កំពង់ចាម៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២​២ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពសម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតក្នុងភូមិទី៧សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យ តែងតាំងលោកព្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសបង្កើតសម្ដេចតេជោ ហ៊ុន សែន ជា «សម្ដេចឧត្ដមទេពញាណ»។

សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលអនិច្ចកម្ម ដោយជំងឺគាំងបេះដូង នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ៕

By Ana

You missed