Month: March 2022

កោះតៃវ៉ាន់ធ្វើសមយុទ្ធជិតចិនដីគោក និងដាក់ពង្រាយមីស៊ីលប្រឆាំងនាវា និងកាំជ្រួចបាញ់យន្តហោះ

តែវ៉ាន់៖ យោធាតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅលើកោះមួយ ដែលមានចម្ងាយជិត៥០គីឡូម៉ែត្រពីប្រទេសចិនដីគោក ដោយបានបាញ់ផ្លោងទៅកាន់គោលដៅនៅឈូងសមុទ្រ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងតៃប៉ិ ព្រោះព្រួយបារម្ភពីឥទ្ធិពលនៃការវាយលុកចូលទឹកដីអ៊ុយក្រែនរបស់រុស្ស៊ី អាចជំរុញឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បើកការវាយប្រហារស្រដៀងគ្នានេះដែរ។ សមយុទ្ធនេះត្រូវបានធ្វើឡើង កាលពីម្សិលមិញ នៅលើកោះមួយ ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន ដោយ​បាញ់​កាំភ្លើង​ធំ និង​កាំភ្លើងយន្ត​សំដៅលើ​គោលដៅ​អណ្តែត​ទឹក។ ក្រសួងការពារជាតិតៃវ៉ាន់ បានចាតិទុកការធ្វើសមយុទ្ធនេះ​ គឺ​ជា​ទម្លាប់របស់ខ្លួន ប៉ុន្តែ​វា​កើតឡើង​ចំពេល​មាន​ភាព​តានតឹងកាន់តែ​ខ្លាំង​ឡើង​ជាមួយរដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ចាត់ទុក​កោះតៃវ៉ាន់ ​ជា​ផ្នែកមួយ​នៃ​ដែនដី​អធិបតេយ្យភាព​របស់​ខ្លួន។…

មនុស្សរាប់រយនាក់ អាចជាប់ក្នុងរោងកុនអ៊ុយក្រែន បែកបាក់ដោយរុស្ស៊ីវាយប្រហារតាមអាកាស

អ៊ុយក្រែន៖ អាជ្ញាធរអ៊ុយក្រែន កំពុងតែប្រឹងជួយសង្គ្រោះជនស៊ីវិលរាប់រយនាក់ ជ្រកកោននៅក្នុងរោងមហោស្រពមួយ ដែលត្រូវបានកម្ទេចដោយការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅក្នុងទីក្រុង ម៉ារីយូប៉ូល ដែលត្រូវបានឡោមព័ទ្ធជាប់ ហើយកាំភ្លើងធំរបស់រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ​ បានបំផ្លាញលំនៅជនស៊ីវិលថែមទៀត។ ក្រុមប្រឹក្សាក្រុង ម៉ារីយូប៉ូល បានបង្ហាញរូបថតអំពីផ្នែកទាំងមូលនៃរោងមហោស្រពដ៏ធំ ដែលមានកម្ពស់បីជាន់ដួលរលំ ជាប់គាំងមនុស្សរាប់រយនាក់ ដែលបានលាក់ខ្លួនក្នុងអគារនេះ ដើម្បីសុវត្ថិភាពបន្ទាប់ពីកងទ័ពរុស្ស៊ី ព័ទ្ធជាប់ទីក្រុងកំពង់ផែសមុទ្រមួយនេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន អេភី…

អ្នកជំនាញ​យោធា​អាមេរិក​ពន្យល់​ពីមូលហេតុ ទ័ពរុស្ស៊ីច្បាំងនៅ​អ៊ុយក្រែន ​រុលទៅមុខមិនលឿន ​ធ្វើឲ្យគេគិតខុស

អាមេរិក៖​ អតីតទីប្រឹក្សា​ជាន់ខ្ពស់​របស់​មន្ទីរ​បញ្ចកោណ ​បាន​និយាយថា ការឃោសនានៅតាមបណ្តាប្រទេសលោកខាងលិច បាននាំឲ្យមហាជនរំពឹងទុកខុសអំពីជ័យជំនៈរបស់កងទ័ពអ៊ុយក្រែន​ ព្រោះរុស្ស៊ីបានសម្រេចគោលដៅភាគច្រើនរបស់ខ្លួនរួចទៅហើយ ដើម្បីធ្វើឲ្យយោធាអ៊ុយក្រែនចុះខ្សោយ។ រដ្ឋាភិបាលលោកខាងលិច បែរជាយល់ច្រឡំថា គឺជាភាពទន់ខ្សោយរបស់កងទ័ពរុស្សី ទៅវិញ ដែលរុលចូលទៅមុខយឺតៗ ប៉ុន្តែតាមពិត គឺរុស្ស៊ីប្រឹងបញ្ចៀសផលប៉ៈពាល់ដល់ជីវិតជនស៊ីវិល ឬនាំឲ្យខូចខាតទ្រព្យសម្បត្តិច្រើនពេក នៅក្នុងប្រទេសអ៊ុយក្រែន។ លោកវរសេនីយ៍ឯក ដាក្លាស់ ម៉ាកគ្រេគ័រ (Douglas…

មន្ទីរបញ្ចកោណថា គឺត្រឹមត្រូវចំពោះការមិនបង្កើតតំបន់គ្មានការហោះហើរ លើអ៊ុយក្រែន​ ព្រោះខ្លាចបាញ់គ្នាជាមួយរុស្ស៊ី

អាមេរិក៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយ​ អូស្ទីន (Lloyd Austin) បាននិយាយថា ការបង្កើតតំបន់គ្មានការហោះហើរលើទឹកដីអ៊ុយក្រែន នៅតែមិនអាចទៅរួច ដោយហេតុផលថា ប្រសិនបើធ្វើបែបនេះបានមែន នោះនឹងមានន័យថា ជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងយន្តហោះចម្បាំងអាមេរិក និងរុស្ស៊ី ហើយអាចបង្កជាសង្រ្គាមដ៏ក្តៅគគុករវាងរុស្សី-អាមេរិក។ ពេលអ្នកសារព័ត៌មានសួរអំពីការអំពាវនាវម្តងហើយម្តងទៀត របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ…

ស្វែងយល់អក្សរពីរ បិតជាប់យានយន្តប្រយុទ្ធរបស់ទ័ពរុស្សី តាំងពីថ្ងៃចូលឈ្លានពានអ៊ុយក្រែន គឺអក្សរ Z និង អក្សរ V

អន្តរជាតិ៖ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នា២០២២ ក្បួនរថយន្ត ក្បួនរថគ្រោះ និងក្បួនរថពាសដែក រាប់ពាន់គ្រឿង បានបើកឆ្លងព្រំដែនចូលទឹកដីអ៊ុយក្រែន កំដរដោយទាហានរាប់សែននាក់ ប្រដាប់ដោយអាវុធទំនើបៗ ដើម្បីចូលឈ្លានពាន និងបំផ្លាញមូលដ្ឋានទ័ពអ៊ុយក្រែន។ ចំណែកការបាញ់ផ្លោង ការទម្លាក់គ្រាប់បែក និងការបាញ់រះពីលើអាកាស ក៏ចាប់ផ្តើមយ៉ាងកក្រើកពិភពលោកដែរ។ មុននឹងចូលឈ្លានពាន ស្ទើរគ្រប់ក្បួនយុទ្ធោបករណ៍ទាំងនេះ មានអក្សរជាសញ្ញា​ គឺអក្សរ…

មនុស្ស១៣២នាក់ នៅលើយន្តហោះរបស់អាកាសចរណ៍ចិន គឺស្លាប់ទាំងអស់

គុនមីង៖ យោងតាមការផ្សាយរបស់បណ្តាញព័ត៌មានផ្លូវការរបស់ចិន បានឲ្យដឹងនៅថ្ងៃនេះថា ក្នុងចំណោមអ្នកដំណើរ និងអ្នកបម្រើលើយន្តហោះ១៣២នាក់ គ្មាននរណាម្នាក់រស់រានមានជីវិតទេ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅក្នុងក្រុងគុនមីង ខេត្តយូណា របស់ចិន។ ក្រុមអ្នកជួយសង្គ្រោះ បានអះអាងថា ពួកគេរកមិនឃើញអ្នកនៅរស់ទេ គឺស្លាប់ទាំងអស់តែម្តង ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ ម៉ាក Being 737-800 កាលពីថ្ងៃចន្ទ នៅតំបន់ភ្នំព្រៃមួយ…

You missed