(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន ដាក់បទបញ្ជាកាត់បន្ថយចំនួនមន្រ្តីរាជការ ដែលបម្រើការនៅអគ្គនាយកដ្ឋាន និងអង្គភាព នានារបស់ក្រសួង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

ក្នុងសេចក្តីណែនាំរបស់សម្តេចក្រឡាហោម នៅថ្ងៃទី០៩ មីនានេះ បានណែនាំឱ្យ អគ្គនាយកដ្ឋាន និងអង្គភាពនានាចំណុះឱ្យក្រសួងមហាផ្ទៃត្រូវចាត់មន្រ្តីពី៥ ទៅ ៧នាក់ ប្រចាំ ការនៅតាមអង្គភាពនីមួយៗចាប់ពីថ្ងៃទី០៩ ខែមីនា ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដោយ ក្នុងនោះត្រូវរៀបចំបញ្ជីឈ្មោះមន្រ្តីប្រចាំការបញ្ជូនមកអគ្គលេខាធិការដ្ឋាន ក្រសួងចាប់ ពីថ្ងៃទី០៩ ខែមីនានេះ។

ដោយឡែកថ្នាក់ដឹកនាំ មន្រ្តី និងអនុរក្សពន្ធនាគារនៅតាមពន្ធនាគារ និងមណ្ឌលអប់រំ កែប្រែនានាទូទាំងប្រទេស ត្រូវបំពេញការងាររបស់ខ្លួនជាធម្មតា ដោយត្រូវលើកកម្ពស់ការ ពង្រឹង ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពឱ្យបានហ្មត់ចត់ ជាមួយ និងការបន្តអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងការបង្ការទប់ស្កាត់ ជំងឺ កូវីដ១៩។

ជាមួយគ្នានេះដែរ សម្តេចក៏បានណែនាំឱ្យផ្អាកជាបណ្តោះអាសន្ននូវការជួបជុំ ការប្រារព្ធពិធី ការជួបសំណេះសំណាលនានា ដែលមានលក្ខណៈទ្រង់ទ្រាយធំ និងមានមនុស្សចូលរួមកុះករ។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា តាមរយៈសារសំឡេងដែលត្រូវបានបង្ហោះចែកចាយលើបណ្តាញសារព័ត៌មាន និងលើ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅយប់ថ្ងៃទី០៨ ខែមីនា បានណែនាំឱ្យមានការកាត់ បន្ថយចំនួនមន្រ្តីរាជការនៅតាមស្ថាប័នរដ្ឋទាំងអស់ ឱ្យនៅត្រឹម៩០ភាគរយ ស្របពេលដែល កម្ពុជារកឃើញថាចំនួនអ្នកឆ្លងកូវីដ១៩មានការកើនឡើង ដែលនៅក្នុង នោះមាន មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងសិល្បៈករជាដើម។

សម្តេចបានសង្កត់ធ្ងន់ថា «ពិតជាមានការច្របូកច្របល់ខ្លាំងណាស់ នៅពេលនេះមាន ការឆ្លងនៅក្នុងក្របខ័ណ្ឌនគរបាល មន្រ្តីរាជការ រហូតដក់សិល្បៈករ សិល្បៈការិនីផងដែរ»។

សម្តេចថា ការបិទស្ថាប័នជាបណ្តោះអាសន្ននេះ មិនមែនជាការបិទទាំងស្រុងនោះទេ ប៉ុន្តែជា ការកាត់បន្ថយចំនួនមនុស្សយ៉ាងតិច៩០ភាគរយ និងមានមនុស្សចំនួនតិចប៉ុណ្ណោះ ដែលធ្វើ ការនៅស្ថាប័ន។

ដោយឡែកចំពោះវិស័យឯកជនឯណោះវិញ សម្តេចក៏បានអំពាវនាវឱ្យ មានការកាត់បន្ថយផងដែរ ដោយធ្វើការផ្លាស់ប្តូរវេនគ្នាដើម្បីបញ្ចៀសភាពកកកុញរបស់ មនុស្សនៅកន្លែងធ្វើការនឹងនៅតាមផ្លូវ។

ព្រមជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវឱ្យអាណាព្យាបាលទាំងអស់កុំឱ្យកូនចៅ ចេញក្រៅផ្ទះ ដោយគ្រប់គ្រងកូនចៅឱ្យនៅក្នុងផ្ទះ។ ដោយឡែកមនុស្សចាស់ និងមនុស្ស ពេញវ័យបើមិនមានការចាំបាច់នោះទេ សូម្បីកុំចេញក្រៅផ្ទះ ហើយបើចេញក្រៅ ផ្ទះត្រូវពាក់ ម៉ាសឱ្យបានម៉ត់ចត់ ខណៈដែលបច្ចុប្បន្ន មិនដឹងជំងឺកូវីដ១៩នេះ នៅកន្លែងណាខ្លះ។

សម្រាប់ ប្រមុខរាជរដ្ឋាភិបាល វិធានដែលបានប្រកាសដាក់ចេញនេះ គឺជាវិធានការការចាំបាច់ ដើម្បី ការពារសុខភាពបុគ្គលម្នាក់ៗ និងក្រុមគ្រួសារនីមួយៗ និងសង្គមជាតិរបស់កម្ពុជាផងដែរ។

ចំពោះព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ដែលកម្ពុជាកំពុងប្រឈមនៅពេលនេះ កម្ពុជា មិនទាន់អាចប្រើច្បាប់ក្នុងគ្រាអាសន្នបាននៅឡើយនោះទេ កម្ពុជាត្រូវការប្រើប្រាស់ច្បាប់ ទាក់ទងនឹងជំងឺកូវីដ១៩ និងជំងឺដ៏កាចសាហាវផ្សេងទៀត ដែលត្រង់ចំណុចនេះ សម្តេចស្នើ ឱ្យព្រឹទ្ធសភាកម្ពុជារួសរាន់ ពិនិត្យលើច្បាប់ទាក់ទងនឹងកូវីដ១៩នេះ ឱ្យបានឆាប់រហ័ស តាម ដែលអាចធ្វើទៅបាន។

ប្រឈមមុខនឹងការកើនឡើងការរកឃើញកូវីដ១៩នេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអំពាវសុំឱ្យមានការផ្អាកការជួបជុំទាំងឡាយ ដែលគ្មានការចាំបាច់ដោយ រង់ចាំការរៀបចំនៅពេលក្រោយក៏មិនទាន់យឺតពេលនោះដែរ៕

By Ana

You missed