សូមក្មួយៗសិស្សានុសិស្សទាំងអស់ដែលមានឱកាសបានចូលសិក្សារៀនសូត្រឡើងវិញនាថ្ងៃនេះ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ដើម្បីសំដៅធ្វើយ៉ាងណាកាត់ផ្តាច់ខ្សែចម្លងពីជំងឺកូវីដ-១៩ និងត្រូវរៀនរស់ និងការសិក្សាជាមួយគន្លងថ្មី នៃបរិបទកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
សូមក្មួយៗ ខិតខំរៀនសូត្រ និងក្រេបជញ្ជក់យកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីជាថ្នាលបណ្តុះនូវធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សីសម្រាប់គ្រួសារ និងសង្គមជាតិ ។
ប្រសាសន៍ក្រើនរំលឹកបែបនេះ ត្រូវបាន លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងពិធីជួបសំណេះសំណាលជាមួយ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យព្រះសីហនុ និងការប្រកាលបើកឱ្យដំណើរការរៀន និងបង្រៀន នៃវិទ្យាល័យព្រះសីហនុឡើងវិញ បន្ទាប់ពីរដ្ឋបាលខេត្តបានយកទីតាំងខាងលើធ្វើជាមណ្ឌលសម្រាក និងព្យាបាលជំងឺកូវីដ-១៩ អស់រយៈពេលជិត១ឆ្នាំ និងបានរៀបចំទីតាំងថ្មីជំនួសឱ្យទីតាំងខាងលើរួចរាល់ហើយផងដែរ ។ ប្រភប:ចៅ វង្ស