អន្តរជាតិ៖ អង្គការណាតូ បានបើកការស៊ើបអង្កេតករណីក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិត លួចទិន្នន័យផលិតប្រព័ន្ធការពារមីស៊ីល រួមទាំងប្លង់រួមសម្រាប់ផលិតអាវុធធុនធ្ងន់ទំនើបៗ ដែលបច្ចេកវិទ្យានេះកំពុងតែប្រើប្រាស់នៅក្នុងសង្គ្រាមអ៊ុយក្រែន
ក្រុមហ៊ុនផលិតប្រព័ន្ធការពារមីស៊ីល បានទទួលស្គាល់ថា ទិន្នន័យរបស់ខ្លួន ត្រូវបានក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិត លួចយកចេញពីកន្លែងរក្សាទុក ប៉ុន្តែបានបដិសេធថា គ្មានឯកសារទិន្នន័យទាំងនោះមិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឡើយ។
ក្រុមហ៊ុន ប៉ានអឺរ៉ុប (Pan-European) ដែលមានទីស្នាក់ការធំនៅប្រទេសបារាំង បាននិយាយថា ព័ត៌មានរបស់ខ្លួនត្រូវបានក្រុមចោរលួចពីម៉ាស៊ីនកុំព្យូទ័រ ហើយបន្ថែមថា ខ្លួនកំពុងសហការជាមួយអាជ្ញាធរក្នុងប្រទេសអ៊ីតាលី ដែលជាកន្លែងលួចទិន្នន័ ដោយការស៊ើបអង្កេតត្រូវបានផ្តោតសំខាន់លើអ្នកផ្គត់ផ្គង់មួយរបស់ក្រុមហ៊ុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យអង្គការណាតូ បាននិយាយថា «យើងកំពុងវាយតម្លៃអំពីការអះអាងទាក់ទងនឹងទិន្នន័យ ដែលត្រូវបានសង្ស័យថា ត្រូវគេលួចចេញពីក្រុមហ៊ុន។ យើងមិនមានការចង្អុលបង្ហាញថា សម្ព័នមិត្តណាតូណាមួយ មានជាប់ពាក់ព័ន្ធឡើយ» ។
ឧក្រិដ្ឋជនតាមអ៊ីនធឺណិត ដែលធ្វើសកម្មភាពរុស្ស៊ី និងអង់គ្លេស រហូតមកដល់ពេលនេះ កំពុងលក់ទិន្នន័យលួចបានទំហំ៨០ហ្គីហ្គាបៃ (80GB) ក្នុងតម្លៃប្រហែល២១.២៤០ដុល្លារ ហើយបានអះអាងថា បានលក់ទៅឲ្យអ្នកទិញ យ៉ាងហោចណាស់ម្នាក់។
នៅក្នុងការផ្សាយពាណិជ្ជកម្មរបស់ពួកឧក្រិដ្ឋជនតាមអ៊ីនធឺណេតអំពីទិន្នន័យលួចបាននោះ ពួកគេបានអះអាងថា «មានព័ត៌មានសម្ងាត់បំផុត បានមកពីបុគ្គលិករបស់ក្រុមហ៊ុន ដែលបានចូលរួមក្នុងការអភិវឌ្ឍន៍កម្មវិធីសម្ងាត់របស់យោធា ក៏ដូចជាឯកសាររចនា គំនូរ បទបង្ហាញ សម្ភារៈវីដេអូ និងរូបថត កិច្ចព្រមព្រៀងកិច្ចសន្យា និងសារឆ្លើយឆ្លងជាមួយក្រុមហ៊ុនផ្សេងទៀត»។
គេមិនអាចផ្ទៀងផ្ទាត់ ឬរៀបរាប់លម្អិតអំពីទិន្នន័យពាក់ព័ន្ធនឹងការទាក់ទងគ្នាបែបសម្ងាត់ផ្នែកបេសកកម្មស៊ើបការណ៍របស់កងទ័ពអាកាសអាមេរិក ដែលបានធ្វើឡើងនៅចុងឆ្នាំ២០២០ នៅក្នុងប្រទេសអេស្តូនី។
ឯកសារសម្ងាត់នៅក្នុងទិន្នន័យនេះ រួមបញ្ចូលទាំងកំណត់ត្រាហៅទូរសព្ទ ឈ្មោះពេញ លេខទូរសព្ទ និងចំណុចកូអរដោណេរបស់មនុស្សម្នាក់ ដែលគេសង្ស័យថា ជាមេខ្លោងនៅក្នុងករណីលួចទិន្នន័យនេះ។
អតីតមន្ត្រីណាតូម្នាក់ បាននិយាយថា ឯកសារមានការចាត់ថ្នាក់ជាឯកសារសម្ងាត់នៅក្នុងអង្គការណាតូ ការចាត់ថ្នាក់ទាំងនេះមានសារៈសំខាន់។ ចំណាត់ថ្នាក់លើឯកសារនេះ គឺអំពីព័ត៌មាន ហើយអង្គការណាតូចាត់ទុកថា ជាឯកសារសម្ងាត់ ហើយទិន្នន័យទាំងនេះពិតជាប្រភេទនៃព័ត៌មាន ដែលណាតូមិនចង់ឲ្យចេញជាសាធារណៈ។
លោកបានបន្ថែមថា ឯកសារត្រូវបានបែងចែកប្រភេទ ហើយមានការយឺតយ៉ាងបន្តិច ដែលភាគច្រើននៃឯកសារហាក់ដូចជាត្រូវបានបង្កើតឡើងនៅចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០២០។
ឯកសារគំរូក៏បានរួមបញ្ចូលផងដែរនូវបទបង្ហាញលម្អិតអំពីការងារផ្ទៃក្នុងរបស់រូបមន្តបង្កើតប្រព័ន្ធការពារមីស៊ីល រួមទាំងទីតាំងច្បាស់លាស់ប្រព័ន្ធអេឡិចត្រូនិចផងដេរ ដែលក្នុងនេះ រួមមានទិន្នន័យនៃបច្ចេកវិទ្យា ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសប៉ូឡូញ នាពេលថ្មីៗនេះ ដើម្បីប្រើប្រាស់ក្នុងជម្លោះអ៊ុយក្រែន ដែលជាផ្នែកមួយនៃប្រព័ន្ធការពារដែនអាកាស ហើយនៅទីនោះ ប្រព័ន្ធការពារនេះកំពុងតែដំណើរការជាធម្មតា។
ក្រុមហ៊ុនផលិតកម្មវិធីប្រឆាំងមីស៊ីល មិនបានជំទាស់ចំពោះព័ត៌មានដែលគេសង្ស័យនោះទេ ប៉ុន្តែបាននិយាយថា «ដំណើរការផ្ទៀងផ្ទាត់ផ្ទៃក្នុងរបស់ក្រុមហ៊ុនបង្ហាញថា ទិន្នន័យនៅលើអ៊ីនធឺណិត គឺមិនមែនជាទិន្នន័យ ដែលបានចាត់ថ្នាក់ ឬជាទិន្នន័យសម្ងាត់នោះទេ»។
ទោះជាយ៉ាងណាក៏ដោយ ឯកសារមួយចំនួនដែលគេដឹងថា ត្រូវបានលួចមានបានដាក់ស្លាកថា ជា «ព័ត៌មានកម្មសិទ្ធិ ដូច្នេះមិនត្រូវបង្ហាញ ឬលួចចម្លងឡើយ»។
ក្រុមហ៊ុនផលិតកម្មវិធីប្រឆាំងមីស៊ីល ត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ២០០១ ដោយរួមបញ្ចូលគ្នារវាងក្រុមហ៊ុនប្រព័ន្ធមីស៊ីលនៅប្រទេសបារាំង អ៊ីតាលី និងចក្រភពអង់គ្លេស ហើយក្រុមហ៊ុននេះមានបុគ្គលិកចំនួន១៣.០០០នាក់។
កាលពីឆ្នាំមុន ក្រុមហ៊ុនបានប្រកាសអំពីប្រាក់ចំណូលចំនួន៤,១៣លានដុល្លារ ហើយក្រសួងការពារជាតិចក្រភពអង់គ្លេស យោធាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងណាតូ គឺជាអតិថិជននៃប្រព័ន្ធសព្វាវុធនេះ៕