ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះថា កម្មករចំនួន៧១៦នាក់ ដែលអាចប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយស្រ្តី អាយុ៤៨​ឆ្នាំ ដែលជា​​កម្មករបម្រើការងារនៅ​ក្នុងរោង​ចក្រ​​ Y & W ព្រែ​ក​ជ្រៃ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានធ្វើតេស​អ​វិជ្ជមាន​កូវីដ​១៩។
កាលពីថ្ងៃទី២ ខែមីនា កម្មករកាត់ដេរក្នុងរោងចក្រ Y & W នៅព្រែកជ្រៃ ក្បែរ​រង្វង់មូលកួរស្រូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានធ្វើតេស្ត៍រកមេរោគកូវីដ១៩ ដោយសារតែមានស្ត្រីកម្មករកាត់ដេរម្នាក់ អាយុ៤៨ឆ្នាំ ធ្វើការនៅក្នុងរោងចក្រនេះដែរ ត្រូវបានឆ្លងកូវីដ១៩ ដោយសារឆ្លងពីកូនប្រុសរបស់គាត ដែលជាអ្នកបើកឡាន​ឲ្យជនជាតិចិន​៕

By Ana

You missed