អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី នាពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បាននិយាយរិះគន់មេដឹកនាំបណ្តាប្រទេសលោកខាងលិចយ៉ាងខ្លាំង ចំពោះការបដិសេធមិនព្រមបង្កើតតំបន់គ្មានការហោះហើរ នៅលើទឹកដីប្រទេសរបស់លោក ក្នុងគោលបំណងឲ្យអឺរ៉ុបជួយបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី។ 

ដោយបង្ហាញខ្លួននៅចំពោះមុខសមាជិកសភាកាណាដា តាមរយៈវីដេអូ Conference លោក ហ្សឺឡឹនស្គី បានស្តីបន្ទោសយ៉ាងខ្លាំងចំពោះការបដិសេធរបស់លោកខាងលិច ក្នុងការកំណត់តំបន់ហាមហោះហើរនៅលើអ៊ុយក្រែន ឬជួយផ្តល់យន្តហោះចម្បាំងឲ្យកងទ័ពអ៊ុយក្រែន។

លោកប្រធានាធិបតី បានមានប្រសាសន៍នៅក្នុងសុន្ទរកថា ប្រាប់សមាជិកសភាកាណាដាថា «សង្គ្រាមតែងតែបង្ហាញអ្វីគ្រប់យ៉ាង ដែលមនុស្សមានសមត្ថភាព។ អ្នកណាខ្លាំង អ្នកណាខ្សោយ។ អ្នកណាឆ្លាត អ្នកណាល្ងង់។ តើនរណាជាអ្នកស្មោះត្រង់ ហើយអ្នកណាជាអ្នកលាក់ពុត»។

លោក ហ្សឺឡឹនស្គី បានលើកឡើងទៀតថា មេដឹកនាំនៅអឺរ៉ុបម្នាក់ បានត្រឹមតែស្រេកថា «បញ្ឈប់ការទម្លាក់គ្រាប់បែក ឈប់ទម្លាក់គ្រាប់បែក។ តើគ្រាប់មីស៊ីលប៉ុន្មានគ្រាប់ទៀតត្រូវធ្លាក់មកលើទីក្រុងរបស់យើង? ហើយ​ជា​ការ​ឆ្លើយ​តប អស់លោកតែ​ឮនិយាយ​ថា ​គ្មាននរ​ណា​ម្នាក់​មិន​ចង់​ជួយទេ… ប៉ុន្តែ​គេ​ខ្លាចពេក ព្រួយបារម្ភពេក!»។

លោកប្រធានាធិបតី បានអំពាវនាវដល់នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ ឲ្យប្រើឥទ្ធិពលរបស់លោក ដើម្បីបង្កើតតំបន់គ្មានការហោះហើរ ដែលមានន័យថា យន្តហោះចម្បាំងរបស់អង្គការណាតូមានសិទ្ធិបាញ់ទម្លាក់យន្តហោះរុស្ស៊ីនៅក្នុងដែនអាកាសអ៊ុយក្រែន។

ថ្លៃងក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញ លោក ចេន ស្តុលថេនប៊ើក អគ្គលេខាធិការអង្គការណាតូ បានប្រកាសថា កងទ័ពតាមបណ្តាប្រទេសជាសមាជិកកំពុងតែត្រៀមជើងការ ដើម្បីប្រយុទ្ធតទាល់នឹងកងទ័ពអ៊ុយក្រែន ក្នុងករណីមានវាយប្រហារពីរុស្ស៊ីមកលើទឹកដីរបស់ខ្លួន។

លោកបានបញ្ជាក់ថា មកដល់ពេលនេះ​​ វត្តមានកងទ័ពអាមេរិកឈរជើងក្នុងទឹកដីអឺរ៉ុប មានចំនួនមួយម៉ឺននាក់ ចំណែកអង្គការណាតូ បានត្រៀមកងទ័ពចំនួនបួនម៉ឺននាក់។ ខណៈកាំជ្រួចការពារដែនអាកាសបញ្ជូនមកអាមេរិក ត្រូវបានដឹកជិតដល់ប្រទេសប៉ូឡូញ រីឯកាំជ្រួចអាល្លឺម៉ង់ ត្រូវបានដឹកទៅដល់ទឹកដីប្រទេសស្លូវ៉ាករួចរាល់ហើយ។

យោងតាមការផ្សាយរបស់ប្រព័ន្ធផ្សាព្វផ្សាយអាមេរិក បានឲ្យដឹងថា រដ្ឋាភិបាលលោក ចូ បាយដិន ក្រៅពីបានបង្កើនជំនួយផ្នែកសព្វាវុធក្នុងទឹកប្រាក់ជាងមួយពាន់លានដុល្លារ ដល់កងទ័ពអ៊ុយក្រែន អាមេរិក ក៏បានបញ្ជូនបន្ថែមកងទ័ពរបស់ខ្លួន ​ទៅដាក់​ពង្រាយ​នៅ​​តាមតំបន់​ព្រៃ​ភ្នំ ​នាភាគ​ខាង​​កើត​ប្រទេស​ប៉ូឡូញ​​ ដែល​មាន​ចម្ងាយ​​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​​អ៊ុយក្រែន​​​។​ ​

កងទ័ពអាមេរិកទាំងនេះ ​ស្ថិត​នៅ​ក្នុង​រយៈ​ចម្ងាយ​ដ៏​ជិត​​នឹង​ទីតាំងកងទ័ព​ ដែល​រងការ​វាយ​ប្រហារ​តាម​​អាកាស​​របស់​រុស្ស៊ី ​នា​ពេល​ថ្មីៗ​នេះ​​ ​​ដើម្បីជយយ​វាយ​ប្រហារទប់ទល់នឹងទាហានរុស្ស៊ី​មួយ​ផង​ដែរ​ ប្រសិន​បើ​កងទ័ព​ណាតូ​ ​ចូល​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ។

កន្លងមកអាមេរិក បានបញ្ជូនកងទ័ពរបស់ខ្លួនប្រមាណ៤០០០នាក់រួចហើយ ឲ្យឈរជើងនៅក្នុងប្រទេសប៉ូឡូញ ដែលមានព្រំដែនជាប់ប្រទេសអ៊ុយក្រែន ដើម្បីត្រៀមប្រយុទ្ធតទល់នឹងកងទ័ពរុស្សី ក្នុងករណីសង្គ្រាមរីករាលដាលចូលទៅក្នុងទ្វីបអឺរ៉ុប៕

BRUSSELS, BELGIUM – MARCH 01: Flags of the European Union and Ukraine are seen at the entrance of the European Parliament during a demonstration in front of the European Parliament on March 01, 2022 in Brussels, Belgium. Hundreds of people gathered in front of the European Parliament to show their support for the Ukrainian people, including dozens of Ukrainians living in Belgium. The President of the European Parliament, Roberta Metsola, accompanied by MEPs gave a speech to those present in which she made clear the European Union’s support for Ukraine and welcomed Ukraine’s application for EU membership. On February 24, 2022 Russia began a large-scale attack on Ukraine, with explosions reported in multiple cities and far outside the restive eastern regions held by Russian-backed rebels. (Photo by Omar Havana/Getty Images)

By Ana

You missed