ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី២ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។

នៅក្នុងឳកាសនេះផងដែរ លោកអភិបាលខេត្ត បានសម្តែងការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តផ្តល់វ៉ាក់សាំងដល់រូបលោក  រួមនឹងអ្នកងាយនឹងរងគ្រោះដទៃទៀត បានចាក់នូវវ៉ាក់សាំងនេះ ដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត ហើយក៏សូមវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញកិច្ចការងារប្រកបដោយវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យទាំងអស់ជូនដល់ប្រជាជនគ្រប់ៗគ្នា។ 

សូមរំឭកថា​ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នារាជធានីភ្នំពេញ។

កាលពីម្សិលមិញ កម្ពុជាទទួលបានវ៉ាក់សាំងថ្មីមួយប្រភេទទៀត ដែលបង្កើតឡើងដោយមន្ទីរពិសោធន៍នៃសាកលវិទ្យាល័យ អក្សហ្វើដ (Oxford) ចក្រភពអង់គ្លេស គឺ អាស្ត្រា ហ្សេណេការ (Astra Zeneca/SII) ដែលជាប្រភេទវ៉ាក់សាំង ដែលទទួលបានអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម នៃប្រទេសឥណ្ឌា ក្រោមយន្តការបែងចែកវ៉ាក់សាំងសកល ដែលដឹកនាំរបស់អង្គការសុខភាពពិភពលោក។

រាជរដ្ឋាភិកម្ពុជា បាលបានដាក់ចេញវិធានការណ៍មទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមរយៈទិសស្លោក «៣ការពារ ៣កុំ»។

សូមបញ្ជាក់ថា មន្ទីរពេទ្យចំនួន៤ នៅរាជធានីភ្នំពេញ ត្រូវបានកំណត់យកជាកន្លែង ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ រួមមាន មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ, មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជនជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជា អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត, មន្ទីរពេទ្យកុមារជាតិ គឺសម្រាប់អ្នកសារព័ត៌មាន៕

 

 

 

 

By Ana

You missed