ភ្នំពេញ៖ លោក​បណ្ឌិត សំ ពិសិដ្ឋ  ប្រធានក្រុមការងារ សាខាសមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្ត ខេត្តកំពង់ចាម និងសហការីទាំងអស់ សូមគោរពជូនពរចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ សូមប្រកបដោយពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា សុខភាពបរិបូរណ៍ ដើម្បីដឹកនាំនាវាកម្ពុជា ឆ្ពោះទៅទទួលបានជោគជ័យដ៏ត្រចះត្រចង់ធំធេងថ្មីថែមទៀត។

លោកអភិបាលខេត្ត បានគោរពជូនពរថា​ «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ខ្ញុំបាទ សំ ពិសិដ្ឋ  ប្រធានក្រុមការងារ សាខាសមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្ត ខេត្តកំពង់ចាម និងសហការីទាំងអស់ សូមបួងសួងដល់ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា នឹងប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូនចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ព្រមទាំងបុត្រ និងចៅៗ ប្រកបដោយពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា សុខភាពបរិបូរណ៍ ដើម្បីដឹកនាំនាវាកម្ពុជា ឆ្ពោះទៅទទួលបានជោគជ័យដ៏ត្រចះត្រចង់ធំធេងថ្មីថែមទៀត ជួបតែមហាវិបុលសុខសុភមង្គល និងប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

By Ana

You missed