នៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត កំពង់ចាម បានទទួលពាក្យបណ្ដឹងផ្ទាល់ពីមាត់ពី ឯកឧត្តម គង់ វុទ្ធី អគ្គ នាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ថា មានករណីកម្មលួចរថយន្ដកូនប្រុសរបស់ ឯកឧត្តម ម៉ាកBMW X5 ពាក់ស្លាកលេខ 2AQ-1944 និងឯកសារពាក់ព័ន្ធ លួចចេញពីភ្នំពេញឆ្ពោះឆ្លងកាត់មកខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ទោស្នងការ បានចាត់បញ្ជាឲ្យកម្លាំងអន្តរាគមន៍ កម្លាំង ជំនាញព្រ ហ្ម ទ ណ្ឌ កម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោក សហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចេញប្រតិបត្តិការ ពិនិត្យ និងឃា ត់ លើអត្ដសញ្ញាណរថយន្ដដែលបានបាត់នោះ ។
រហូតមកដល់ ម៉ោង១២និង៣០នាទី កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបាធាយ ដែលកំពុង ឈរជើងនៅចំណុចគោលដៅភូមិបាធាយ ស្រុកបាធាយ ក៏ប្រទះឃើញរថយន្តមានអត្ដសញ្ញាណដូចខាងលើ ដោយបើកបរក្នុងល្បឿនលឿនមិនបានឈប់តាមបញ្ជារបស់មន្ត្រីចរាចរណ៍ ហើយកម្លាំងជំនាញបានដេញតាម រហូតមកដល់ចំណុចភូមិ តាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ត្រូវ បានកម្លាំងជំនាញឃាត់រថយន្ដបាន០១គ្រឿង (រថយន្ត មានអត្តសញ្ញាណខាងលើ) និងជនសង្យ័យ០១នាក់ ដែលមានឈ្មោះ មេត សុខណាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិកំពង់គោ ឃុំកំពង់គោ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ ។
ដោយមានឯកភាពពីលោក សាន សុភៈ ព្រះរាជអាជ្ញារង សមត្ថកិច្ចបាន នាំយកជនសង្ស័យ និងរថយន្ដមកកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បី ធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
ដោយក្នុងនោះកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ និងកម្លាំងជំនាញការិយាល័យប្រឆាំង គ្រឿ ង ញៀ ន ក៏បាននិងកំពុងសាកសួរ និងពិនិត្យរកសារ ធា តុ ញៀ ន ផងដែរ ៕