ខេត្តកំពត: ព័ត៌មានបឋមពីស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យដឹងថា នាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៩:០០ព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក នៃខេត្តកំពត បានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានដឹកជនជាតិចិនចំនួន ១១ នាក់ចេញពីខេត្តព្រះសីហនុ មកខេត្តកំពត ឆ្លងកាត់ភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។(ប្រុស) ល្មើសបម្រាមរបស់រាជរដ្ឋាភិបាល។
ករណីនេះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕