ភ្នំពេញ៖ លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានក្រុមការងារ សាខាសមាគមសិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្តខេត្តកំពង់ចាម និងសហការីទាំងអស់ សូមគោរពជូនពរចំពោះឯកឧត្តម ហ៊ុន ណេង និងលោកជំទាវ ព្រមទាំងបុត្រ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមប្រកបដោយពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា សុខភាពបរិបូរណ៍ ដើម្បីឆ្ពោះទៅទទួលបានជោគជ័យដ៏ត្រចះត្រចង់ធំធេងថ្មីថែមទៀត។
លោកបណ្ឌិតបានគោរពជូនពរថា «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ខ្ញុំបាទ សំ ពិសិដ្ឋ ប្រធានក្រុមការងារ សាខាសមាគមសិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្តខេត្តកំពង់ចាម សូមបួងសួងដល់ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា នឹងប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូនចំពោះឯកឧត្តម ហ៊ុន ណេង និងលោកជំទាវ ព្រមទាំងបុត្រ ប្រកបដោយពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា សុខភាពបរិបូរណ៍ ដើម្បីឆ្ពោះទៅទទួលបានជោគជ័យដ៏ត្រចះត្រចង់ធំធេងថ្មីថែមទៀត ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ ជួបតែមហាវិបុលសុខសុភមង្គល និងប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕