គ្លេស ដែលព្រះមហាក្សត្រិយានី អេលីហ្សាបេតទី២ បានគង់ជាប្រមុខរដ្ឋ ក្នុងរជ្ជកាលរបសព្រះអង្គ ត្រូវបានគេរំពឹងថា នឹងចូលរួម។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អែនតូនឋិ អាលបានីស (Anthony Albanese) បានទទួលយកការអញ្ជើញ ដូចជានាយករដ្ឋមន្ត្រី នូវែលសេឡង់ លោកស្រី ចាស៊ីនដា អាឌើន (Jacinda Ardern) និងនាយករដ្ឋមន្ត្រីកាណាដា លោក ចចាស្ទីន ទ្រូដូ (Justin Trudeau) ក៏នឹងចូលរួមដែរ។

អគ្គទេសាភិបាលមួយចំនួន ដែលធ្វើជាអ្នកតំណាងរាជាធិបតេយ្យក្នុងអាណាចក្រប្រទេសក្រោមអាណានិគម ត្រូវបានគេរំពឹងថា នឹងចូលរួមជាមួយមេដឹកនាំប្រទេសរបស់ខ្លួន។

នាយករដ្ឋមន្ត្រីបង់ក្លាដែស ដែលកាន់អំណាចយូរជាងគេ លោកស្រី ហ្សីក ហាស៊ីណា (Sheikh Hasina) និងប្រធានាធិបតីស្រីលង្កា លោក រ៉ាណិល វីករ៉េម៉េស៊ីងហេ (Ranil Wickremesinghe) ក៏បានទទួលយកការអញ្ជើញផងដែរ។ 

ប្រធានាធិបតីអាឡឺម៉ង់ ហ្វ្រែង វ៉ាល់ទ័រ ស្ទីមៀ (Frank-Walter Steinmeier) និងប្រធានាធិបតីអ៊ីតាលី លោក សើគីយ៉ូ ម៉ាត្តារ៉ែល (Sergio Mattarell) នឹងចូលរួមពិធីបុណ្យព្រះសព។

មេដឹកនាំពិភពលោកផ្សេងទៀត បាននិយាយថា បានទទួលយកការអញ្ជើញ រួមមានមេដឹកនាំ អៀរឡង់ លោក តៅអ៊ីស៊ីច ម៉ៃឃើល ម៉ាទី (Taoiseach Micheal Martin) ព្រមទាំងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួស៊ុឡា វ៉ុនឌឺ លីយ៉េន (Ursula von der Leyen) ក៏គ្រោងចូលរួម ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយើល (Yoon Suk-Yeol) និងប្រធានាធិបតីប្រេស៊ីល លោក ជៀ ប៊ុលសូណារ៉ូ (Jair Bolsonaro) ក៏បានបញ្ជាក់ពីការចូលរួមរបស់ពួកគេផងដែរ។

គេរំពឹងថា ព្រះចៅអធិរាជជប៉ុន ព្រះអង្គ ណារ៉ូហីតូ  (Naruhito ក៏យាងចូលរួម ប្រធានាធិបតីទួរគី លោក រ៉េស៊ីប តៃយីប អេដូហ្គាន (Recep Tayyip Erdoğan) និងប្រធានាធិបតីបារាំង លោក ម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ក៏បញ្ជាក់ថា ចូលរួម ។

គេមិនដឹងថា តើប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) ដែលគ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន ក្នុងសប្តាហ៍នេះ នឹងទទួលបានការអញ្ជើញនោះដែរ ឬទេ។

ចំណែកមេដឹកនាំសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលកំពុងរងទណ្ឌកម្មអន្តរជាតិ អនុញ្ញាតទៅចូលរួមត្រឹមតំណាងកម្រិតឯកអគ្គរដ្ឋទូតប៉ុណ្ណោះ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោក ដែលមិនត្រូវបានអញ្ជើញ រួមទាំងមេដឹកនាំប្រទេស បេឡារុស្ស និងមេដឹកនាំយោធាភូមា លោក មីន អួងឡាំង។

អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី បាននិយាយកាលពីសប្តាហ៍មុនថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មិនចង់ចូលរួមពិធីបុណ្យព្រះសពនោះទេ។ ចក្រភព​អង់គ្លេស​បាន​កាត់បន្ថយ​វត្តមាន​ការទូត​របស់ខ្លួន​ក្នុង​ប្រទេស​ភូមា ចាប់តាំងពី​រដ្ឋប្រហារ​យោធយោ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១​៕

By Ana

You missed