ក្នុងឱកាសបុណ្យភ្ជុំបិណ្យ នាព្រឹកថ្ងៃទី១៥រោច ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ តុលា ឆ្នាំ២០២១ នៅ មណ្ឌលអភិរក្សព្រៃគ្រញូងនគរបាជ័យ ខេត្តកំពង់ចាម, ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុម ប្រឹក្សាអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងលោកជំទាវ ព្រមទាំងក្រុមការងារ រួមនឹងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងអាជ្ញាធរដែនដី បានប្រគេនទយ្យវត្ថុមានដូចជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ដល់ព្រះសង្ឃ​ដែលនិមន្តមក​ពីវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម គឺវត្តសុទស្សនារាម ហៅវត្តជ្រោយថ្ម វត្តជោតនារាម ហៅវ​ត្ត​បឹងកុក និងវត្តបទុមរតនៈ ហៅវត្តដីដុះ និងវត្តបឹងស្នាយ ប្រកបដោយទឹកចិត្តសុទ្ឋាជ្រះថ្លា​ក្នុងព្រះពុទ្ឋសាសនា។

ក្នុងឱកាសនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ ព្រមទាំង​ ក្រុមការងារបានអញ្ជើញអុជធូប បួងសួងសុំឲ្យវត្ថុសក្តិសិទ្ឋិ សូម​ប្រោះព្រំ សេរីសួរស្តី និងសូម​សម្បូង​សម្រូងដល់ទសបរមី ទេវតាថែរក្សាស្វេដឆ័ត្រ​ចូលមក​ប្រោះ​ព្រហ្ម សេចក្តីសុខ សេរីសួរស្តីបវរមហា​ប្រសើរដល់ព្រះករុណា​ព្រះ​បាទ​សម្តេចព្រះបរមនាថ​នរោត្តម សីហមុន្នី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រកម្ពុជា និងសម្តេចព្រះវរៈរាជ​មាតា​ជាតិខ្មែរ មុន្នីនាថ​សីហនុ សូមព្រះអង្គទាំងទ្វេរមាន​ព្រះរាជសុខ​ភាពល្អបរិបូរណ៏ ព្រះបញ្ញាញាណវាងវៃ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏​ត្រជាក់ដល់កូន ចៅ ចៅតួតរបស់ព្រះអង្គ និងសូមប្រសិទ្ឋិពរជ័យបវរមហា​ប្រសើរដល់​សម្តេចប្រធាន​ព្រឹទ្ឋ​សភា សម្តេចប្រធានរដ្ឋសភា សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ឋិបណ្ឌិតប្រធានកកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​​កម្ពុជា​ទាំងអស់ ឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចំរើន សេរី​សួរស្តី ជ័យមង្គល​ និងប្រកប​ដោយពរ​ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លាឡើយ។ ជាមួយគ្នានោះ, ព្រះសង្ឃក៏បាន​ធ្វើ​ពិធី​បង្សុកូលឧទ្ទិស​កុសលផល​បុណ្យ​ ដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិ្តការ​ទាំង៧សន្តាន ក្នុងនោះមានឧបាសក ង៉ុយ យឹម, ឧបាសិកា ដួង ថាន់ និងឧបាសិកា យូ ឃួន ព្រមទាំងវិញ្ញាណក្ខន្ឋ​សម្តេច​អគ្គធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ និងវិញ្ញាណក្ខន្ឋយុទ្ឋជន យុទ្ឋនារីស្នេហាទាំងអស់​ រួមនឹងអ្នកដែលបានស្លាប់ដោយសារជម្ងឺកូវីដ១៩ទាំងអស់ សូមបាន​ភពប្រសព្វ​តែនឹង​ឋាន្តបរមសុខ​​កុំបីឃ្លាតឃា្លឡើយ និងងាកក្រោយឲ្យពរឲ្យជ័យ សេចក្តីសុខ សេចក្តីចម្រើន​គ្រប់​ប្រការដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ញាត្តិមិត្តជិត ឆ្ងាយ និងក្រុមការងារទាំងអស់ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

  • ក្នុងឱកាសនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរដែនដី ក៏ដូចជាអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ទាំងអស់គ្នា ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យបានខ្ជាប់ខ្ជួន។

By Ana

You missed