កម្មកររោងចក្រ ចំនួន ០៣កន្លែង នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ប្រមូលផ្ដុំគ្នាតវា ឈានទៅដល់ការបិទផ្លូវ មិនឲ្យធ្វើចរាចរណ៍
បើតាមសេចក្ដីរាយការណ៍ ពីអាជ្ញាធរស្រុកជើងព្រៃ ឲ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នេះ កម្មកររោងចក្រ ០៣កន្លែង គឺ ៖ រោងចក្រវ៉ាឡុងខេមបូឌា អៅសូលអិនដាសស្រ្ទី អិលធីឌី រោងចក្រម៉ាន់ឡុងស៊ូ ឯ.ក និងរោងចក្រឡុងឈឹងស៊ូផាត ឯ.ក បានប្រមូលផ្ដុំគ្នា ហើយមិនចូលធ្វើការ…